ហួសចិត្ត! បុរសម្នាក់ បើកទ្វារអាសន្ន របស់យន្តហោះ ដើម្បីឲ្យមាន ខ្យល់អាកាស ចូលក្នុងយន្តហោះ

ចិន៖ ហេតុការណ៍ដ៏គួរឲ្យ ហួសចិត្តមួយ បានកើតឡើង កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៦ ម្សិលមិញនេះ ដោយមាន បុរសជនជាតិចិនម្នាក់ បានបើកទ្វារអាសន្ន របស់យន្តហោះ ក្នុងគោលបំណង ដើម្បីឲ្យមាន ខ្យល់អាកាស បក់ចូលទៅយន្តហោះ មុនពេលដែលយន្តហោះ រៀបចំចេញដំណើរ។

ហួសចិត្ត! បុរសម្នាក់ បើកទ្វារអាសន្ន របស់យន្តហោះ ដើម្បីឲ្យមាន ខ្យល់អាកាស ចូលក្នុងយន្តហោះ

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា យន្តហោះរបស់ក្រុមហ៊ុន អាកាសចរណ៍ចិន «The China Southern» ប្រភេទបូអ៊ីង ៧៣៧ ដែលធ្វើដំណើរ ឆ្ពោះទៅកាន់ តំបន់ Xinjiang ក្នុងទីក្រុង Urumqi ត្រូវបានពន្យាពេល ហោះហើរ អស់រយៈពេល ប្រមាណជិត ១ម៉ោង បន្ទាប់ពីមានបុរសម្នាក់ បានទៅបើកទ្វារអាសន្ន របស់យន្តហោះ ដែលធ្វើឲ្យ ក្រុមអាកាសយានិក ចំណាយពេលបិទទ្វារ និងរង់ចាំចេញដំណើរ នៅជើងហោះហើរក្រោយទៀត។

ទោះបីជាយ៉ាងណាក៏ដោយ បុរសដែលមិនត្រូវបាន ស្គាល់អត្តសញ្ញាណរូបនោះ បានពន្យល់ប្រាប់ ទៅក្រុមអាកាសយានិកថា គាត់គ្រាន់តែចង់បើកទ្វារ ដើម្បីទទួលបាន ខ្យល់អាកាស មុនពេលដែលយន្តហោះ ចេញដំណើរតែប៉ុណ្ណោះ ព្រោះគាត់អង្គុយនៅខាងក្រោយ មានសភាពអាប់អួរ ខ្លាំងពេក។

ហួសចិត្ត! បុរសម្នាក់ បើកទ្វារអាសន្ន របស់យន្តហោះ ដើម្បីឲ្យមាន ខ្យល់អាកាស ចូលក្នុងយន្តហោះ

គួរបញ្ជាក់ផងដែរថា យន្តហោះស្ថិតក្នុងជើងហោះហើរ CZ3693 ដែលខកខាន មិនបានហោះហើរនោះ ត្រូវចេញដំណើរ នៅម៉ោង ៩៖៥៥នាទីព្រឹក ពីអាកាសយានដ្ឋាន «Chengdu Shuangliu International Airport» ទៅកាន់អាកាសយានដ្ឋាន «Urumqi Diwopu International Airport» ប៉ុន្តែដោយសារតែ មានការរំខានបែបនេះ ក៏ត្រូវរង់ចាំ រហូតដល់ម៉ោង ១០៖៥២នាទីព្រឹក តែម្តង។

អ្នកនាំពាក្យនៅឯ អាកាសយានដ្ឋាន «Chengdu Shuangliu International Airport» បាននិយាយថា នៅពេលកើតហេតុ យន្តហោះ បូអ៊ីង ៧៣៧ មួយគ្រឿងនោះ គឺស្ថិតនៅក្បែរ ច្រកទ្វារសន្តិសុខ ដោយមានអ្នកដំណើរ ១៣០នាក់ នៅលើយន្តហោះ។

អ្នកនាំពាក្យដដែល បានបន្ថែមទៀតថា ក្រោយពេលដែលទ្វារយន្តហោះ ត្រូវបានបើក ក្រុមការងារនៅខាងក្រោម បានឡើងទៅ បិទទ្វារយន្តហោះវិញ រួចធ្វើការត្រួតពិនិត្យយន្តហោះ ម្តងទៀត ដើម្បីធានាសុវត្ថិភាព ដល់អ្នកដំណើរ៕

ហួសចិត្ត! បុរសម្នាក់ បើកទ្វារអាសន្ន របស់យន្តហោះ ដើម្បីឲ្យមាន ខ្យល់អាកាស ចូលក្នុងយន្តហោះ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត