ស្នេហាលើវេហា សុំមិត្តស្រីរៀបការ លើយន្តហោះ (មានវីដេអូ)

ថៃ៖ កាលពីពេលថ្មីៗនេះ មានវីដេអូ អមជាមួយរូបភាពខ្លះ​ ត្រូវបានបង្ហោះចូលក្នុងអ៊ីនធឺណែត បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងកក្រើកពេញបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ជាពិសេសនៅស្រុកថៃតែម្តង ដែលបង្ហាញពី សកម្មភាពបុរសម្នាក់ សុំមិត្តស្រីរៀបការលើយន្តហោះ និងបានធ្វើឲ្យអ្នកដែលទស្សនាហើយ មានការរំជើបរំជួលជាខ្លាំង។

បើតាមប្រភពបានឲ្យដឹងថា ដំបូងឡើយមិត្តប្រុសរបស់នាង បានធ្វើជាទៅបន្ទប់ទឹក។ រំពេចក្រោយមក ភ្លេងតន្រ្តីដ៏រ៉ូមែនទិចក៏បានបន្លឺឡើង។ ពេលនោះ សេចក្តីប្រកាសរបស់អ្នកបំរើការ លើយន្តហោះបន្លឺឡើងព្រមជាមួយ សាច់ភ្លេងថា “សាយ័នសួស្តីអ្នកទាំងអស់គ្នា! ថ្ងៃនេះអាកាសធាតុពិតជាល្អណាស់ ហើយវាក៏ជាថ្ងៃពិសេសសម្រាប់គូស្នេហ៏មួយគូផងដែរ។ ក្រុមហ៊ុនអាកាសចរណ៍ Bangkok Airways រួមទាំងក្រុមការងារទាំងអស់ ពិតជារីករាយ និងអបអរសាទរដល់ កូនកម្លោះ និងកូនក្រមុំ Khun Artiya និង Khun Jedsada....ដែលពួកគេទាំងពីរ នឹងមានអ្វីចង់ប្រាប់ដល់អ្នក...”

បន្ទាប់មក បុរសជាសង្សារ​ បានហុចផ្កាកុលាប ស និងបំពាក់ចញ្ចៀនដល់មិត្តស្រី បំណងសុំ​នាងរៀបការ ដែលធ្វើឲ្យអ្នកនៅជុំវិញនោះ រំភើបជំនួសពួកគេជាខ្លាំង។ មិនតែប៉ុណ្ណោះ អនាគតភរិយា នាង Artiya បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុករបស់នាងថា​ “ខ្ញុំពិតជាស្រលាញ់បងណាស់ អរគុណដែលបង បានជ្រើសរើសអូនជាគូអនាគតរបស់បង អូនសន្យាថា នឹងធ្វើជាប្រពន្ធល្អរបស់បងរហូត”

គួរបញ្ជាក់ដែរថា ពួកគេបានជិះយន្តហោះ ជើងហោះហើរលេខ G711 របស់ក្រុមហ៊ុនអាកាសចរណ៍ ខាងលើក្នុងដំណរកម្សាន្តទៅកាន់កោះ Maldives ៕

ស្នេហាលើវេហា សុំមិត្តស្រីរៀបការ លើយន្តហោះ (មានវីដេអូ)

ទស្សនាវីដេអូខាងក្រោម៖

ស្នេហាលើវេហា សុំមិត្តស្រីរៀបការ លើយន្តហោះ (មានវីដេអូ)
ស្នេហាលើវេហា សុំមិត្តស្រីរៀបការ លើយន្តហោះ (មានវីដេអូ)
ស្នេហាលើវេហា សុំមិត្តស្រីរៀបការ លើយន្តហោះ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត