អា​បេ​៖ ខ្សត់​ធនធាន​ដូច​ជប៉ុន​ធ្វើ​អី្វ​មិនកើត​ឡើយ បើ​គ្មាន​ថាមពលនុយក្លេអ៊ែរ​

​ជប៉ុន​មិនអាច​ធ្វើ​អ្វី​កើត​ឡើយ បើសិនជា​គ្មាន​ថាមពលនុយក្លេអ៊ែរ ប្រើប្រាស់​ទេនោះ​។ នេះ​ជាស​ម្តី​របស់លោក ស៊ីន​ហ្សូ​អា​បេ ក្នុងពេល​ថ្លែង​សុន្ទរកថា​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃ​ខួប​លើក​ទី ៥​នៃ​គ្រោះមហន្តរាយ​ផ្ទុះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima ។​ការលើកឡើង​របស់លោក​ក៏​កើត​ក្រោយ តុលាការ​ជប៉ុន​បញ្ជា​ឲ្យ​បិទ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ពីរ​ផ្សេងទៀត​កន្លងមក​ដែរ​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ស៊ីន​ហ្សូ អា​បេ ចាប់ផ្តើម​ចេញ​អំពាវ​ឲ្យ​សាធារណជន​ជប៉ុន​គាំទ្រ​ឲ្យ​ជប៉ុន​បន្ត ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​សម្រាប់​បំពេញតម្រូវការ​ថាមពល​ក្នុងស្រុក​។ 

​ក្នុងឱកាស​ខួប​លើក​ទី​៥​នៃ​គ្រោះមហន្តរាយ​ផ្ទុះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Fukushima  ដោយសារ​រលក​យក្ស​ស៊ូ​ណា​មី​ថ្ងៃ ១១​មីនា​នេះ លោក អា​បេ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថា ជប៉ុន​មិនអាច​ធ្វើ​អ្វី​កើត​នោះឡើយ បើសិនជា​គ្មាន​ថាមពលនុយក្លេអ៊ែរ​ប្រើប្រាស់​ទេនោះ​។

​លោក​ថា​៖  «​ប្រទេស​ខ្សត់​ធនធាន​ដូច​ប្រទេស​យើង​មិន​អាចធ្វើ​អ្វី​កើត ដើម្បី​ធានា​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់​ថាមពល​ឡើយ ស្របពេល​ដែល​យើង​កំពុង​ពិចារណា​ថា​ធ្វើ​យ៉ាង​ជំរុញ​សេដ្ឋកិច្ច និង​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​នោះ​»​។​

​តាំងពី​បញ្ហា​ផ្ទុះ​រោងចក្រ​នុយក្លេអ៊ែរ​កើតឡើង​មក លោក អា​បេ តែងតែ​តស៊ូ​មតិ​ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ​ការប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ឡើងវិញ ដើម្បី​បំពេញតម្រូវការ​ថាមពល​និង​ជំរុញ​សេដ្ឋកិច្ច​ជប៉ុន​។ ប៉ុន្តែ​លោក​ប្រឈម​ការជំទាស់​ខ្លាំង​ពី​ប្រជាជន​និង​ស្ថាប័នរដ្ឋ​មួយចំនួន​ផង ព្រោះតែ​គេ​បារម្ភ​ថា គ្រោះថ្នាក់​កាន់តែ​ធ្ងន់ធ្ងរ​ជាមុន​បើសិន​ជប៉ុន​នៅ​ប្រើប្រាស់​ថាមពលនុយក្លេអ៊ែរ​ទៀត​។​

​គ្រោះមហន្តរាយ លេច​ធ្លាយ​សារធាតុ​វិទ្យុសកម្ម​ដោយសារ​ផ្ទះ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​Fukushima  នេះ​ក្លាយជា​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ​អាក្រក់​បំផុត​ចាប់តាំងពី​ផ្ទុះ​រោងចក្រ​រ៉េ​អា​ក់ទ័រ​Chernobyl ប្រទេស​អ៊ុយ​ក្រែ​ន​ទសវត្សរ៍​១៩៨០ ។

​ហើយ​ព្រោះតែ​បញ្ហា​លេច​ធាតុ​សារ​ធារ​វិទ្យុសកម្ម​និង​បញ្ហា​រោងចក្រ​នុយក្លេអ៊ែរ​នេះហើយ ទើបបានជា​ជប៉ុន​ត្រូវ​បង្ខំចិត្ត​ងាក​មកប្រើប្រាស់​ថាមពល​ហ្វូ​ស៊ី​ល ដែលមាន​តម្លៃ​ថ្លៃ​ខ្លាំង ដែល​វា​ជាការ​លំបាក​បំផុត​សម្រាប់​ការលូតលាស់​នៃ​សេដ្ឋកិច្ច​ជប៉ុន​។

​យ៉ាងណាមិញ ការអំពាវនាវ​របស់​លោក អា​បេ កើតឡើង​ត្រឹម​ពីរ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​តុលាការ​ជប៉ុន​បាន​បញ្ជា​ឲ្យ​បិទ​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ចំនួន ២​ថែមទៀត ទោះបីជា​រដ្ឋាភិបាល​ជប៉ុន​អះអាងថា​រោងចក្រ​ទាំងនោះ​មាន​សុវត្ថិភាព​ក្តី​។  ប៉ុន្តែ​ទោះជា​បែបណា​ក្តី លោក អា​បេ បាន​សង្កត់ធ្ងន់ថា រដ្ឋាភិបាល​លោក មិន​ផ្លាស់ប្តូរ​គោលនយោបាយ​គាំទ្រ​ការប្រើប្រាស់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ​ឡើយ​។ រោងចក្រ​ដែល​បំពេញ​ស្តង់ដា​បច្ចេកទេស​អាច​នឹង​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​បាន​។​

​ត្រលប់​មកវិញ រោងចក្រ​ដែល​ត្រូវ​តុលាការ​បញ្ជា​ឲ្យ​បិទ​នោះ ទីមួយ​មាន​ឈ្មោះថា  Kansai Electric និង​ទី​ពីរ​មានឈ្មោះ Takahama​។ រោងចក្រ​ទាំងពីរ មាន​ទីតាំងនៅ​ចម្ងាយ ៣៥០​គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីក្រុង​តូ​ក្យូ​។ រោងចក្រ Kansai Electric ត្រូវបាន​គេ​ផ្អាក​បណ្តោះអាសន្ន​សិន​ក្រោយពេល​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ កាលពី​ខែ​មុន​ដោយសារ​បញ្ហា​បច្ចេកទេស​។ ចំណែក​រោងចក្រ Takahama នោះ​កំពុងដំណើរការ​នាពេល​បច្ចុប្បន្ន​៕

អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​ភូមិពាម​៖​អ្នកឆ្លង​មេរោគ​អេដស៍​សួរ​រកមូល​ហេតុ​ចម្លង​ ​ឯក្រសួង​នៅ​តែ​មិន​ទាន់​រក​ឃើញ​