អង្គការស៊ីប៉ា និង GMAC នឹងសម្ភោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ និងមណ្ឌលធនធាន នៅរោងចក្រសាប្រ៊ីណា

ភ្នំពេញ៖ ពិធីបើកសម្ពោធដាក់ឲ្យប្រើប្រាស់បណ្ណាល័យ និងមណ្ឌលធនធាន ( Library Resource Center ) នៃរោងចក្រ សាប្រ៊ីណា តាមបណ្ដោយផ្លូវជាតិលេខ៤ នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ក្រោមកិច្ចព្រមព្រៀងចុះអនុស្សរណៈយោគយល់គ្នារវាងអង្គការស៊ីប៉ា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជាហៅកាត់ថា GMAC។

បណ្ណាល័យ និងមណ្ឌលធនធាន នេះត្រូវបានបង្កើតឡើងនៅក្នុងក្របខ័ណ្ឌគម្រោង “ការអភិវឌ្ឍផ្នែកអប់រំ និងសង្គម ដល់កម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរនៅកម្ពុជា តាមរយៈការបង្កើតបណ្ណាល័យ និងធនធានផ្សេងៗ នៅតាមរោងចក្រកាត់ដេរ” ដែលគម្រោងនេះមានការឯកភាពគ្នារវាងអង្គការស៊ីប៉ា និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)៕