ស្តែងណាស់! បើករថយន្ត លឿនដូចហោះ បុកចូលហាងប៊ឺហ្គឺ ទាំងកំរោល (មានវីដេអូ)

ចិន៖ វីដេអូដ៏គួរឲ្យរន្ធត់មួយខ្សែ បានល្បីសុះសាយ នៅលើបណ្តាញអ៊ីនធឺណែត ក្នុងប្រទេសចិន ដោយបង្ហាញឲ្យឃើញ រថយន្តមួយគ្រឿង បើកបរក្នុងល្បឿនយ៉ាងលឿន ដូចហោះ បុកចូលទៅក្នុង ហាងប៊ឺហ្គឺ មួយកន្លែង ខណៈមានមនុស្សជាច្រើន កំពុងអង្គុយទទួលទានអាហារ នៅក្នុងហាងនោះ។

ស្តែងណាស់! បើករថយន្ត លឿនដូចហោះ បុកចូលហាងប៊ឺហ្គឺ ទាំងកំរោល (មានវីដេអូ)

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់នោះ បានកើតឡើង កាលពីល្ងាច ថ្ងៃ២១ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងទីក្រុង Yinan ខេត្ត  Shandong ប្រទេសចិន ដោយបង្កឲ្យមនុស្សចំនួន ៦នាក់ រងរបួស។

បើតាមសាក្សី ដែលបានឃើញហេតុការណ៍នោះ បានឲ្យដឹងថា រថយន្តបង្កហេតុ ពណ៌ខ្មៅមួយគ្រឿងនោះ បានបើកបរ ក្នុងល្បឿនយ៉ាងលឿន ប្រហែល ១៦០គីឡូម៉ែត្រ ក្នុងមួយម៉ោង ខណៈអ្នកបើកបរ ហាក់បីដូចជា បាត់បង់ម្ចាស់ការ ដោយមិនអាចបញ្ឈប់ ឬបន្ថយល្បឿន បានឡើយ បណ្តាលឲ្យបុកចូល ទៅក្នុងហាងប៊ឺហ្គឺនោះ ទាំងកំរោលតែម្តង។

ស្តែងណាស់! បើករថយន្ត លឿនដូចហោះ បុកចូលហាងប៊ឺហ្គឺ ទាំងកំរោល (មានវីដេអូ)

យ៉ាងណាមិញ ហេតុការណ៍ទាំងមូលនោះ ត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព នៅក្រៅ និងក្នុងហាង ដែលមើលទៅ ពិតជាស្តែងៗ ដូចគេថតកុនអីចឹង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត