ករណី​ឯក​ឧត្តម​ កឹម សុខា៖​ស្រីមុំបន្ត​បដិសេធ​សំឡេង​ខ្សែ​អាត់​នៅមុខមន្រ្តី​ភេរ​វកម្ម​មហាផ្ទៃ​

ក្រោយ​ពី​ឆ្លើយ​បំភ្លឺ​នៅ​ចំពោះ​មន្រ្តី​ភេរវ​កម្មរបស់​ក្រសួង​មហាផ្ទៃ​អស់​រយៈ​ពេលជាង​ ៤ ម៉ោងនៅថ្ងៃ​សុក្រ​នេះ ​ កញ្ញា ស្រីមុំ មិននិយាយ​ប្រាប់​អ្នក​កាសែត​ឡើយ ដោយគ្រាន់​តែ​បញ្ជាក់​ខ្លីថា កញ្ញា​មិនអាច​និយាយ​បានទេ​ពេល​នេះ។

តែយ៉ាងណា​ក៏ដោយ អ្នកស្រី ទ្រី​ ឈួន មេធាវី​ការពារ​ក្តី​ស្រី​មុំ ដែល​មានវត្តមាន​ក្នុង​ពេល​ផ្តល់​ចម្លើយ​​នៅ​នាយក​ដ្ឋាន​ប្រឆាំង​ភេរ​វកម្ម​ បានថ្លែង​ថា កូនក្តី​របស់​អ្នក​ស្រី បានបដិ​សេធ​ថា សំឡេង​ខ្សែអាត់និយាយ​ស្នេហា​ជាមួយ​លោក កឹម សុខា នោះ មិន​មែនជាសំឡេង​ខ្លួននោះទេ។

លោក ហ៊ី សុខ​ឃី ប្រធាននាយកដ្ឋានប្រឆាំង​​ភេរវ​កម្ម​ មិនអត្ថាប្បាយពី​អ្វីដែល​ខ្លួន​បាន​សាក​សួរកញ្ញា ស្រីមុំ មា​នឈ្មោះដើម​ថា ឃុំ ច័ន្ទតារាទី នោះទេ ដោយ​លោក​អះអាងថា ក្រុម​ការងាររបស់​លោក​ នឹងបន្ត​ស្រាវ​ជ្រាវ​ទៀត​ជុំវិញ​ករណីនេះ ជាពិសេសជុំវិញ​បណ្តឹង​បរិហារកេរ្តិ៍​ កញ្ញា ធី សុវណ្ណថា។ 
 
ដោយឡែក​ទាក់ទង​នឹង​និស្សិត​ម្នាក់​ដែលថា ខ្លួន​តំណាង​ឲ្យ​និស្សិត​នានា​នៅ​រាជ​ធានីភ្នំពេញ ដែលរង់​ចាំ​ជូន​លិខិត​អញ្ជើញ កញ្ញា ស្រីមុំ ឲ្យចូល​រួម​សិក្ខា​សាលាបំភ្លឺ​ពី​ខ្សែអាត់ដែល​គេ​សង្ស័យ​ថា ជាសំឡេង​នាង និង​លោក កឹម សុខា នោះ កញ្ញា ស្រីមុំ មិនទទួល​យក​លិខិត​នោះទេ៕ អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​