រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

​គូ​ឡា​ឡាំ​ពួ​-​ម៉ាឡេស៊ី​៖ SUNWAY LAGOON គឺជា​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​នៅ​កណ្តាល​ទីក្រុង គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី​។ បើតាម​ភ្នាក់ងារ​ទេសចរ​របស់​ម៉ាឡេស៊ី ឲ្យ​ដឹងថា ទីតាំង​មណ្ឌល​កម្សាន្ត​មួយ​នេះ ជា​អតីត​រណ្តៅ​ដែល​គេ​ជីក​យក​សំណ​មកប្រើប្រាស់​កាល​ពីស​ម័​យ​មុន​។ នៅក្នុង SUNWAY LAGOON មាន​ទីតាំង​កម្សាន្ត​ជាច្រើន​ផ្នែក​ធំៗ ដូចជា​៖ អាង​ហែល​ទឹក កន្លែង​ជិះ​ខ្សែ​រ៉ក កន្លែង​ជិះ​រថភ្លើង បំពង់​ទុយោ​រំអិល​ដ៏​ធំ ស្ពាន​យោល​ដ៏​វែង ផ្ទះ​ខ្មោច និង​កន្លែង​កម្សាន្ត​ជាច្រើន​មុខ​ទៀត​។ ថ្លៃ​សំបុត្រ​ចូល​កម្សាន្ត​នៅទីនេះ មានតម្លៃ ២២.៥​ដុល្លារ​អាមេរិក ដែល​ស្មើនឹង (90 RM-​ម៉ាឡេស៊ី​) សម្រាប់​កុមារ ដែល​គិត​ត្រឹង​អាយុ ១១​ឆ្នាំ​ចុះ​ក្រោយ​។ សម្រាប់​មនុស្សពេញវ័យ​ចាប់ពី​អាយុ ១២​ឆ្នាំ​ឡើងទៅ តម្លៃ​សំបុត្រ​គឺ ៣០​ដុល្លារ​អាមេរិក ដែល​ស្មើនឹង (120 RM-​ម៉ាឡេស៊ី​) ។

​សូម​កម្សាន្ត​នៅ SUNWAY LAGOON តា​រយៈ​វីដេអូ​ដែល​ផលិត​ដោយសារ​ព័ត៌មាន​ថ្មីៗ ខាងក្រោម​នេះ ដូចតទៅ​៖

រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

រណ្តៅ​ជីក​សំណ ក្លាយជា​មណ្ឌល​កម្សាន្ត​ដ៏​ល្បី កណ្តាល​ក្រុង​គូ​ឡា​ឡាំ​ពួ​

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​