លោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រីឧបនាយករដ្នមន្ត្រី ម៉ែន សំអន និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្នសភាព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខ កុមារកំព្រា ក្នុងមណ្ឌលកុមារកំព្រារ ខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១១ខែមីនា ឆ្នាំ២០១៦។

បើតាមរបាយការណ៍ របស់មណ្ឌលកុមារកំព្រា ខេត្តបានអោយដឹងថា កុមារកំព្រា ដែលកំពុងស្នាក់នៅ ក្នុងមណ្ឌលនេះ មានសិស្សថ្នាក់កឋមសិក្សា ២៦នាក់ ក្នុងនោះស្រី ១២នាក់ និងថ្នាក់អនុវិទ្យាល័យ ២០នាក់ ក្នុងនោះស្រី ៧នាក់ រីឯថ្នាក់វិទ្យាល័យ ៦នាក់ ក្នុងនោះស្រី ១នាក់ សាលាវិជ្ជាជីវៈ ១នាក់ ស្រី កុមារមានជំង្ងឺ ២នាក់។ របាយការណ៍បានឲ្យដឹងតៀតថា ក្នុងឆ្នាំនេះ កុមារពីរនាក់ បានទៅចូលរួមប្រគួតបាល់ទាត់ ខ្សោយបញ្ញាថ្នាក់ជាតិ នៅប្រទេសថៃ បានទទួលបានចំណាត់ថ្នាក់លេខពីរ ចំនួនប្រាំប្រទេស។

បច្ចុប្បន្ននេះ កុមារមានជីវភាព ល្អប្រសើរជាងពេលមុន ដោយរាជរដ្ឋាភិបាល តំទ្បើងប្រាក់គោលនយោបាយ បានក្នុងមួយនាក់១៥០០០០រៀល សំរាប់ជីវភាព។ ក្រៅពីនេះ នៅមានអង្គការអាស្ពេការ ក្រុមហ៊ុនឌីខេ និងសប្បុជនផ្សេងៗ បានជួយឧបត្ថមផងដែរ។ លោកស្រី ម៉ែន សំអនបានធ្វើការជំរុញដល់កុមាកំព្រាទាំងអស់ត្រូវចេះថែរក្សារសុខភាព អនាម័យ ដោយហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ដើម្បីជៀសផុតពីជំងឺផ្សេងៗ។

មិនតែប៉ុណ្ណោះ សូមខិតខំរៀនសូត្រ អោយបានក្លាយខ្លួន ទៅជាសិស្សពូកែ ជាទំពាំស្នងឫស្សីនៃប្រទេសជាតិ។ ឯលោកគ្រូអ្នកគ្រូ ដែលមើលថែរកុមារ សូ ដល់កុមារកំព្រា ចំនួន៥៤នាក់ក្នុងម្នាក់សៀវភៅ១០ក្បាលប៊ិច៦ដើមនិងថវិការក្នុងម្នាក់ទទួលបាន ២ម៉ឺនរៀល។

លោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

លោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

លោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង

  • លោកស្រី ឧបនាយករដ្នមន្ត្រី ម៉ែន សំអន ចុះសួរសុខទុក្ខ កុមារកំព្រា នៅមណ្ឌលកុមារកំព្រា ខេត្តស្វាយរៀង已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/12  Category:ក្នុងស្រុក