តុលាការពន្យារពេល ប្រកាសសំណុំរឿង មីងបង្កើតបង្ខំក្មួយ អាយុ១៣ឆ្នាំ ឲ្យរួមរភេទជាមួយ មេការសំណង់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ

ភ្នំពេញ៖ ម្តាយមីបង្កើតពីរនាក់ រួមនិងមេការសំណង់ ត្រូវបាននាំខ្លួនមកកាន់សាលាដំបូង រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ នេះ ដើម្បីបើកសវនាការ ជំនុំជម្រះក្តីពាក់ព័ន្ធ និងករណី បង្ខំក្មួយស្រីអាយុ ១៣ឆ្នាំ ឲ្យរួមភេទជាថ្មូរ នឹងប្រាក់ប្រមាណ ១០០០ដុល្លារ ប៉ុន្តែតុលាការ នៅមិនទាន់ សម្រេចលទ្ធផលដោយ ទៅប្រកាសនៅ ក្នុងខែមេសា។

មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សវនាការនេះ ត្រូវបានជម្រះ អស់ជាច្រើនម៉ោងក្រោយមកប្រធាន ក្រុមប្រឹក្សា ជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកចៅក្រម នូ វាសនា បានសម្រេចលើកពេល ប្រកាសសាលក្រម ទៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦ ខាងមុខ។

ព្រះរាជអាជ្ញា វង្ស ប៊ុនវិសុទ្ធ បានចោទប្រកាន់ ជនជាប់ចោទ ជា ស្រស់ អាយុ៣២ឆ្នាំ និង ឈ្មោះ ជា ទីណា អាយុ២៧ឆ្នាំ ជាបងប្អូនបង្កើត ហើយត្រូវជា ម្តាយមីង ក្មេងស្រីរងគ្រោះ ត្រូវបានចោទប្រកាន់ពីបទបង្ខាំងមនុស្ស ខុសច្បាប់ មានស្ថានទម្ងន់ទោស និងមេការសំណង់ ម្នាក់ទៀតឈ្មោះ ឈឹម ឆៃលី អាយុ៣៦ឆ្នាំ ត្រូវចោទប្រកាន់ពីបទ អំពើអូសទាញ ពេស្យាចារកុមារ។

កាលពីឆ្នាំ២០១៤ ជនជាប់ចោទ ជា ស្រស់ និង ជា ទីណា បាននាំក្មួយស្រីរបស់ខ្លួន ឲ្យរួមភេទជាមួយ មេការសំណង់ម្នាក់ ឈ្មោះ ឈឹម ឆៃលី ជាថ្នូរ នឹងប្រាក់ចំនួន ១០០០ដុល្លារ ក្រោយមក ក៏បង្ខំឲ្យរួមភេទ ជាបន្តទៀត តែក្មេងស្រីរងគ្រោះមិនព្រម ម្តាយមីងទាំងពីរនាក់នោះ ក៏បានដាក់ច្រវ៉ាក់ ជើងបង្ខំតែម្តង។ លុះនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ ក្មេងស្រីរងគ្រោះ បានស្រាយចំណង រួចរត់មកប្តឹងសមត្ថកិច្ច រហូតឈានដល់ការ ឃាត់ខ្លួន ក្រុមជនល្មើស នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥។ ដល់ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ សមត្ថកិច្ចបាន នាំជនរងគ្រោះ និង ជនល្មើសទាំង ៣នាក់ ទៅធ្វើតម្រាប់ឡើងវិញ ពីសកម្មភាពដាក់ ច្រវ៉ាក់ជើង និង បង្ខំក្មួយស្រីឱ្យរួមភេទ នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ ដែលជាទីតាំង ប្រព្រឹត្តបទល្មើស៕

តុលាការពន្យារពេល ប្រកាសសំណុំរឿង មីងបង្កើតបង្ខំក្មួយ អាយុ១៣ឆ្នាំ ឲ្យរួមរភេទជាមួយ មេការសំណង់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ

តុលាការពន្យារពេល ប្រកាសសំណុំរឿង មីងបង្កើតបង្ខំក្មួយ អាយុ១៣ឆ្នាំ ឲ្យរួមរភេទជាមួយ មេការសំណង់ ជាថ្នូរនឹងប្រាក់ ១០០០ដុល្លារ