ក្រសួង​ព័ត៌មាន​ស្នើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជួយ​ផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បានស្នើ​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ ទាំងអស់ ឲ្យ​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​នានា ក្នុង​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំ ២០១៦ ដើម្បី​ចូលរួមចំណែក​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គ​រស​ង្ក្រា​ន​ឆ្នាំនេះ ឲ្យ​បាន​ទូលំទូលាយ។

បើតាម​សំណើ​ក្រសួង​ព័ត៌មាន​ចុះ​ថ្ងៃទី១០ ខែមីនា​នេះ ក្រសួង​ព័ត៌មាន​បាន​គាំទ្រ​យ៉ាង​ពេញ ទំហឹង​សកម្មភាព​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ ២០១៦ ក្រោម​ប្រធានបទ ការចូលរួម​អបអរសាទ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិខ្មែរ ដើម្បី​បង្ហាញ​ពី​មរតក​ដ៏​រុងរឿង ភាពសម្បូរ​សប្បាយ ល្បីល្បាញ និង​កិត្យានុភាព​នៃ​អាណាចក្រ​ខ្មែរ​អង្គរ ឲ្យ​ប្រជាជាតិ​លើ​សកលលោក​បានដឹង និង​ស្គា​ល់ពី​កម្ពុជា។

លោក ខៀវ កាញារីទ្ធ បានសរសេរ​ តាមរយៈ​លិខិត​សំណើ​​ថា៖«ក្រសួង​ព័ត៌មាន​ស្នើ សូម ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា លោក លោកស្រី ចូលរួម​ផ្សព្វផ្សាយ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា ដែល​ទាក់ទង​នឹង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦នេះ ឲ្យ​បាន​ញឹក ញាប់​តាម​ដែល​អាចធ្វើ​ទៅបាន តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍ ទូរទស្សន​ខ្សែកាប និង​ប្រព័ន្ធ ផ្សព្វផ្សាយ​ទាំងអស់ ចាប់ពី​ថ្ងៃទី​ជូនដំណឹង​នេះ​តទៅ»។

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ២០១៦ នឹង​ប្រព្រឹត្តឡើង ចាប់ពី​ថ្ងៃទី១៣ ដល់​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៦ នៅ​ខេត្តសៀមរាប៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​