រោងចក្រ បេតុងលាយស្រេច ជីបម៉ុងខនគ្រីត បើកឲ្យនិសិ្សត ចូលទស្សនា

ភ្នំពេញ៖ និស្សិតចំនួន៤៥នាក់ នៃវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស បានចូល ទស្សនា រោងចក្រ បេតុងលាយស្រេចទី៥ របស់ជីបម៉ុងខនគ្រីត នៅផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ កាល ពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ ក្នុងគោលបំណង ស្វែងយល់អំពីសង្វាក់ផលិតកម្ម នៃបេតុងលាយស្រេច។

គួរបញ្ជាក់ដែលថា ក្រុមហ៊ុន ជីបម៉ុង ខនគ្រីត ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ គឺជាបុត្រ សម្ព័ន្ធ របស់ក្រុមហ៊ុនជីបម៉ុងគ្រុប ដែលមានឈ្មោះល្បីខាង នាំចូល និងចែកចាយសម្ភារៈសំណង់ និងផលិត ផលឧបភោគបរិភោគ។ គោលបំណងនៃការបង្កើតក្រុមហ៊ុនជីបម៉ុងខនគ្រីតនេះឡើង គឺដើម្បីឆ្លើយតប ទៅ នឹងតម្រូវការទីផ្សារ និងការរីកចម្រើន នៃវិស័យសំណង់ក្នុងប្រទេសកម្ពុជា។

វត្តមានរបស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត ដែលមានរោងចក្រផលិតបេតុងលាយ ស្រេចជាច្រើនកន្លែង បានជួយសម្រួលអតិថិជនក្នុងការស្ថាបនាសំណង់គ្រប់ប្រភេទ។

ក្រុមហ៊ុន ជីបម៉ុង ខនគ្រីត ផ្ដោតលើគុណភាព និងសេវាកម្ម ហើយប្រើបច្ចេក វិទ្យាស្វ័យប្រវត្តិមុនគេ មកពីប្រទេសអ៊ីតាលី រួមផ្សំនឹងវត្ថុធាតុដើមល្អ បំផុតដូចជា ស៊ីម៉ងត៍អូដ្ឋ   Admixture W R Grace (មកពីសហរដ្ឋអាមេរិច) ដែលត្រូវបានឆ្លងកាត់ការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ ពីវិស្វករដែលមាន ជំនាញ និងបទពិសោធន៍រាប់សិបឆ្នាំ។

លើសពីនេះ យើងបានកំណត់យ៉ាងច្បាស់ថា តម្រូវការរបស់អតិថិជន និងបរិមាណពិតប្រាដក នៃផលិត ផល គឺជាអាទិភាព ចម្បងរបស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត។

ដោយការយកចិត្តទុកដាក់ខ្ពស់លើគុណ ភាព សេវាកម្ម បរិមាណ និងសុវត្ថិភាពការងារ នៅឆ្នាំ ២០១០ ជីបម៉ុង ខនគ្រីត គឺជាក្រុមហ៊ុនបេតុង លាយស្រេចទី១នៅកម្ពុជា ដែលទទួលបាន វិញ្ញាបន បត្រ  ISO 9001:2008 ផ្នែកគ្រប់គ្រងគុណភាព កម្រិតអន្តរជាតិ មកពីប្រទេសអង់គ្លេស។ ក្រុមហ៊ុនជីបម៉ុងខនគ្រីត ក៏មានសកម្មភាពជាច្រើន ជួយសង្គមដូចជាអាហារូបករណ៍ដល់និស្សិត ដែលគ្មានលទ្ធភាពដើម្បីបានបន្ត ការសិក្សានៅសកល វិទ្យាល័យជាដើម៕

រោងចក្រ បេតុងលាយស្រេច ជីបម៉ុងខនគ្រីត បើកឲ្យនិសិ្សត ចូលទស្សនា

រោងចក្រ បេតុងលាយស្រេច ជីបម៉ុងខនគ្រីត បើកឲ្យនិសិ្សត ចូលទស្សនា

រោងចក្រ បេតុងលាយស្រេច ជីបម៉ុងខនគ្រីត បើកឲ្យនិសិ្សត ចូលទស្សនា