សមត្ថកិច្ច​ ចាប់​ជនសង្ស័យ ​មួយ​ក្រុម​…​ តែ​មហាជន​ មានការ​ងឿងឆ្ងល់

ខេត្ដ​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​នគរបាល ​បាន​បើករថយន្ត​ ១​គ្រឿង ​មក​ពាំង​ពីមុខ ​រថយន្ត​មួយ​គ្រឿង​ទៀត ហើយ​ចាប់​វាយ​ខ្នោះ​បុរស​ម្នាក់ និង​ឃាត់​អ្នក​ពាក់ព័ន្ធ​ ផ្សេង​ទៀត​ឱ្យ​ចុះ រួច​ឡើង​រថយន្ត​ របស់​សមត្ថកិច្ច​ជិះ​ចេញ​ទៅ​បាត់​។ ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ ​បាន​កើតឡើង​ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត កាលពី​វេលា​ម៉ោង ជាង​៦​ព្រឹក​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០១៦​។

យ៉ាងណា​ក៏​ដោយ ​ករណី​ឃាត់ខ្លួន​ ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​មិន​បាន​ប្រាប់ ​ពី​អង្គភាព​ណាមួយ ហើយ​ក៏​មិន​ទាន់​ប្រាប់​ថា​ ករណី​នោះ​ពាក់ព័ន្ធ​នឹង ​រឿង​អ្វី​ផង​ដែរ ដោយ​គ្រាន់តែ ​និយាយ​យ៉ាង​ខ្លី​ថា ទុក​ឲ្យ​សមត្ថកិច្ច​ធ្វើការ​សិន រួច​ក៏​បើករថយន្ត​ ចេញ​ទៅ​បាត់​។

ដំបូង​គេ​ឃើញ​រថយន្ត​ពណ៌​ខ្មៅ​ ២​បាំង​កន្លះ ដែល​ជនសង្ស័យ​បើកបរ​ មក​ពី​ទិស​ខាងលិច លុះដល់​ចំណុច​កើតហេតុ ​ស្រាប់តែ​រថយន្ត​ទំនើប​ របស់​សមត្ថកិច្ច​តាម​មក​ ពីក្រោយ រួច​បត់​ចូល​ពាំង​ផ្លូវ បន្ទាប់​មក​ក៏​ចុះ​មក​ចាប់​ឃាត់ខ្លួន ​ជនសង្ស័យ​តែ​ម្ដង។

កម្លាំង​សមត្ថកិច្ច​ទាំង​អស់នោះ​គេ​ឃើញ ខ្លះ​ស្លៀកពាក់​ស៊ី​វិល និង​ខ្លះ​ទៀត​ មាន​ឯកសណ្ឋាន មាន​កាំភ្លើងខ្លី វែង  ហើយ​ក៏​ឃាត់ខ្លួន​ បុរស​ស្ត្រី​២​នាក់​ផ្សេង​ទៀត​ ទៅ​ជាមួយ​ផង​ដែរ ។​ តាម​ប្រភព​ក្រៅផ្លូវការ​ បានឱ្យ​ដឹង​ថា សមត្ថកិច្ច​មួយ​ក្រុម​នោះ ជា​ជំនាញ​ការិយាល័យ​ បង្ក្រាប​គ្រឿងញៀន៕

សមត្ថកិច្ច​ ចាប់​ជនសង្ស័យ ​មួយ​ក្រុម​…​ តែ​មហាជន​ មានការ​ងឿងឆ្ងល់
សមត្ថកិច្ច​ ចាប់​ជនសង្ស័យ ​មួយ​ក្រុម​…​ តែ​មហាជន​ មានការ​ងឿងឆ្ងល់
សមត្ថកិច្ច​ ចាប់​ជនសង្ស័យ ​មួយ​ក្រុម​…​ តែ​មហាជន​ មានការ​ងឿងឆ្ងល់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត