អាន​សម្រង់​សម្ដី​ទាំង​៦​ឃ្លា​​ដ៏​​មាន​​ន័យ​បំផុត​របស់​​​​ Messi តារា​បាល់ទាត់​ល្បី​​លំដាប់​ពិភពលោក​!

តារា​បាល់ទាត់ Lionel Messi គឺជា​កីឡាករ​បាល់ទាត់​សញ្ជាតិ​អាហ្សង់ទីន​របស់​ក្លឹប ​Barcelona ​ដែល​​ល្បីល្បាញ​​នៅ​លើ​ពិភពលោក។ ​នៅ​ពេល​បច្ចុប្បន្ន​កីឡាករ​រូបគេ គឺ​ឈរ​នៅ​តំណាង​លំដាប់​​កំពូល​ ជាមួយ​នឹង​តារា​បាល់ទាត់​ ​Cristiano Ronaldo ​​​​​​​របស់​ក្លឹប​ Real Madrid។ ​កាល​ពី​ពេល​ថ្មីៗ​នេះ​ទៀត​ កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូប​នេះ​ បាន​ជួយ​ឲ្យ​ក្រុម Barcelona​ លើក​ពាន​ទី២៣​ ដែល​វា​គឺជា​កំណត់​ត្រា​ថ្មី​មួយ​ទៀត​។

 

​ខាងក្រោម​នេះ គឺជា​សម្ដី​ដ៏​មាន​ន័យ​ចំនួន​៦​ឃ្លា​ដែល​មាន​ប្រយោជន៍​សម្រាប់​គតិ​របស់​អ្នក៖​

 

១) «​អ្នក​ត្រូវ​តែ​ប្រយុទ្ធ​ដើម្បី​សម្រេច​ក្តី​សុបិន​របស់​អ្នក​។ អ្នក​ត្រូវតែ​លះបង់ និង ព្យាយាម​ឲ្យ​ខ្លាំង​បំផុត​​លើ​អ្វី​ដែល​ចង់បាន​»។

 

២) ​«​ពេលខ្លះ​អ្នក​ត្រូវ​តែ​​ទទួលស្គាល់​ការពិត​ថា ​អ្នក​មិន​អាច​​យកឈ្នះ​គ្រប់​ពេល​នោះ​ទេ​»។

 

៣) ​«​ មាន​រឿង​សំខាន់ៗ​ច្រើន​ទៀត​នៅ​ក្នុង​ជីវិត​ ក្រៅ​ពី​ការ​ចាញ់ និង ឈ្នះ​ការប្រកួត»​។

 

៤) ​«​លុយ​ គឺ​មិនមែន​ជា​កត្តា​សំខាន់​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​នោះ​ទេ។ ​ប៉ុន្តែ​កត្តា​សំខាន់​បំផុត​ គឺ​ដោយសារ​ខ្ញុំ​ចូលចិត្ត និង តែង​មាន​ភាព​រីករាយ​ជាមួយ​បាល់ទាត់​​ជា​និច្ច»​។

 

៥) ​«ខ្ញុំ​មិន​ដែល​ពេញចិត្ត​នឹង​សមត្ថភាព​ដដែលៗ​របស់​ខ្ញុំ​ឡើយ។ ខ្ញុំ​តែងតែ​ព្យាយាម​ពង្រឹង​សមត្ថភាព​ជា​រៀងរាល់​ថ្ងៃ​»។

 

៦) «​ខ្ញុំ​គឺ​ជា​មនុស្ស​ធម្មតា​ម្នាក់​។ ​ខ្ញុំ​មាន​ជីវិត​មិន​ខុស​ពី​មនុស្ស​ផ្សេងទៀត​ឡើយ​»៕

Author: ប្រែ​សម្រួល៖ រស្មីSource: www.brainyquote.com & www.lifesuccessquotes.com