«​ទិវា​ជាតិ​អំ​ណាន​» បណ្តុះ​ការអាន និង​រំឭក​គុណ​សម្តេច ជួន ណាត​

​កម្ពុ​ជាមាន​ទិវា​ជាតិ​ថ្មី​មួយទៀត គឺ​«​ទិវា​ជាតិ​អំ​ណាន​» ដែលជា​គំនិត​ផ្តួចផ្តើម​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការបង្កើត​ទិវា​ជាតិ​នេះ គឺ​ដើម្បី​បំផុស​ប្រជាពលរដ្ឋ​កម្ពុជា ឲ្យ​មាន​ជំនក់​ចិត្ត​ក្នុង​ការអាន​សៀវភៅ​។ ជាងនេះទៀត ទិវា​ជាតិ​ថ្មី​មួយ​នេះ ក៏​ជាការ​ដាស់តឿន​ស្មារតី​ប្រជាពលរដ្ឋ​គ្រប់រូប ឲ្យ​រំឭក​គុណ​សម្តេចព្រះសង្ឃរាជ ជោ​ត​ញ្ញា​ណោ ជួន ណាត ផងដែរ​។

​ការអាន គឺជា​គន្លឹះ​ដ៏​ខាន់​ក្នុង​ការពង្រីក​ចំណេះដឹង​របស់​មនុស្ស​។ ដើម្បី​ពង្រឹងគុណភាព​នៃ​ការអប់រំ រដ្ឋាភិបាល ចាំបាច់​ត្រូវ​បណ្តុះ​និង​ជំរុញ​ការអាន​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ជាពិសេស​សិស្សានុសិស្ស​និង​និស្សិត​គ្រប់រូប​។ នេះ​ជា​ប្រសាសន៍​របស់លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​ថ្លែង​ក្នុង​ពិធី​ប្រារព្ធ «​ទិវា​ជាតិ​អំ​ណាន​លើក​ទី​១» នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នាពេល​ព្រឹក​ថ្ងៃទី​១១ ខែមីនា នេះ​។
«​ទិវា​ជាតិ​អំ​ណាន​» បណ្តុះ​ការអាន និង​រំឭក​គុណ​សម្តេច ជួន ណាត​

​រដ្ឋមន្ត្រី​រូបនេះ បាន​លើកឡើងថា យុវជន​កម្ពុជា នៅមាន​ភាព​អសកម្ម​នៅឡើយ ក្នុង​ការអាន​សៀវភៅ​។ លោក​ថា ដើម្បី​អភិវឌ្ឍ​ប្រទេស​ឲ្យ​ជឿនលឿន ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវតែមាន​វប្បធម៌​នៃ​ការអាន​សៀវភៅ ដូច​ប្រជាពលរដ្ឋ​នៃ​បណ្តា​ប្រទេស​អភិវឌ្ឍ​ជាច្រើន​លើ​ពិភពលោក ផងដែរ​។

​ទទ្ទឹម​នឹង​ការបង្កើត​ទិវា​នៃ​ការអាន​នេះ ក្រសួង ក៏​កំពុងតែ​ពង្រឹង​កិច្ចសហការ​រវាង​ស្ថាប័ន​អប់រំ​គ្រប់​កម្រិត ដើម្បី​ជួយ​ជំរុញ​សិស្ស​-​និស្សិត​ឲ្យ​មាន​ទម្លាប់​ក្នុង​ការអាន​សៀវភៅ​។ «​យើង​នឹង​សហការ​ជាមួយ​អង្គការ​ជាតិ​-​អន្តរជាតិ និង​ដៃគូ​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​បណ្ណាល័យ​ដែលមាន​លក្ខណ​ស្តង់ដា​នៅតាម​គ្រឹះស្ថាន​អប់រំ និង​បោះ​ពុ​ម្ភ​សៀវភៅ​ឲ្យ​បាន​ច្រើន​។ យើង​នឹង​អំពាវនាវ​ដល់​សម្បុរ​ស​ជន​ឲ្យ​ចូលរួម​ផងដែរ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក ហង់ ជួន ណា​រ៉ុ​ន​។​
«​ទិវា​ជាតិ​អំ​ណាន​» បណ្តុះ​ការអាន និង​រំឭក​គុណ​សម្តេច ជួន ណាត​

​ក្រៅពី​ការ​ថ្លែង​សុ​ទ្ទរ​កថា​ទាក់ទង​នឹង​ការអាន​សៀវភៅ លោក ហង់ ជួន ណា​រ៉ុ​ន ក៏បាន​បញ្ជាក់ថា ការបង្កើត​ទិវា​ជាតិ​អំ​ណាន​នេះ ក៏​ដើម្បី​សម្តែង​ការដឹងគុណ​ដល់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត បិតា​អក្សរសាស្ត្រ​ខ្មែរ ផងដែរ ដែល​ព្រះអង្គ​បាន​បូជា​ព្រះកាយ​ពេញ​មួយជីវិត ក្នុង​បុព្វហេតុ​ជាតិ​និង​សាសនា​។ លោក បាន​រៀបរាប់​ជាច្រើន​ពី​ប្រវត្តិ​តស៊ូ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្នុងការ​បង្កើត​វចនានុក្រម​ខ្មែរ ដែលជា​គុ​ណូ​ប​ការ​ដ៏​ធំ​ក្រៃលែង ដែល​កូន​ខ្មែរ​គ្រប់​ជំនាន់​មិនអាច​បំភ្លេចបាន​។ 
«​ទិវា​ជាតិ​អំ​ណាន​» បណ្តុះ​ការអាន និង​រំឭក​គុណ​សម្តេច ជួន ណាត​

​ការជ្រើសរើស​យក​ថ្ងៃទី​១១ ខែមីនា ធ្វើជា​ទិវា​ជាតិ​អំណាច ព្រោះ​ថ្ងៃនេះ គឺជា​ថ្ងៃកំណើត​របស់ សម្តេច ជួន ណាត​។ ការណ​ត់​ចំនួន​អ្នកចូលរួម ១៨៨៣​នាក់ គឺជា​ការ​តំណាង​ឲ្យ ឆ្នាំ​ដែល​ព្រះអង្គ ទ្រង់​ប្រសូត​។ ចំណែកឯ ការ​ប្រារព្ធ​ទិវា​ជាតិ​នេះ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ព្រោះ​សម្តេច ជួន ណាត បានទទួល​សញ្ញាបត្រ​ប​ណ្ឌិ​ត​អក្សរសាស្ត្រ​ជាតិ នៅ​សាកលវិទ្យាល័យ​នេះ ដែល​ប្រទាន​ដោយ ព្រះបាទ​បរម​រតន​កោដិ សម្តេច​សីហនុ ក្នុងអំឡុង ឆ្នាំ​១៩៦២ ៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​