សាឡាងគាប ស្ត្រីវ័យចំណាស់ ម្នាក់ស្លាប់នៅ ស្រុកអណ្តូងមាស

រតនៈគិរី៖ យោងតាមសេចក្តីរាយការណ៍ ពីស្រុកអណ្តូងមាស ខេត្តរតនៈគិរី បានឲ្យដឹងថា ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវបានស្លាប់ ដោយសារសាឡាងគាប កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ ខណៈស្ត្រីចំណាស់រូបនេះ លោតពីលើសាឡាង មិនប្រយ័ត្ន នៅពេលសាឡាង ជិតចូលដល់ច្រាំង ។

ហេតុការណ៍នេះបាន កើតឡើងកាលពីវេលា ម៉ោង១០និង ៣០នាទីព្រឹក ថ្ងៃទី១០ ខែមីនា ម្សិលមិញ ត្រង់ចំណុចកំពង់ដរ ទន្លេសេសានត្រើយខាង កើតស្ថិតក្នុង ភូមិកាជូត ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋាន ប្រាប់ឲ្យដឹងថាជនរងគ្រោះ ឈ្មោះរម៉ាម អាញ់ អាយុ៦៥ឆ្នាំ ជនជាតិកាចក់ រស់នៅភូមិតាណង ឃុំតាឡាវ ស្រុកអណ្តូងមាស ត្រូវបានសាឡាង បុកគាបរបួសធ្ងន់ ក្នុងពេល សាឡាងចូលជិត ដល់ប្រមាណកន្លះម៉ែត្រ ដល់មាត់ច្រាំង ហើយជនរងគ្រោះ បានលោតទៅមុន ប៉ុន្តែលោតមិនផុត ក៏ផុងជើងដួលត្រូវ សាឡាងបុកពី ក្រោយតែម្តងពេល បញ្ជូនទៅសង្គ្រោះ បន្ទាន់មន្ទីរពេទ្យបង្អែក ក៏ស្លាប់ភ្លាមៗផងដែរ។

សាក្សីនៅកន្លែងកើតហេតុ ប្រាប់ឲ្យដឹងថាជន រងគ្រោះពិតជាបាន លោតចុះពីសាឡាង ខណៈសាឡាងកំពុង តែមានល្បឿននៅឡើយ។ ក្រោយពីសមត្ថកិច្ច បានធ្វើការត្រួតពិនិត្យ រួចរាល់ ក៏បានប្រគល់សាកសព ទៅអោយក្រុមគ្រូសារ យកទៅធ្វើបុណ្យតាម ប្រពៃណីជនជាតិ។ រីឯម្ចាស់សាឡាង សមត្ថកិច្ចកំពុងបំពេញ បែបបទចាត់វិធានការ តាមផ្លូវច្បាប់។ លោកស្រីកែវ សុខា ម្ចាស់កំពង់សាឡាង បានចូលរួមថវិការ ចំនួន១លានរៀល ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះសំរាប់ ចាត់ចែងក្នុង កម្មវិធីបុណ្យ៕

សាឡាងគាប ស្ត្រីវ័យចំណាស់ ម្នាក់ស្លាប់នៅ ស្រុកអណ្តូងមាស
សាឡាងគាប ស្ត្រីវ័យចំណាស់ ម្នាក់ស្លាប់នៅ ស្រុកអណ្តូងមាស
សាឡាងគាប ស្ត្រីវ័យចំណាស់ ម្នាក់ស្លាប់នៅ ស្រុកអណ្តូងមាស

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត