គយរំលឹកម្ចាស់ រថយន្តចង្កួតស្តាំ ឲ្យចូលបង់ពន្ធ

ជាថ្មីម្តងទៀត អគ្គនាយគយរដ្ឋាករ និងកម្ពុជា បានក្រើនរំលឹកជាលើកទីពីរ ដល់ម្ចាស់រថយន្ត ចង្កួតស្តាំដែល មិនទាន់បង់ពន្ធ ឲ្យចូលបង់ពន្ធ បានមុនថ្ងៃ ១៩ មីនា ។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា នៅថ្ងៃសុក្រទី១១ ខែ មីនា ឆ្នាំ ២០១៦នេះ បានបន្តថា« អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា សូមជម្រាប ជូនដំណឹង ដល់ម្ចាស់រថយន្ត ចង្កូតស្តាំគ្មានពន្ធ មានស្រាប់នៅក្នុង ប្រទេសទាំងអស់គ្រប់ ប្រភេទដែលមិន បានចូលបង់ពន្ធនិងអាករ ឬចុះបញ្ជីដោយ ស្ម័គ្រចិត្ត ឲ្យជ្រាបថា ការបង់ពន្ធអាករ នឹងចុះបញ្ជី រថយន្ត ចង្កូតស្តាំដោយ មិនតម្រូវប្តូរចង្កួត បញ្ចប់នៅថ្ងៃទី ១៩ ខែ មីនា ឆន្នាំ ២០១៦ »។

សេចក្តីជូនដំណឹង របស់គយនិងរដ្ឋាករ « កាលបរិច្ឆេទកំណត់គឺ ឱសានវាទ គ្មានការលើកពេល និងគ្មានការអនុគ្រោះ ទៀតឡើយ »។

សេចក្តីជូនដំណឹង បានព្រមានចំពោះ រថយន្តចង្កួតស្តាំគ្មានពន្ធ ដែលមិនបានចុះ បញ្ជីនិងត្រូវ ចាត់ទុកជារថយន្ត គ្មានច្បាប់និងគ្មានឱកាស ស្របច្បាប់តាមដងផ្លូវ សាធារណៈឡើយ ។

សេចក្តីជូនដំណឹង បានបញ្ជាក់ថា អគ្គនាយកដ្ឋាននិង រដ្ឋាករកម្ពុជា ចាត់វិធានការ បង្រ្កាបយានយាន្ត គ្មានពន្ធ ដោយម៉ឺងម៉ាត់នឹង ទូលំទូលាយ ទូទាំងប្រទេសតាម បទបញ្ញត្តិជាធរ មាន

សូមបញ្ជាក់ថា កាលពីថ្ងៃទី ៥ ខែ មករា ឆ្នា២០១៦ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃកម្ពុជា បានយល់ ព្រមតាមសំណើរ របស់អភិបាល រាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ដែល បាន សុំអន្តរាគមន៍ ឲ្យម្ចាស់រថយន្ត ចង្កូតស្តាំ បានបង់ពន្ធតែសុំមិនកែចង្កូត ។

នៅមុនស្នើសុំ អន្តរាគមន៍នេះ ម្ចាស់រថយន្ត ចង្កូតស្តាំបាននាំគ្នា ធ្វើកូដកម្មបិទ ផ្លូវមួយចំនួន នៅក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ប្រឆាំងទៅនឹង ការកែចង្កូតពីស្តាំ ទៅឆ្វេង ប៉ុន្តែយល់ព្រម បង់ពន្ធ។ បន្តាប់មកតំណាង៣៤ នាក់ នៃអ្នកប្រើប្រាស់ រថយន្តចង្កូតស្តាំ ត្រូវបានអនុញ្ញាត ឲ្យជួបលោក ប៉ា សុជាតិវង្ស  ដើម្បីសុំជួយ ធ្វើអន្តរាគមន៍។

មជ្ឈដ្នាននានា បានសម្តែងការ រិះគន់ចំអក ដល់អ្នកប្រើប្រាស់ រថយន្តចង្កូតស្តាំ ភាគច្រើនជារបស់ក្រុមហ៊ុន ថា មិនត្រឹមតែមិន គោរពច្បាប់ចរាចរណ៍ ជើងគោក ប៉ុណ្ណោះទេ ថែមទាំងល្មើស មិនបង់ពន្ធជូន រដ្ឋទៀតផង ។ នេះក៏បង្ហាញពី ភាពអាម៉ាស់ ខណៈដែលអ្នកប្រើប្រាស់ រថយន្តចង្កួតស្តាំផ្សេងទៀត បានបង់ពន្ធនិង បានកែចង្កូតពី ស្តាំទៅឆ្វេងទៀតផង ៕