បញ្ជូនខ្លួនតាចាស់ ជនជាតិថៃ អាយុ ៦៧ឆ្នាំ ទៅតុលាការ ពាក់ព័ន្ធនឹង បទល្មើស គ្រឿងញៀន ជិត ១គីឡូក្រាម

បន្ទាយមានជ័យ៖ មន្ទីរប្រឆាំងគ្រឿងញៀន ក្រុងប៉ោយប៉ែត នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះ បានបញ្ជូនខ្លួន តាចាស់ជនជាតិថៃ អាយុ ៦៧ឆ្នាំ ទៅតុលាការ ពាក់ព័ន្ធនឹងបទល្មើស គ្រឿងញៀន ចំនួនជិត ១គីឡូក្រាម។

លោក ចាប សុផារឹទ្ធ ស្នងការងនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ មន្ទីរប្រឆាំង គ្រឿងញៀន (ក៤) បានបង្ក្រាប បទល្មើស គ្រឿងញៀន ១ករណី ត្រង់ចំណុច រង្វល់មូលប៉ោយប៉ែត ស្ថិតក្នុងសង្កាត់- ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិថៃ ម្នាក់ឈ្មោះ ស៊ែ ទាវចាន់យ៉ាន់ (SAE JAO JAN YAN ) ភេទប្រុស ជនជាតិថៃ កើតនៅ ថ្ងៃទី២០ ខែមេសា ១៩៤៩ កាន់លិខិតឆ្លងដែនថៃ លេខ T806529 ។

ក្នុងប្រតិបត្តិការនោះ ប៉ូលិស បានរឹបអូសវត្ថុតាង មានគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ICE 773,5G លិខិតឆ្លងដែន ១ក្បាល និងកាតផ្សេងៗ ០៣សន្លឹក ៕