ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត សាបូ អូ​ហ្សា​ណូ ជំ​រុញ​ឲ្យ​ប្រ​ធា​ន​ម​ន្ទី​រ​ប​រិ​ស្ថា​ន ខេត្ត​ព្រៃ​វែ​ង ប្រឹ​ង​ប្រែ​ង​កែ​លំ​អ​រ​ ប​រិ​ស្ថា​ន​ឲ្យ​ក្លា​យ​ទៅ​ជា​ផ្កា​រំ​ដួល​៣​ទ​ង

ខេត្ត​ព្រៃ​វែ​ង៖ ស្រប​ពេ​ល​ដែ​ល​រដ្ឋា​ភិ​បា​ល​យ​ក​ចិត្ត​ទុក​ដា​ក់​កា​ន់​តែ​ខ្លាំ​ង​ទៅ​លើ​ប​រិ​ស្ថា​ន និង​កា​រ​  គាំ​ពារ​ប​រិ​ស្ថា​ន​នោះ​ ឯ.ឧ ​បណ្ឌិត សា​បូ អូ​ហ្សា​ណូ បាន​ប្រា​ប់​ទៅ​ប្រ​ធា​ន​ម​ន្ទី​រ បរិ​ស្ថា​ន​ខេត្ត​ព្រៃ​វែ​ង លោក​ តូ​ច វ៉ា​រដ្ឋា​ ឲ្យ​ប្រឹ​ង​ប្រែ​ង​កែ​លំ​អរ​ប​រិ​ស្ថា​ន ដើ​ម្បី​ឆ្លើ​យ​ត​ប​ទៅ​នឹ​ង​ទី​ក្រុ​ង​ស្អា​ត ប​រិ​ស្ថា​ន​ល្អ និ​ង​មា​ន​អ​នា​ម័​យប្រ​ក​ប​ដោ​យ​ផា​សុ​ខ​ភា​ព​ ។ ឯកឧត្តម បណ្ឌិត សាបូ អូហ្សាណូ មានប្រសាសន៍នេះនៅក្នុងកម្មវិធីសំណេះ សំណាលជាមួយមន្រ្តីបរិស្ថាន និង​មន្ទី​រ​ពា​ក់​ព័ន្ធ​ក្នុ​ង​ខេត្ត​ព្រៃ​វែ​ង នាព្រឹកមិញ ថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០១៦ នេះ​នៅក្នុងមន្ទីរបរិស្ថានខេត្តព្រៃវែង ។ កម្មវិធី សំណេះសំណាល នេះ ឯ.ឧ បណ្ឌិត សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន បាន​​ជំ​រុញ​ឲ្យ​មន្រី្ត​ទាំង​អស់​យកចិត្តទុកដាក់លើបរិស្ថានការគាំពារនិងអប់រំបរិស្ថាន ទៅដល់ប្រជាពលរដ្ឋ ទូទាំងខេត្តឲ្យបានការចូលរួម ឲ្យ​បា​នផុសផុលដើម្បីឈានទៅរកការសម្រេចផែនការនេះ ៕ ដោយ៖ ចន្ធី

  • ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត សាបូ អូ​ហ្សា​ណូ ជំ​រុញ​ឲ្យ​ប្រ​ធា​ន​ម​ន្ទី​រ​ប​រិ​ស្ថា​ន ខេត្ត​ព្រៃ​វែ​ង ប្រឹ​ង​ប្រែ​ង​កែ​លំ​អ​រ​ ប​រិ​ស្ថា​ន​ឲ្យ​ក្លា​យ​ទៅ​ជា​ផ្កា​រំ​ដួល​៣​ទ​ង已关闭评论
  • 23 views
  • Hide Sidebar
    A+