រថយន្តក្រុងបើក ពេលយប់ឆ្លងកាត់ ខេត្តស្វាយរៀងប្រឈម នឹងការគប់ដុំថ្មធំៗ ដោយក្រុមជនអន្ធពាល

ស្វាយរៀងៈ អ្នកធ្វើដំណើរតាមរថយន្តក្រុងម្នាក់ៗ ភ័យលស់ព្រលឹង ដោយសារមានក្រុម ជនអន្ធពាលច្រើន ធ្វើសកម្មភាព យកដុំថ្មធំៗ មកគប់សំដៅលើ កញ្ចក់រថយន្ត បណ្តាលអោយបែក និងងាយគ្រោះថ្នាក់បំផុត។

ករណីនេះបានកើតទ្បើងកាលពីវេលាម៉ោង១០ និង៥នាទី យប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ។បើតាមប្រភព ពីអ្នកបើក រថយន្តក្រុង បានអោយដឹងថា មានជនមិនស្គាល់មុខ បានយកដុំថ្មមក គប់ចំរថយន្តក្រុង បែកញ្ចក់បង្កការភ័យខ្លាច ដល់អ្នកដំណើរ ម្នាក់ៗ ព្រលឹងចុងសក់ ស្មានតែមានអំពើពួនស្ទាក់ប្លន់ ក្រោយមកពួកជនសង្ស័យ នាំគ្នាគេចខ្លួន បាត់ស្រមោល។

ករណីនេះគួរតែសមត្ថកិច្ចចាត់វិធានការធានាសុវត្ថិភាព ជូនប្រេជាពលរដ្ឋ អ្នកដំណើរផង  ព្រោះដល់ខេត្តស្វាយរៀងម្តងៗ ក្រុមនេះធ្វើសកម្មភាព ក្លាយទៅជាទម្លាប់ហើយ ។

រថយន្តក្រុងបើក ពេលយប់ឆ្លងកាត់ ខេត្តស្វាយរៀងប្រឈម នឹងការគប់ដុំថ្មធំៗ ដោយក្រុមជនអន្ធពាល