សាលារាជធានីភ្នំពេញ នឹងតម្លើង ភ្លើងស្តុប ១០០កន្លែង បន្ថែមទៀត តាមផ្លូវសំខាន់ៗ ថ្ងៃទី១៦មីនា

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ និងអង្គការចៃកា របស់ជប៉ុន នឹងដំឡើងភ្លើងស្តុបចំនួន ១០០កន្លែងបន្ថែមទៀត នៅតាមបណ្តាដងវិថីនានា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ខាងមុខ។

នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦នេះ នៅសាលប្រជុំរបស់សាលារាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយផលប៉ះពាល់ ពីគម្រោងតម្លើងភ្លើងស្តុបចំនួន ១០០កន្លែងបន្ថែមទៀត នៅតាមបណ្តាដងវិថីនានា ក្រោមជំនួយឧបត្ថម្ភ ពីសំណាក់អង្គការចៃកា។

ក្នុងដំណាក់កាលទី១នេះ នឹងតម្លើងភ្លើងស្តុបចំនួន១០ទីតាំងរួមមានៈ១-ប្រសព្វផ្លូវលេខ៥៩៨ ផ្លូវលេខ៥៩២ និងផ្លូវលេខ៣៣៧ , ២-ប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី និងផ្លូវលេខ២៦១ , ៣-ប្រសព្វមហាវិថីព្រះមុនីវង្សនិងផ្លូវលេខ៨០ , ៤-ប្រសព្វមហាវិថីព្រះមុនីវង្ស និងផ្លូវលេខ៨៦, ៥-ប្រសព្វតិរវិថីស៊ីសុវត្ថិ និងផ្លូវលេខ១១០ , ៦-ប្រសព្វតិរិវិថីស៊ីសុវត្ថិនិងផ្លូវលេខ១៥៤ , ៧-ប្រសព្វមហាវិថីព្រះសីហនុ និងមហាវិថីព្រះមុនីវង្ស , ៨-ប្រសព្វមហាវិថីព្រះសីហនុ និងផ្លូវលេខ១០៥, ៩-ប្រសព្វមហាវិថីព្រះមុនីរ៉េត និងផ្លូវលេខ៣៣៨ , ១០-ប្រសព្វផ្លូវលេខ២៧១ និងវិថីទេព ផន។

សូមបញ្ជាក់ថា គម្រោងដំឡើងភ្លើងស្តុបបន្ថែមនេះ ជាផ្នែកមួយនៃជំនួយរបស់អង្គការចៃកា ដែលបានសន្យានឹងជួយបណ្ដុះបណ្តាល ខាងផ្នែកបច្ចេកទេស និងធនធានមនុស្ស ដល់អ្នកបើកបររថយន្តក្រុងសាលារាជធានីភ្នំពេញ  ព្រោះបច្ចុប្បន្នសេវារថយន្តក្រុងដឹកជញ្ជូន សាធារណៈមួយនេះ ទទួលបានការពេញនិយម ពីសំណាក់ប្រជាពលរដ្ឋនៅភ្នំពេញ ជាពិសេសសិស្ស និស្សិត ព្រះសង្ឃដែលបានប្រើសេវា រថយន្តក្រុងដោយមិនចាំបាច់បង់ប្រាក់៕

សាលារាជធានីភ្នំពេញ នឹងតម្លើង ភ្លើងស្តុប ១០០កន្លែង បន្ថែមទៀត តាមផ្លូវសំខាន់ៗ ថ្ងៃទី១៦មីនា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត