មេធាវីឲ្យអាជ្ញាធរ​វែក​មុខ​អ្នកក្លែង​សំឡេងកូន​ក្តី​​ ខណៈ​ស្រីមុំបារម្ភ​ពីសុវត្ថិភាព​​ខ្លួន​និង​គ្រួសារ​


មេធាវី​​ការពារ​ក្តី​ឲ្យ​កញ្ញាស្រី​មុំ បានស្នើឲ្យអាជ្ញាធរចាប់ខ្លួន​ជន​ដែល​ក្លែង​សំឡេង​ និងលួចចូលគណនីហ្វេសប៊ុក​កូនក្តីអ្នក​ស្រី​ យកមក​ផ្តន្ទា​ទោសតាម​ច្បាប់។​

អ្នកស្រី ទ្រី ឈួន មេធាវីការពារក្តី​ឲ្យស្រី​មុំ ​បានអំពាវនាវ​ឲ្យអាជ្ញាធរ​វែក​មុខ​​អ្នក​ក្លែងសំឡេង និងលួចចូលគណនីហ្វេសប៊ុក​របស់​កញ្ញាស្រីមុំ យក​មក​ផ្តន្ទាទោសតាម​ច្បាប់​។ 

ជាមួយគ្នានេះ អ្នកស្រីមេធាវី​របស់​សមាគម​អាដ​អាដ​ហុក​ ដែលការពារក្តី​ឲ្យ​កញ្ញាស្រី​មុំរួូបនេះ ព្រួយបារម្ភ​ពី​សុវត្ថិភាព​កញ្ញាស្រីមុំ ដែលមានឈ្មោះដើមថា ឃុំ ច័ន្ទតារាទី និង​គ្រួសាររបស់នាង។ អ្នកស្រីមេធាវី​បញ្ជាក់យ៉ាងនេះ​ថា​៖« ស្រីមុំប្រាប់​ខ្ញុំថា​ ឪពុកម្តាយ​របស់​នាង​ទូរសព្ទមកប្រាប់នាងថា ប៉ុន្មានថ្ងៃមកនេះ មានជនប្លែកមុខ ចុះមកថត​ផ្ទះនិងសាច់​ញាតិ​កញ្ញា ដោយមិន​ដឹង​ថា ថតដើម្បីគោលដៅអ្វី»។

ឆ្លើយតបនឹង​ការអំពាវនាវ លោក ហ៊ី​ សុខឃី ប្រធាន​នាយកដ្ឋានប្រឆំាង​ភេរវកម្ម បានថ្លែងយ៉ាង​ខ្លី​ថា អាជ្ញាធរនឹងបន្ត​ការស៊ើបអង្កេត​បន្ថែមទៀត​ជុំវិញ​ករណីនេះ។
មេធាវីឲ្យអាជ្ញាធរ​វែក​មុខ​អ្នកក្លែង​សំឡេងកូន​ក្តី​​ ខណៈ​ស្រីមុំបារម្ភ​ពីសុវត្ថិភាព​​ខ្លួន​និង​គ្រួសារ​
អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​