ចំណុចសំខាន់ៗ ដែលភាគីកម្ពុជា-កូរ៉េ​ បានឯកភាពគ្នា​ ក្នុងកិច្ចប្រជុំ គណៈកម្មការ ចម្រុះលើកទី៣

ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-កូរ៉េខាងត្បូង លើកទី៣ ដែលប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ បានឯកភាគគ្នា ទៅលើចំណុច មួយចំនួន ដែលក្នុងនោះ កូរ៉េបាន ឯកភាពបង្កើនពលករ កម្ពុជា ទៅធ្វើការងារក្នុង ប្រទេសរបស់ខ្លួនផងដែរ។

 ចំណុចឯកភាព នៃប្រទេសទាំងពីរ រួមមាន ទី១. បង្កើនទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ដល់២ពាន់លាន ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០, ទី៣. ភាគីកូរ៉េ បានឯកភាពនឹងផ្ដល់ ជំនួយ អភិវឌ្ឍន៍ផ្លូវការ (ជំនួយឥតសំណង) ចំនួន ៥១លានដុល្លារអាមេរិក ដល់កម្ពុជាក្នុងឆ្នាំ២០១៦ និងកម្ចីសម្បទានចំនួន ៣០០លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០១៥-២០១៨ ដោយផ្តោតលើវិស័យចំនួន ៤ និងទី៣. ឯកភាពបង្កើនពលរកម្ពុជា ទៅធ្វើការងារក្នុងប្រទេសកូរ៉េ។

ចំណុចសំខាន់ៗ ដែលភាគីកម្ពុជា-កូរ៉េ​ បានឯកភាពគ្នា​ ក្នុងកិច្ចប្រជុំ គណៈកម្មការ ចម្រុះលើកទី៣