ខ្មែរ​អ៊ិ​ស្លា​ម​១​គូ សង្ស័យ​មាន​វិបត្តិ លេបថ្នាំ​សម្លាប់​ខ្លួន

ខេត្តពោធិ៍សាត់ ៖ មានការភ្ញាក់​ផ្អើល​មួយ​ កាលពីវេលាម៉ោង០៦ និង​៣០នាទីព្រឹកថ្ងៃទី​១០ មីនា ២០១៦ បន្ទាប់ពី​អាចារ្យ​​ប្រទះ​ឃើញ​សាក​សពមនុស្សប្រុស-ស្រី​២នាក់ស្លាប់​ ក្បែរគ្នា ​ក្នុង​សាលា​ឆាន់​ព្រះ​វិហារអ៊ិស្លាម​សំរោង​អណ្តែត ស្ថិត​ក្នុង​ភូមិ​ទួលទទឹង ឃុំកញ្ជរ ស្រុក​​កណ្តៀង​ ខេត្ត​ពោធិ៍សាត់ ដែលពួកគេ​​ទាំង​២នាក់​​​ត្រូវគេ​​ដឹង​ថា ជា​គូស្នេហ៍នឹងគ្នា​​ ។

ប្រភព​ឱ្យ​ដឹងថា ជនរងគ្រោះ​​ទាំង២នាក់​ ខាងប្រុសមាន​ឈ្មោះ​សុះ សល់លី អាយុ​២០​ឆ្នាំ ជនជាតិ​អ៊ិស្លាម មានទីលំនៅភូមិ​កំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ចំណែកខាងស្រីឈ្មោះ​ស្មាន ទីណូ អាយុ​១៦​ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ។ ដោយ​កន្លងមក ​ពួកគេទាំង២នាក់​ស្គាល់​គ្នា​តាមរយៈ​ទូរស័ព្ទ ​ហើយ​ក៏មាន​ទំនាក់​ទំនង​ស្នេហា​ជាមួយគ្នារហូតដល់សព្វថ្ងៃ​ ។

ទោះ​​ជាយ៉ាងណា ជំហានដំបូង​សមត្ថកិច្ច​មិន​​ទាន់​កំណត់​​ថា ជា​​ករណី​​​អ្វី​នោះ​ទេ ​តែ​​​សង្ស័យថា អាច​​ពួកគេទាំង២នាក់​​​សម្លាប់​ខ្លួន​ ព្រោះ​​តែ​រឿង​អ្វីមួយ​ ព្រោះនៅកន្លែងកើតហេតុត្រូវ​គេ​ប្រទះឃើញ​មាន​​ថ្នាំ​បំពុល​សត្វ​កុក​​ ។ បច្ចុប្បន្ន​ សមត្ថ​កិច្ច​កំពុង​ធ្វើ​ការស្រាវជ្រាវ​យក​ចិត្ត​ទុកដាក់បំផុត​ ៕

ខ្មែរ​អ៊ិ​ស្លា​ម​១​គូ សង្ស័យ​មាន​វិបត្តិ លេបថ្នាំ​សម្លាប់​ខ្លួន
ខ្មែរ​អ៊ិ​ស្លា​ម​១​គូ សង្ស័យ​មាន​វិបត្តិ លេបថ្នាំ​សម្លាប់​ខ្លួន

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត