ក្រសួងអប់រំនឹងបង្កើត បណ្ណាល័យស្តង់ដា ហើយកំណត់ឲ្យ សិស្សចូលអានសៀវភៅ ១ម៉ោងក្នុង១សប្តាហ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុជននិងកីឡា បានបញ្ជាក់ថា ទន្ទឹមនឹងមាន ទិវាជាតិអំណាន ក្រសួងនឹងមានកិច្ចសហការ ជាមួយដៃគូរផ្សេងទៀត ដើម្បីឲ្យមានបណ្ណាល័យ លក្ខណៈស្តង់ដា និងបោះពុម្ពសៀវភៅ ឲ្យបានច្រើន ដោយមានការចូលរួម ចំណែកពីសប្បុរសជន ព្រមទាំងកំណត់ពេលក្នុង មួយសប្តាហ៍ឲ្យសិស្ស និស្សិត ចូលអានសៀវភៅឲ្យបាន ១ម៉ោងយ៉ាងតិច ក្នុង១សប្តាហ៍។

ថ្លែងនៅក្នុងទិវាជាតិ អំណាន១១មីនា លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា “នៅឆ្នាំនេះក្រសួង នឹងរៀបចំឲ្យមានវិញ្ញាសារ ប្រលងសរសេរតាមអាន និងតែងសេចក្តី សំរាប់សិស្សថ្នាក់ ឌីប្លូមធ្វើយ៉ាងនេះ ដើម្បីឲ្យសិស្សបានអាន និងសរសេរឲ្យបាន ច្រើននិងត្រឹមត្រូវ។ ពិនិត្យកម្មវិធីសិក្សា អក្សរខ្មែរឡើងវិញ ដោយដាក់កម្មវិធីឲ្យ សិស្សអានសៀវភៅ ស្នាដៃនិពន្ធទាំងស្រុង តែម្តងនឹងគ្របដណ្តប់ ចលនាអក្សរសិល្ប៍ខ្មែរ ធ្វើយ៉ាងម៉ិចឲ្យសិស្ស អានអក្សរសីល្ប៍ខ្មែរ ដែលមានការទាក់ទាញ ដើម្បីឲ្យគេមានចំណេះដឹង ទូលំទូលាយផ្នែក អក្សរសាស្ត្រខ្មែរ”។

លោករដ្ឋមន្ត្រីថា បើសិនជាយុវជន មិនចេះច្បាស់អក្សរ សាស្ត្រជាតិទេ គាត់មិនអាចរៀនអក្សរ សាស្ត្របរទេសបានច្បាស់ទេ ព្រោះថាភាសាយាន្ត ជាភាសាខ្មែរ។ បើគាត់យល់ដឹង ច្បាស់ពីភាសាខ្មែរ គាត់អាចឆាប់ចាប់បាន ភាសាបរទេសបានស្រួល។

លោករដ្ឋមន្ត្រី ទទួលស្គាល់ថា ក្នុងការអំណានត្រូវធ្វើឲ្យ សិស្សទំលាប់អានគឺ សិស្សគ្រប់កំរិតត្រូវ អានតាំងពីតូចតែម្តង ដោយមានការចូល រួមពីមាតាបិតា អានសៀវភៅឲ្យកូនស្តាប់ពេ លកូននៅក្មេង។ បើសិស្សចូលរួមអាន អាយុតាំងពី ៣ទៅ៤ឆ្នាំនឹងជួយ បង្កើតទំលាប់អាន ពេញមួយជីវិតតែម្តង។

លោករដ្ឋមន្ត្រីបន្តទៀតថា ទិវានៅឆ្នាំនេះគ្រាន់ តែជាការអានរឿង ស្មូតកំណាព្យ តែនៅឆ្នាំក្រោយទិវានេះ នឹងមានការប្រលង ប្រណាំងការសរសេរកំណាព្យ និពន្ធ និងសរសេររឿងជាដើម។

លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “ទិវាអំណានជាតិលើកទី១នេះ ជាព្រឹត្តការណ៍មាន សារសំខាន់ណាស់ ក្នុងការជំរុញឲ្យយុវជន ក៏ដូចជាប្រជាជន ចាប់ផ្តើមមានទំលាប់ ការអានសៀវភៅ ឲ្យបានផលផុស។ ការអានរបស់កម្ពុជា បើប្រៀបនឹងប្រទេសជិត ខាងគឺនៅក្រោមគេច្រើនណាស់ ដោយសារតែប្រទេស កម្ពុជាមានសង្គ្រាម ភាពក្រីក្រ និងរបបខ្មែរក្រហម បានសំលាប់ធនធាន មនុស្សអស់ជាច្រើន។ កក្តាទាំងនេះហើយ បានជាធ្វើឲ្យកម្ពុជាមិន សូវជាមានអ្នកអានច្រើន”។

លោកនាយកបញ្ជាក់ថា ការមិនមានទំលាប់ ការអានសៀវភៅ ធ្វើឲ្យការអាននៅ កម្ពុជាមានចំនួនតិច ព្រោះថាបើការអានដោយ បង្ខំមិនបានយូរទេ ក្មេងដែលមិនទំលាប់ការអាន ពេលរៀនបង្ខំចិត្តអាន ដើម្បីប្រលងឲ្យជាប់តែពេល ប្រលងជាប់គាត់ឈប់រៀន ការអានក៏ឈប់ដែរ។ ការបាត់បង់ការអាននេះ វាធ្ងន់ធ្ងរមែនទែន ដោយសារអស់មនុស្សបញ្ញវ័ន្ត សៀវភៅបំផ្លាញចោលក្រោយៗ មកទៀតយកសៀវភៅខ្ចប់ប៊ីចេង»។ ការអានជាកក្តាដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ខ្លួន ឯងផង និងអភិវឌ្ឍន៍ប្រទេសជាតិ ទៅថ្ងៃក្រោយផង៕

ក្រសួងអប់រំនឹងបង្កើត បណ្ណាល័យស្តង់ដា ហើយកំណត់ឲ្យ សិស្សចូលអានសៀវភៅ ១ម៉ោងក្នុង១សប្តាហ៍

ក្រសួងអប់រំនឹងបង្កើត បណ្ណាល័យស្តង់ដា ហើយកំណត់ឲ្យ សិស្សចូលអានសៀវភៅ ១ម៉ោងក្នុង១សប្តាហ៍