បារាំង​៖ ចោរ​ម្នាក់​ត្រូវ​ប៉ូលិស​ចាប់បាន បន្ទាប់ពី​ជនរងគ្រោះ​បោក​ឲ្យ​ជក់បារី​

​អំពើចោរកម្ម​មិនបាន​សម្រេចបាន​មួយ បាន​កើតឡើង​កាលពីពេល​ថ្មីៗ​នេះ នៅ​ឃុំ Wattrelos តំបន់ Nord-Pas de Calais ភាគ​ខាងជើង​ប្រទេស​បារាំង​។ ស្ត្រី​ដែលជា​ជនរងគ្រោះ​ត្រូវបាន​ចាត់ទុកជា​មនុស្ស​ម្នាក់​ដ៏​ឆ្លាត​បំផុត​ដែល​អាច​បញ្ឆោត​ចោរ​ឲ្យ​ជក់បារី ហើយ​លួច​ទូរ​សព្ទ​ហៅ​ប៉ូលិស​ឲ្យ​ទៅ​ឃាត់ខ្លួន​។​

​នា​រាត្រី​មួយ​កាលពីពេល​ថ្មី​កន្លងមកនេះ ស្ត្រី​បារាំង​ម្នាក់​ដែល​រស់​នៅតាម​បណ្តោយ​ផ្លូវ Rosservelt ឃុំ Wattrelos មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយបាន​ឃើញ​ជន​មិន​ស្គាល់ឈ្មោះ​ម្នាក់​ព្យាយាម​គាស់​បង្អួច​ផ្ទះ​របស់ខ្លួន​។​

​ដោយ​ដឹងថា ម្ចាស់ផ្ទះ​មើលឃើញ​ពី​សកម្មភាព​របស់ខ្លួន ចោរ​រូបនោះ បាន​ព្យាយាម​បកស្រាយ​ថា ខ្លួន​ច្រឡំ​ផ្ទះ​។ ស្ត្រី​រងគ្រោះ តាំង​អារម្មណ៍​ធម្មតា ហើយ​ធ្វើ​កាយវិការ​យល់ស្រប​ទៅតាម​អ្វីដែល​ចោរ​បានលើកឡើង​។​

​បន្ទាប់មក​ស្ត្រី​ជា​ម្ចាស់ផ្ទះ បាន​និយាយ​យ៉ាង​សុភាព​ទៅកាន់​ជន​មិន​ស្គាល់មុខ ដោយ​អញ្ជើញ​គេ​ជក់បារី​មួយ​ដើម​។ ជនសង្ស័យ​ស្មានថា ជនរងគ្រោះ​ជឿជាក់​លើ​ការអះអាង​របស់ខ្លួន ក៏​លែងមាន​ការភ័យខ្លាច ប៉ុន្តែ​តាមពិត​នា​អំឡុង​ពេលដែល​គេ​កំពុង​ជក់បារី ស្ត្រី​ម្នាក់​ផ្ទះ​បាន​លួច​ទាក់ទង​ទៅ​ប៉ូលិស​ជាសម្ងាត់​។​

​ប៉ូលិស​បាន​ទៅដល់​ផ្ទះ​ជនរងគ្រោះ ហើយ​ចាប់​ជនសង្ស័យ ដោយ​រូបគេ​គ្មាន​អ្វីដែល​ត្រូវ​ប្រកែក​បាន​នោះឡើយ​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​