កីឡា​រត់​កំសាន្ត ធ្វើឡើង​ដើម្បី​សុខភាព សាមគ្គីភាព នឹងធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​កាន់តែ​រស់​រវើក​

​កំពង់ចាម​៖ កីឡា​រត់ប្រណាំង​កំសាន្ត ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) គឺមាន​ការចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​សិស្ស​និស្សិត​។ កីឡា​រត់ប្រណាំង​កំសាន្ត​ដែលមាន​រយៈ​ចម្ងាយ​៣​គីឡូ​មែត្រ និង​៥​គីឡូ​មែត្រ បានចាប់ផ្តើម​តាំងពី​ម៉ោង​៦ ព្រឹក នឹង​បញ្ចប់​នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១១ មីនា​នេះ​។ 

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​មានប្រសាសន៍ថា (NOCC) បាន​នាំយក​កីឡា​ចំនួន​១១​ប្រភេទ ក្នុងនោះ​រួមមាន​៖ កីឡា​រត់ប្រណាំង​កំសាន្ត ការប្រកួត​បាល់ទះ ការប្រកួត​កីឡាហែលទឹក កីឡា​ចំបាប់​បុរាណ កីឡា​ទូកក្តោង ប្រកួត​កីឡា​អុកចត្រង្គ ប្រដាល់​គុន​ខ្មែរ កីឡា​សម្តែង​លើទឹក អុំទូក​ប្រពៃណី​ខ្នាតតូច ឆ័​ត្រ​យោង និង​សី​ស្លាប​-​សីដក់​។ លោក​បន្ថែមថា ក្នុងការ​ប្រកួត​កីឡា​រត់ប្រណាំង​កំសាន្ត គឺមាន​ការចូលរួម​ពី​សិស្ស​និស្សិត​នៅ​ខេត្ត​ត្បូងឃ្មុំ និង​កំពង់ចាម សរុប​ជិត​២​ពាន់​នាក់​។ ចំនួន​នេះ គឺមាន​ការកើនឡើង បើ​ប្រៀបធៀប​ទៅនឹង​បុណ្យ​ទន្លេ​នៅ​ខេត្តក្រចេះ​កាលពី​ឆ្នាំ​២០១៥ ដែលមាន​អ្នកចូលរួម​រត់ប្រណាំង​ចំនួន​ត្រឹម​ប្រមាណ​១​ពាន់​នាក់​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​៖«​ខេត្តកំពង់ចាម គឺជា​ខេត្ត​ដែលមាន​សក្តានុពល​ផ្នែក​កីឡា​។ លើសពីនេះ ការដាក់បញ្ចូល​កីឡា​ដែលជា​ចំណុច​ស្នូល​នៃ​បុណ្យ​ទន្លេ គឺ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ផ្នែក​សុខភាព​ទាំង​ផ្លូវកាយ ផ្លូវចិត្ត និង​ផ្នែក​បញ្ញា ព្រមទាំង​ផ្តល់​ចំណេះដឹង​ផ្នែក​បរិស្ថាន​ទៀតផង​។ បន្ថែម​ពីនេះ សកម្មភាព​កីឡា គឺ​ធ្វើ​ឲ្យ​មាន​ភាពរស់រវើក​តាំងពីព្រឹក​ទល់​ល្ងាច​នៅក្នុង​បុណ្យ​ទន្លេ​»​។ 

កីឡា​រត់​កំសាន្ត ធ្វើឡើង​ដើម្បី​សុខភាព សាមគ្គីភាព នឹងធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​កាន់តែ​រស់​រវើក​

​ទាក់ទង​នឹង​ពិធីបុណ្យ​ទន្លេ​នៅ​ទី​រួម​ខេត្តកំពង់ចាម​នេះដែរ  លោក លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​ថ្លែងថា ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ចាម គឺជា​លើក​ទី​១​។ ក្នុងនោះ​ពលរដ្ឋ​នៅ​ខេត្តកំពង់ចាម គឺមាន​ភាពសប្បាយ​រីករាយ ជាពិសេស យុវជន​សិស្ស​និស្សិត បានបង្ហាញ​ភាពសប្បាយ​រីករាយ​ក្នុង​ចូលរួម​ក្នុង​បុណ្យ​ទន្លេ និង​ចូលរួម​លេង​កីឡា​យ៉ាងច្រើន​កុះករ​។ លោក​បញ្ជាក់​ពី​មូលហេតុ​នៃ​ការដាក់បញ្ចូល​កីឡា​ក្នុង​បុណ្យ​ទន្លេ​នេះ​យ៉ាង​ដូច្នេះ​ថា​៖«​ការដាក់​វិស័យ​កីឡា​នៅក្នុង​បុណ្យ​ទន្លេ​នេះ គឺមាន​សារសំខាន់​ណាស់ ពីព្រោះ កីឡា​បាន​នាំមក​នូវ​សាមគ្គីភាព និង​ស្រលាញ់​រាប់អាន​គ្នា​នៅក្នុង​ចំណោម​សិស្ស​និស្សិត​យុវជន​។ លើសពីនេះ កីឡា ក៏​ធ្វើ​ឲ្យ​ពួកគាត់​ឃ្លាតឆ្ងាយ​ពី​ការ​ដើរលេង​សប្បាយ​ឥតប្រយោជន៍ និង​ងាក​ចេញពី​ការប្រើប្រាស់​គ្រឿងញៀន ដើម្បី​ធ្វើ​ឲ្យ​ពួកគេ​ចាប់អារម្មណ៍​លើ​កីឡា  សម្រាប់​សុខភាព និង​ធ្វើ​ឲ្យ​ពួកគេ​មាន​កម្លាំង​ពលំ​ផងដែរ​»​។  

កីឡា​រត់​កំសាន្ត ធ្វើឡើង​ដើម្បី​សុខភាព សាមគ្គីភាព នឹងធ្វើ​ឲ្យ​ពិធីបុណ្យ​ទន្លេ​កាន់តែ​រស់​រវើក​

​គួរ​បញ្ជាក់ថា កន្លងមក ពិធីបុណ្យ​នេះ គឺ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ខេត្តក្រចេះ ហើយ​បន្ទាប់ពី​មាន​គាំទ្រ​ពី​ពលរដ្ឋ​ជាច្រើន​នោះ ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) សហការ​ជាមួយ​អាជ្ញាធរខេត្ត​កំពង់ចាម បានរៀបចំ​ពិធីបុណ្យ​ទន្លេ​ជា​លើក​ទី​២ ក្រោម​ប្រធានបទ​«​ទន្លេ​ស្អាត សហគមន៍​ល្អ​» ស្ថិតនៅ​ទី​រួម​ខេត្តកំពង់ចាម​។ ពិធីបុណ្យ​នេះ មាន​គោលបំណង​ដើម្បី​ថែរក្សា​ប្រពៃណីជាតិ និង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ព្រមទាំង​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឲ្យ​ចូលមក​កំសាន្ត​នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន និង​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ពលរដ្ឋ​នៅក្នុង​ខេត្តកំពង់ចាម និង​ពលរដ្ឋ​ទូទាំងប្រទេស​។ 

អ្នករត់​ចម្ងាយ​៥​គីឡូ​មែត្រ លេខ​១ បាន​ទៅ លោក រ៉ាត់ សា​រិ​ទ្ធិ មកពី​សាលាខេត្ត​កំពង់ចាម លេខ​២ បាន​ទៅលើ​លោក រស់ សំណាង មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ​ភ្នំពេញ និង​លេខ​៣ បាន​ទៅលើ​លោក ពៅ សាមុត មកពី​អង្គការ​ភាព​ញញឹម​នៃ​កុមារ​។ ដោយឡែក អ្នករត់​ផ្នែក​នារី​ចម្ងាយ​៥​គីឡូ​មែត្រ លេខ​១ បាន​ទៅលើ​កញ្ញា មាស ជីវ៉ា លេខ​២ បាន​ទៅលើ​កញ្ញា ឡា​ច គឹម​សា និង​លេខ​៣ បាន​ទៅលើ​កញ្ញា តេង រតនា​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​