នយោបាយ​អភិបាលកិច្ច​ថ្មី​របស់​ចិន ទាក់ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន​

​នៅ​ចំ​ពេលដែល​ប្រទេស​ចិន​កំពុង​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ទាំងពីរ (Two Sessions) ផែនការ យុទ្ធសាស្ត្រ​ថ្មី​ទាក់ទង​នឹង​អភិបាលកិច្ច​និង​រដ្ឋបាល ដែល​ត្រូវ​បានដាក់ ចេញ​ដោយ មេ​ដឹក នាំ​ចិន​កាលពី​បី​ឆ្នាំមុន បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​សារព័ត៌មាន​ចិន​យ៉ាងខ្លាំង​។​

​នៅលើ​ទំព័រសារព័ត៌មាន​ក្នុងស្រុក​ចិន​ជាច្រើន អត្ថបទ​ស្ដីពី​ផែនការ​ថ្មី​របស់​មេដឹកនាំ​ចិន​លេចឡើង​ព្រោងព្រាត ស្របពេល​នៃ​កិច្ចប្រជុំ​នយោបាយ​ដ៏​ធំ​ចំនួន​ពីរ​នៅ​ទីក្រុង​ប៉េកាំង​។  កិច្ចប្រជុំ​ទាំងពីរ​សំដៅ​ដល់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ប្រជាជន​ចិន​ដែលជា​អង្គ​ការផ្ដល់​ប្រឹក្សា​កំពូល និង​ការប្រជុំ​សមាជ​ប្រជាជន​ចិន​ឬ​រដ្ឋសភា ដែលជា​អង្គការនីតិប្បញ្ញត្តិ​កំពូល​។ កិច្ចប្រជុំ​ទាំងពីរ​នេះ​បានចាប់ផ្ដើម​តាំងពី​ថ្ងៃទី​៣ និង​ថ្ងៃទី​៥ ខែមីនា​បន្តបន្ទាប់​គ្នា​។​

​ចាប់តាំងពី​សមាជ​លើក​ទី​១៨​របស់​បក្ស​កុម្មុយនីស្ត​ចិន​មក លោក ស៊ី ជិន​ពីង ជា​អគ្គលេខាធិការ​គណៈ​មជ្ឈិមបក្ស បានដាក់​ចេញ​នូវ​ផែនការ​ជាច្រើន​ដែល​រួមទាំង​វិធី​អនុវត្ត​ថ្មី របកគំហើញ​ថ្មី ព្រមទាំង​គំនិត​ច្នៃប្រឌិត​ថ្មី​។ ជាក់ស្ដែង​នោះ គណៈ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន បានដាក់​ចេញ​នូវ​ផែនការមេ​ចំនួន​បួន​សម្រាប់​ការអភិវឌ្ឍ ទន្ទឹមគ្នា​នឹង​គំនិត​ថ្មី​ទាំង​ប្រាំ​នៃ​ការអភិវឌ្ឍ​គឺ ការអភិវឌ្ឍ​ប្រកបដោយ​ការច្នៃប្រឌិត  មាន​ភាពស៊ីចង្វាក់ បើកចំហ បៃតង និង​ចែករំលែក​។  

​សារព័ត៌មាន​សំខាន់ៗ​ក្នុងស្រុក​ដូចជា People’s Daily និង​ទីភ្នាក់ងារ​ព័ត៌មាន Xinhua បាន​បញ្ចេញ​អត្ថបទ​ព័ត៌មាន​របស់ខ្លួន​នៅ​តាំងពី​ខែមករា ដោយបាន​វាយតម្លៃ​លើ​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​អភិបាលកិច្ច​ថ្មី​ទាំងនេះ​។ នៅ​ទំព័រមុខ​កាសែត People’s Daily អត្ថបទ​ទាក់ទង​នឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​ទទួល​ការចាប់អារម្មណ៍​យ៉ាងច្រើន ពី​ប្រជាជន​ចិន​។  

​បន្ថែម​ពីនេះ​ទៀត សារព័ត៌មាន​ទាំងនេះ ក៏បានផ្ដល់​ការអធិប្បាយ​ដែល​ជាក់លាក់​និង​គ្រប់​ជ្រុងជ្រោយ​ទៅ​ប្រជាជន​ទូទៅ​ទៀតផង​។ ការណ៍​នេះ​ធ្វើ​ឲ្យ​ប្រជាជន​ចិន​មានជំនឿថា រាល់​របាយការណ៍​ទាំងនេះ​ធ្វើ​ឲ្យ​ការទុកចិត្ត​មកលើ​សង្គម​កាន់តែ​រឹងមាំ ហើយ​វា​ក៏​ជាការ​ចាក់​បញ្ចូល​គំនិត​វិជ្ជមាន​ក្នុងការ​អភិវឌ្ឍ​ជាតិ​ផងដែរ​។​

​លើសពីនេះ ទូរទស្សន៍​រដ្ឋ​ចិន CCTV ក៏បាន​បង្ហាញ​ពី​សមិទ្ធផល​ជាច្រើន​ក្នុង​ឧស្សាហកម្ម​បច្ចេកវិទ្យា​ទំនើប ដែល​ត្រូវ​ពិភពលោក​ទទួលស្គាល់​ដូចជា រថភ្លើង​ល្បឿន​លឿន ថាមពលនុយក្លេអ៊ែរ និង​យន្តហោះ​ធុន​ធ្ងន់​ជាដើម​។ នេះ​មានន័យថា ទាំង​ប្រជាជន​ចិន​និង​ពិភពលោក​ខាងក្រៅ​ជឿថា គំនិត​ថ្មីៗ និង​យុទ្ធសាស្ត្រ​ថ្មី​ទាំងនេះ នឹង​នាំមក​នូវ​ការផ្លាស់ប្ដូរ​យ៉ាង​ធំ​សម្រាប់​មហា​យក្ស​ចិន​។​

​ក្រៅពី​ការ​លេចមុខ​លើ​កាសែត​ក្នុងស្រុក​ចិន នយោបាយ​អភិបាលកិច្ច​របស់​ចិន ក៏​ជា​ប្រធាន​ក្ដៅ​លើ​ឆាក​អន្តរជាតិ​ផងដែរ​។ ភស្តុតាង​បញ្ជាក់​នោះ​គឺ ប្រជាប្រិយភាព​របស់​សៀ​វ​ភៅ ស៊ី ជិន​ពីង​៖ អភិបាលកិច្ច​នៅ​ប្រទេស​ចិន (Xi Jinping: the Governance of China) ដែលជា​សៀវភៅ​បង្ហាញ​ពី​ស្នាដៃ​របស់លោក ស៊ី ជិន​ពីង​។

​ក្រោយពី​បានចេញ​ផ្សាយ​ក្នុង​ឆ្នាំ​២០១៤ សៀវភៅ​នេះ​ត្រូវបាន​ដាក់លក់​នៅ​ច្រើនជាង​១០០​ប្រទេស និង​បាន​បោះ​ពុ​ម្ភ​ច្រើនជាង​៥​លាន​ក្បាល​។ សៀវភៅ​នេះ​ក៏​ត្រូវបាន​ចាត់ទុកជា​សៀវភៅ​ដែល​លក់ដាច់​ជាងគេ​របស់​មេដឹកនាំ​ចិន ចាប់តាំងពី​ការដាក់​ឲ្យ​អនុវត្ត​នយោបាយ​កែទម្រង់​និង​នយោបាយ​បើកចំហ​៕  

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​