កូរ៉េ-កម្ពុជា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ២ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០

កូរ៉េ-កម្ពុជាឯកភាពគ្នា​នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ២ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ តាមរយៈ​​​​​ការ​​​បង្កើន​​​​​​​ការ​​​​​វិនិយោគ​​​កូរ៉េ​​​នៅ​​​កម្ពុជា និង​សម្រួលការ​​​នាំចូល​​​កសិផល​ពី​​​កម្ពុជា​​ទៅ​ប្រទេស​កូរ៉េ។នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ។

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​ចុះ​ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ការឯកភាព​គ្នា​នេះ ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ លើក​ទី៣ ​កាលពី​ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦។

លោក ឡុង វីសាលោ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​លោក លីម ស៊ុ​ង​ណា​ម (LIM Sungnam) អនុរដ្ឋមន្ត្រី​ទី១ នៃ​ក្រសួង​​ការ​​បរទេស​​​​សាធារណរដ្ឋ​កូរ៉េ ដែល​តំណាង​ឲ្យ​រដ្ឋ​ទាំងពីរ បាន​ឯកភាពគ្នា​លើ​ចំណុចសំខាន់ៗមួយចំនួន រួមមាន ទីមួយ, បង្កើន​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ២ពាន់​លាន​ដុល្លារ នៅ​ឆ្នាំ២០២០ បង្កើន​ការវិនិយោគ​កូរ៉េ នៅ​កម្ពុជា និង​សម្រួលការ​នាំចូល​កសិផល​កម្ពុជា ទៅ​ប្រទេស​កូរ៉េ។ ទី​ពីរ, ភាគី​កូរ៉េ បាន​ឯកភាព​នឹង​ផ្ដល់ជំនួយ អភិវឌ្ឍន៍​ផ្លូវការ (ជំនួយឥតសំណង) ចំនួន ៥១លាន​ដុល្លារ​អាមេរិក ដល់​កម្ពុជា​ក្នុង​ឆ្នាំ២០១៦ និង​កម្ចីសម្បទាន​ចំនួន ៣០០លាន​ដុល្លារ​អាមេរិក សម្រាប់​ឆ្នាំ ២០១៥-២០១៨ ដោយ​ផ្តោតលើ​វិស័យ​ចំនួន ៤ រួមមាន ការអភិវឌ្ឍ​វិស័យ​កសិកម្ម ធនធានមនុស្ស ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ដឹកជញ្ជូន និង​វិស័យ​សុខភាព​សាធារណៈ។ ទី​បី, កូរ៉េ​បាន​ឯកភាព​បង្កើន​ពលរ​កម្ពុជា ទៅធ្វើ​ការងារ​ក្នុងប្រទេស​កូរ៉េ។ បើតាម​សេចក្តីប្រកាស​ព័ត៌មាន កូរ៉េ​បាន​បង្កើន​កូតា​ពលករ កម្ពុជា​ក្នុង​វិស័យ​ឧស្សាហកម្ម​ពី ៥១០០នាក់ ក្នុង​ឆ្នាំ២០១៥ ទៅ៦៤០០នាក់ ក្នុង​ឆ្នាំ ២០១៦នេះ។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស កូរ៉េ​ជា​ម្ចាស់​ជំនួស​អភិវឌ្ឍ​លំដាប់​ទី៤ នៅ​កម្ពុជា៕


អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​