ឧបទ្ទវហេតុមិនគួរឲ្យជឿ! ស្រុតដី ពេលរថយន្តក្រុង ត្រូវជិះចូលចំណតវិញ (មានវីដេអូ)

ចិន៖ ហេតុការណ៍មួយ កើតឡើងវេលាម៉ោង ១២រំលងអាធ្រាត កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅថ្មីៗនេះ ដែលរថយន្តក្រុងមួយគឿង ត្រូវបានលេបត្របាក់ចូលក្នុងដីកណ្តាលផ្លូវមួយកន្លែង ខណៈពេលត្រូវចូលចំណតវិញ ស្ថិតនៅក្នុងទីក្រុង Guiyang ខេត្ត Guizhou ប្រទេសសចិន។

តាមសេចក្តីរាយការណ៍បានឲ្យដឹងដែរថា អ្នកបើកបរ និងអ្នកដំណើរ២នាក់ ត្រូវបានជាប់គាំងនៅក្នុងនោះ អស់រយៈពេលប្រមាណជា ៤០នាទី ខណៈពេលដែលក្រុមអ្នកជួយសង្គ្រោះ បានធ្វើការទាញយកពួកគេចេញ ពីទីរណ្តៅជ្រៅនោះ។ អ្នកបើកបរ ត្រូវបានគេដឹងថា ទទួលរងរបួសផ្នែកក្បាល យ៉ាងធ្ងន់ធ្ងរ ភ្លាមនោះត្រូវបានក្រុមជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យយ៉ាងប្រញាប់ប្រញាល់ផងដែរ។ ទន្ទឹមនឹងនោះ អ្នកដំណើរពីរនាក់ផ្សេងទៀត គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ទីបំផុតរថយន្តត្រូវបានគេស្ទូចឡើងមកវិញ ដែលចំណាយពេលជិត ៤ម៉ោងផងដែរ៕

ឧបទ្ទវហេតុមិនគួរឲ្យជឿ! ស្រុតដី ពេលរថយន្តក្រុង ត្រូវជិះចូលចំណតវិញ (មានវីដេអូ)
ឧបទ្ទវហេតុមិនគួរឲ្យជឿ! ស្រុតដី ពេលរថយន្តក្រុង ត្រូវជិះចូលចំណតវិញ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត