ស្ត្រីវ័យ២៨ឆ្នាំ ត្រូវជើងកាងចាប់រំលោភ លើឡានក្រុង នៅពីមុខកូនស្រី និងកូនប្រុសម្នាក់ទៀតត្រូវ គ្រវែងមកដី

ឥណ្ឌា៖ ស្ដ្រីជាម្ដាយម្នាក់ ត្រូវបានក្រុមជនអន្ធពាលចាប់រំលោភ នៅពីមុខកូនស្រីអាយុ៣ឆ្នាំ របស់នាង ខណៈដែលជនទាំងនេះ បានសម្លាប់កូនប្រុសអាយុ ៣សប្ដាហ៍របស់នាង មុននឹងធ្វើសកម្មភាពរំលោភនាង នៅលើរថយន្ដក្រុង ក្នុងប្រទេសឥណ្ឌា។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នារីរងគ្រោះអាយុ ២៨ឆ្នាំ បានធ្វើដំណើរមកសួរសុខទុក្ខប្អូនស្រី ខណៈដែលឡានក្រុង បានចូលទៅក្នុងចំណតនៅឯ ស្ថានីយ៍ទីក្រុងតូច Shishgarh រដ្ឋ Uttar Pradesh។ តាមសម្ដីអ្នកនាំពាក្យរបស់ប៉ូលីស លោក Surendra Singh Panwar បានឲ្យដឹងថា កូនស្រីរបស់នារីរងគ្រោះ ដែលលាក់ខ្លួននៅជ្រុងម្ខាងនៃរថយន្ដក្រុង គឺជាសាក្សីតែម្នាក់ ដែលឃើញជនទាំងពីរនាក់នោះ រំលោភម្ដាយនាង និងនាពេលនេះ ជនអន្ធពាលទាំងពីរនេះ ត្រូវបានចាប់ខ្លួន និងជាប់ចោទពីបទរំលោភ និងមនុស្សឃាត។

តាមប្រភពបន្ដឲ្យដឹងទៀតថា នារីរងគ្រោះបានមកលេងប្អូនស្រីនាង ដោយសារតែចង់ទៅ ជួបនឹងគ្រូមន្ដអាគម ដើម្បីជួយព្យាបាល ជំងឺកូនស្រីគាត់ ដែលមានពេលខ្លះនាងចេះតែឈឺ។ ក្រោយពីត្រលប់មកវិញ នាងបានជួបជនអន្ធពាលទាំងពីរនាក់នេះ នៅក្នុងស្ថានីយ៍រថយន្ដក្រុង ដែលនាងត្រូវជិះរថយន្ដក្រុងមក ទីក្រុងតូច Bareilly វិញ។ យ៉ាងណាមិញ នាងក៏ត្រូវបាន ជនអន្ធពាលទាំង២នាក់ ចាប់រំលោភក្នុងរថយន្ដក្រុង ដែលក្រោយពីមានហេតុការណ៍នេះ ទើបនាងប្រទះឃើញថា កូនប្រុសនាង បានស្លាប់រួចទៅហើយ។ តាមព័ត៌មានឥណ្ឌា បានបញ្ជាក់ឲ្យដឹងថា កូនប្រុសតូចនាងបានស្លាប់ នៅពេលដែលជនអន្ធពាលទាំងនេះ គ្រវែងមកដី ខណៈដែលកូនស្រីនាង បានព្យាយាមពួន មិនឲ្យជនទាំងនោះឃើញ និងក្រោយមកនាងបាន ស្ថិតនៅក្បែរខ្លួនម្ដាយ ដែលសន្លប់ស្ដូកស្ដឹងនៅលើផ្លូវម្ខាង។

គួរបញ្ជាក់ថា នេះជាការវាយប្រហារមួយក្នុងចំណោម ករណីជាច្រើនកាលពីពេលថ្មីៗនេះ ទាក់ទងនឹង ករណីចាប់រំលោភ ស្ដ្រីនិងក្មេងៗនៅក្នុងប្រទេសឥណ្ឌា។ ក៏ដូចជា ករណីមួយដ​ែលក្មេងស្រីអាយុ ១៥ឆ្នាំម្នាក់ នៅក្នុង New Delhi បានបាត់បង់ជីវិតក្នុងមន្ទីរពេទ្យ បន្ទាប់ពីជួយសង្គ្រោះបានប៉ុន្មានថ្ងៃ ក្រោយពីនាងត្រូវបាន គេចាប់រំលោភ និងដុតទាំងរស់ ដែលជាចុងក្រោយ ប៉ូលីសធ្វើការឃាត់ខ្លួន បុរសម្នាក់វ័យ ២០ឆ្នាំ និងជាប់ចោទពី បទរំលោភ និងដុតក្មេងនៅក្នុងភូមិ៕

ស្ត្រីវ័យ២៨ឆ្នាំ ត្រូវជើងកាងចាប់រំលោភ លើឡានក្រុង នៅពីមុខកូនស្រី និងកូនប្រុសម្នាក់ទៀតត្រូវ គ្រវែងមកដី

រូបភាពនារីរងគ្រោះ ក្រោយពីជួបហេតុការណ៍ដ៏អាក្រក់

ស្ត្រីវ័យ២៨ឆ្នាំ ត្រូវជើងកាងចាប់រំលោភ លើឡានក្រុង នៅពីមុខកូនស្រី និងកូនប្រុសម្នាក់ទៀតត្រូវ គ្រវែងមកដី

ប្រភពពី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត