បេក្ខជន​តំណាង​បក្ស​លោកស្រី​ស៊ូ​ជី​ទាំង​២​រូប ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​ចុងក្រោយ​

Henry Van thio (ឆ្វេង) និង លោក លោក Htin Kyaw​សភា​សហភាព​មី​យ៉ាន់​ម៉ា បាន​បោះឆ្នោត​សម្រេច និង​ផ្តល់​សេចក្តីទុកចិត្ត​ទៅលើ​បេក្ខជន​ប្រធានាធិបតី តំណាង​ឲ្យ​សភា​ទាំង​ថ្នាក់​ហើយ ដែល​ក្នុងនោះ​តំណាង​ទាំងពីរ​នោះ សុទ្ធសឹងតែ​ជា​ឥស្សរជន​ដែល​តែង តាំង​ដោយ​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ ដោយឡែក​សម្រាប់​ប​បេក្ខជន​ប្រធានាធិបតី​ដែល​តំណាង​ឲ្យ​ក្រុម​យោធា មិនទាន់​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​ទេ តែ​ទំនងជា​នឹងត្រូវ​បង្ហាញ​នៅ​ថ្ងៃ​បោះឆ្នោត​ចុងក្រោយ ពោលគឺ​ថ្ងៃ​សម្រេច​ថា​តើ​បេក្ខជន​ណាមួយ​ជា​ប្រធានាធិបតី និង​អនុ​ប្រធានាធិបតី​។​

​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមីនា នេះ សភា​មី​យ៉ាន់​ម៉ា​ទាំងពីរ​ថា្នក់ បាន​បោះឆ្នោត​ដាច់ដោយឡែក​ក្នុងការ​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​សភា​នីមួយៗ​ចុងក្រោយ​។ តែ​ក្នុងនោះ​ដូច​បានដឹង​មុន​រួចហើយ​ថា​បេក្ខជន​តែងតាំង​ដោយ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតី​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ទទួល បានការ​ផ្តល់​សេចក្តីទុកចិត្ត​ដើម្បី​ឈានទៅដល់​ការសម្រេច​បោះឆ្នោត​តំណែង​ប្រធានាធិបតី​ចុងក្រោយ​នៅ​ស​ប្ហា​ហ៍​ក្រោយនេះ​។​

​លោក Htin Kyaw សមាជិកសភា​មកពី​បក្សសម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ត្រួវបាន​លោកស្រី ស៊ូ​ជី ជ្រើស​ជា​បេក្ខជន​តំណាង​ឲ្យ​បក្ស​លោកស្រី​នៅ​សភា​ជាន់​ទាប បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី តំណាង​ឲ្យ​សភា​ជាន់​ទាប​ក្នុង​សំឡេងគាំទ្រ​២៧៤​នៃ​សំឡេង​សរុប​៣១៧​។ លោក Htin Kyaw គឺជា​មនុស្ស​ជិតស្និទ្ធ​របស់លោក​ស្រី ស៊ូ​ជី ជា​អតីត​អ្នកបើក​ឡាន​ឲ្យ​លោកស្រី ហើយក៏​ជា​បេក្ខជន​តែមួយ គត់​ក្នុងចំណោម​បេក្ខជន​ទាំងបី​ដែល​ត្រូវបាន​គេ​រំពឹង​នឹង​មកកាន់​តំណែង​ប្រធានាធិបតី​ជំនួស​លោក ប្រធានាធិបតី​ជិត​ផុត​អាណត្តិ ថេ​ន សេន​។​

 រីឯ​លោក Henry Van Htio ដែលជា​ជនជាតិ​ឈិន ជា​បេក្ខជន​ប្រធានាធិបតី​សម្រាប់​កូតា​មកពី​សភា​ជាន់ខ្ពស់​របស់​បក្ស​លោកស្រី​ស៊ូ​ជី ក៏បាន​ជាប់​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​សភា​ជាន់ខ្ពស់​ផងដែរ​ដោយមាន​សំឡេងគាំទ្រ​១៤៨​នៃ​សំឡេង​សរុប​១៦៧​។ ដោយឡែក​សម្រាប់​បេក្ខជន​ប្រធានាធិបតី​ម្នាក់ទៀត​ដែល​ទទួលបាន​បេក្ខភាព​ប្រធានាធិបតី​ដោយ​ស្វ័យប្រវត្តិ​តំណាង​ឲ្យ​ក្រុម​យោធា​មិនទាន់​ត្រូវបាន​បង្ហាញ​ជា​សាធារណៈ​នោះទេ​តែ​គេ​រំពឹងថា នឹងត្រូវ​បង្ហាញខ្លួន​នៅ​ស​បា្ហ​ហ៍​ក្រោយ​ដែលជា​ការបោះឆ្នោត​តំណែង​ប្រធានាធិបតី​ម្នាក់ និង​អនុប្រធាន​ប្រធានាធិបតី​ទី​១​ម្នាក់ និង​អនុ​ប្រធានាធិបតី​ទី​២​ម្នាក់ តែម្តង​។ 

​សូមបញ្ជាក់​ផងដែរ​ថា ដើម្បី​ទទួលបាន​តំណែង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា យ៉ាងហោចណាស់ បេក្ខជន ត្រូវ​ទទួលបាន​សំឡេងគាំទ្រ​ពី​សភា​មី​យ៉ាន់​ម៉ា​ហាសិប​បូក​មួយ​ដែរ​។ តែ​វា​គ្មាន​រឿង​ដែល​គួរ​ព្រួយបារម្ភ នោះទេ​សម្រាប់​តំណែង​ប្រធានាធិបតី​របស់​បេក្ខជន​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​នោះ ដ្បិត បក្ស​នេះ មាន​សំឡេង​លើសពី​ហាសិប​បូក​មួយ​នៃ​សំឡេង​សរុប​របស់​សភា​ទៅទៀត​។​

​យ៉ាងណាក៏ដោយ វា​ជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ចំពោះ​ប្រមុខ​បក្ស​ឈ្នះឆ្នោត​លោកស្រី​ស៊ូ​ជី ដែល មិនអាច​មានលទ្ធភាព​ក្នុងការ​ក្លាយជា​ប្រធានាធិបតី​បាន ដ្បិត​មានការ​ហាមឃាត់​ពី​មាត្រា​៥៩ នៃ រដ្ឋធម្មនុញ្ញ​មី​យ៉ាន់​ម៉ា​។ តែ​លោកស្រី​ស៊ូ​ជី ធ្លាប់បាន​អះអាង​ជាច្រើនលើក​ច្រើនសារ​រួចទៅហើយ​ថា លោកស្រី នឹងមាន​តំណែង​ខ្ពស់ជាង​ប្រធានាធិបតី​ទៅទៀត ដែល​នេះ ចង់​មានន័យថា ប្រធានាធិបតី​ថ្មី ក៏ត្រូវ​ដើរ​តាម​គន្លង​នយោបាយ និង​ការបង្គាប់បញ្ជា​របស់លោក​ស្រី​ដដែល​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​