វិធី​សាមញ្ញ​ទាំង ៣ ដើម្បី​ជួយ​បណ្ដុះ​គំនិត​ច្នៃប្រឌិត​ឲ្យ​ខ្លួន​ឯង

ភាព​ច្នៃ​ប្រឌិត​គឺ ជា​អ្វី​ដែល​សហគ្រិន​វ័យ​ក្មេង​បច្ចុប្បន្ន​ ត្រូវ​ការ​ជា​ចាំ​បាច់​ សម្រាប់​អភិវឌ្ឍ​អាជីវកម្ម​ខ្លួន​ឲ្យ​ដើរ​ទៅ​មុខ និង ធ្វើ​ឲ្យ​អាជីវកម្ម​ខ្លួន​មាន​សមត្ថភាព​គ្រប់គ្រាន់​ ដើម្បី​ប្រកួត​ប្រជែង​លើ​ទីផ្សារ។ ប៉ុន្តែ​ការ​បង្កើត​ឲ្យ​មាន​គំនិត​បង្កើត​ថ្មី​គឺ​មិន​ងាយ​ស្រួល​ឡើយ​ សម្រាប់​មនុស្ស​ម្នាក់ៗ ដូច្នេះ​ចូរ​អ្នក​សាក​ល្បង​អនុវត្តន៍​ នូវ​ចំណុច​ទាំង ៣ ខាង​ក្រោម​នេះ​ ដើម្បី​ជួយ​បណ្ដុះ​គំនិត​បង្កើត​ថ្មី​ឲ្យ​ខ្លួន​ឯង។

 

១) ត្រូវ​មាន​ផ្នត់​គំនិត​ដូច​ទៅ​នឹង​អតិថិជន​ខ្លួន ៖ មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​មាន​នូវ​គំនិត ពិសេស​អស្ចារ្យ​ រៀងៗ​ខ្លួន​ ហេតុ​ដូច​នេះ​ហើយ​ទើប​តម្រូវ​ឲ្យ​ម្ចាស់​អាជីវកម្ម​គ្រប់​រូប​ ចាប់​ផ្តើម​ស្វែង​យល់​ពី​អតិថិជន​របស់​ខ្លួន តើ​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​រំភើប​រីករាយ និង ចាប់​អារម្មណ៍​ជាមួយ​ផលិតផល ឬ សេវាកម្ម​របស់​អ្នក។ វិធី​សាស្ត្រ​នេះ​ អាច​ជួយ​សំលៀង​នូវ​ភាព​ផ្តោត​យក​ចិត្ត​ទុក​ដាក់​ និង ទស្សនៈ​វិស័យ​របស់​អាជីវកម្ម​អ្នក។

 

២) កែប្រែ​ផ្នត់​គំនិត និង ទស្សនៈ​យល់​ឃើញ​របស់​ខ្លួន​តាម​រយៈ​សិក្សា​អ្វី​ដែល​ថ្មី ៖ អ្នក​ត្រូវ​តែ​ចេះ​រក​ឲ្យ​ឃើញ​នូវ​អ្វី​ដែល​អ្នក​អាច​បង្កើត​ ហើយ​អាច​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង​ គឺ​វា​ប្រសើរ​ជាង​ការ​អង្គុយ​ពេញ​ចិត្ត​ ជា​មួយ​ភាព​ជោគជ័យ​របស់​ខ្លួន​ឯង​។ អ្នក​ត្រូវ​ចេះ​សិក្សា​ពី​គំនិត​ថ្មី​ជុំវិញ​វិស័យ​អាជីវកម្ម បច្ចេកវិទ្យា ថ្មីៗ​ទើប​នឹង​បង្កើត​ឡើង​ជា​ដើម។

 

៣) មើល​ពី​ភាព​អភិវឌ្ឍ​ខ្លួន​របស់​មនុស្ស​ជំនាន់​ក្រោយ ៖ ការ​មើល​ពី​ការ​អភិវឌ្ឍ​ខ្លួន​របស់​មនុស្ស​ជំនាន់​ក្រោយ​គឺ​ដើម្បី​ស្វែង​រក​តើ​ពួក​គេ​មាន​ចំណូល​ចិត្ត​លើ​អ្វី​ខ្លាំង​ក្នុង​សង្គម រួម​ទាំង​ការ​ព្យាករណ៍​ តើ​ពួក​គេ​នឹង​ចូល​ចិត្ត​អ្វី​ទៀត​នៅ​ពេល​ខាង​មុខ ព្រោះ​វា​អាច​ជួយ​ឲ្យ​អ្នក​អាច​ត្រៀម​ខ្លួន​នឹង​រៀប​ចំ​ផែន​ការ​ទុក​ជា​មុន​ដើម្បី​បង្កើត​អ្វី​មួយ​ដែល​ថ្មី​ដើម្បី​បំពេញ​តាម​តាម​តម្រូវ​ការ​របស់​ពួក​គេ នៅ​ថ្ងៃ​អនាគត​ផង​ដែរ។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: http://inc-asean.com/