Porsche បង្ហាញប្រភេទ រថយន្តថ្មី 911 លើទីផ្សារប្រទេស កម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសគម្រប់ខួប ១ឆ្នាំ នៃវត្តមានរបស់ខ្លួននៅកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ក្រុមហ៊ុនព្រីស៊ីហ្សិនខាស៍ ខេមបូឌា លីមីតធីត ជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Porsche នៅប្រទេសកម្ពុជាផ្លូវការ បានបង្ហាញនូវរថយន្តថ្មី Porsche 911 Carrera ដែលទើបនាំចូល មកដល់ប្រទេសកម្ពុជា លើកដំបូងបំផុត នាមជ្ឈមណ្ឌល Porsche ក្នុងរាជធានីភ្នំពេញ ព្រមទាំងមានដាក់ តាំងបង្ហាញនូវ គំរូរថយន្តស្ព័រ ដែលជារថយន្តនាំ មកនូវជ័យជំនៈ ជាច្រើនដង ក្នុងការប្រកួត រថយន្តលំដាប់ ពិភពលោក គឺរថយន្ត 919 Hybrid ។

ក្នុងពិធីបង្ហាញរថយន្តថ្មី 911 Carrera លោក Michael Vetter នាយកប្រតិបត្តិ ក្រុមហ៊ុននេះមានប្រសាសន៍ថា ការបង្ហាញរថយន្តថ្មី 911 Carrera ជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជានា ពេលនេះ ជាការកំណត់បង្ហាញ នូវភាពជោគជ័យ ថ្មីមូយទៀត ក្នុងប្រវត្តិសាស្រ្ត ដ៏ក្មេងខ្ចីរបស់ខ្លួន

លោកបានបន្តថា “រថយន្តថ្មី 911 Carrera ជារថយន្តដែល សក្តិសមឥតខ្ចោះ សម្រាប់អតិថិជន ទាំងឡាយណា ដែលប្រាថ្នានូវ ការបើកបរ ប្រកបដោយលក្ខណៈ ផ្ទាល់ខ្លួនដាច់ដោយឡែក ហើយមិនមាន អ្នកណាដូច នៅលើវិថីមួយនៅ រាជធានីភ្នំពេញ និងប្រទេសកម្ពុជានេះ”។

លោកនាយកប្រតិបត្តិ បានបន្ថែមថា ជាមួយនឹងប្រតិបត្តិការ ដ៏ល្អបំផុត ព្រមទាំងបទពិសោធន៍ ដែលគ្មានគូប្រៀប 911 Carrera ត្រូវបានរួមបញ្ចូល នូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអាច ប្រើប្រាស់ ប្រចាំថ្ងៃបាន ប្រកបដោយទំនុកចិត្តខ្ពស់។ សម្រាប់ Porsche 919 Hybrid ទី១៩ ដែលទទួលបានជ័យជំនៈ លើកទី១៧ នៅក្នុងការប្រកួត ដ៏ល្បីល្បាញ 24 Hours of Le Mans នៅប្រទេស បារាំងក្នុងឆ្នាំ២០១៥ ។

លោកMartin Limpert នាយកគ្រប់គ្រងក្រុមហ៊ុន Porsche ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា ដើម្បបញ្ជាក់នូវ ចំនុចខ្លាំង របស់រថយន្ត ប្រណាំងប្រភេទនេះ ជាការផ្ទេរទាំងព្រលឹង និងបច្ចេកវិទ្យា ។ សម្រាប់រយៈពេល៦៣ឆ្នាំ ចុងក្រោយនេះ Porsche ជាអ្នកផលិតរថយន្ត តែមួយគត់ដែលគ្មានការ រំខាននៅក្នុងការប្រកួត រថយន្តលំដាប់ពិភពលោក ដ៏ល្បីល្បាញ ជាយូរយារមកហើយ។

លោកបានបន្តថា នៅក្នុងរយៈ១ឆ្នាំនេះ Porsche ភ្នំពេញ បានកសាងនូវកេ្តរិ៍ឈ្មោះ បោះសម្លេងគួរឲ្យកត់ សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយផ្តល់ជូននូវទំនុកចិត្ត និងភាពជឿជាក់ ខ្ពស់ទៅដល់ អតិថិជនរបស់ខ្លួន ជាមួយនឹងការផ្តល់ជូននូវ សេវាបម្រើអតិថិជន ដ៏ប្រសើរ នៅក្នុងការលក់ និងសេវាក្រោយការលក់ ហើយបន្តយកចិត្តទុកដាក់ ទៅលើការ ចាប់អារម្មណ៍ របស់អតិថិជន តាមរយៈការ ជាវ និងបទពិសោធន៍ ខ្ពស់នាំមុខគេ ដើម្បីបង្កើតបាននូវ និន្នាការរីកចម្រើន នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា តម្លៃរថយន្ត 911 Carrera ថ្មីនៅប្រទេសកម្ពុជា ចាប់ផ្តើមពី ២៣៩,000ដុល្លារ តម្លៃនេះរួមបញ្ជូល ទាំងពន្ធVAT១០ភាគរយ ការធានារថយន្ត ថ្មីរយៈពេល២កញ្ចប់ ថែទាំរថយន្ត រយៈពេល៤ឆ្នាំ និងតម្លៃចុះឈ្មោះ ពន្ធផ្លូវសម្រាប់រយៈពេល១២ខែ។ តម្លៃអាចត្រូវផ្លាស់ប្តូរ ពីរោងចក្រដោយគ្មាន ការជូនដំណឹងជាមុន៕

Porsche បង្ហាញប្រភេទ រថយន្តថ្មី 911 លើទីផ្សារប្រទេស កម្ពុជា

Porsche បង្ហាញប្រភេទ រថយន្តថ្មី 911 លើទីផ្សារប្រទេស កម្ពុជា

Porsche បង្ហាញប្រភេទ រថយន្តថ្មី 911 លើទីផ្សារប្រទេស កម្ពុជា

Porsche បង្ហាញប្រភេទ រថយន្តថ្មី 911 លើទីផ្សារប្រទេស កម្ពុជា