ញាក់សាច់! ក្មេងប្រុស អាយុ១ខួប ធ្លាក់ពីយ៉រជាន់ ទី៥ លទ្ធផលចុងក្រោយ… (មានវីដេអូ)

ចិន៖ កាលពីរសៀលថ្ងៃអង្គារកន្លងទៅថ្មីៗនេះ មានហេតុការណ៍គួរឲ្យតក់ស្លុតមួយ បានកើតឡើង ដោយហេតុថាកុមារាអាយុ​ ​ ទើបតែអាយុ១ខួប បានធ្លាក់ពីលើយ៉រផ្ទះ ជាន់ទី៥ បង្កឲ្យមានការឆោឡោពេញស្រុកភូមិ។

នេះបើយោងតាមប្រភពព័តមាន បានឲ្យដឹងដែរថា​ ហេតុការណ៍នេះកើតឡើង នៅចន្លោះម៉ោងប្រហែលជា ៣រសៀល នៅពេលដែលមានអ្នកស្រុកម្នាក់ផ្ទះនៅក្បែរនោះ គឺលោកស្រី Xu កំពុងតែសម្រាកគេងលេងនៅក្នុងផ្ទះ បានលឺសូរសម្លេងក្មេងយំ ហើយគាត់ក៏បានចេញមកមើល ទើបឃើញកុមារានោះកំពុងតែទម្លាក់ជើងចុះបានមួយខាង។ ឃើញដូចនោះ រូបគាត់ក៏បានស្រែកខ្លាំង ហៅអ្នកជិតខាងឲ្យចេញមកជួយ។ ភ្លាមៗនោះដែរ អ្នកស្រុកក៏បានយកភួយចេញពីផ្ទះរៀងៗខ្លួន លាតសន្ធឹងចាំត្រងកុមារានោះដើម្បីបង្ការខ្លាចក្រែងធ្លាក់មកក្រោម មានគ្រោះថ្នាក់ដល់អាយុជីវិត។ បន្តិចក្រោយមក កុមារានោះ ក៏ធ្លាក់តែម្តង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែមិនបានរងរបួសធ្ងន់ធ្ងរអ្វីឡើយ។

គួរបញ្ជាក់ដែរថា ហេតុការណ៍នេះកើតឡើងក្នុងទីក្រុង Dongguan ខេត្ត Guangdong ប្រទេសចិន។ មូលហេតុយ៉ាងដូច្នេះដោយសារតែ ដំបូងឡើយកុមារាតូចនោះ បានលេងជាមួយជីដូនរបស់គេនៅយ៉រខាងក្រៅ។ ក្រោយមកគាត់ទុកក្មេងនោះ នៅលេងម្នាក់ឯង ចៃដន្យអីគាត់ក៏ច្រឡំដៃ ចាក់សោរទ្វារខាងក្នុង បណ្តោយក្មេងប្រុសនោះនៅខាងក្រៅម្នាក់ឯង ទើបបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើង។​ យ៉ាងណាមិញ ស្ត្រីជាជីដូន ក៏អរគុណដល់អ្នកជិតខាងជាខ្លាំង ដែលបានជួយជីវិតចៅប្រុសគាត់ផងដែរ៕

ញាក់សាច់! ក្មេងប្រុស អាយុ១ខួប ធ្លាក់ពីយ៉រជាន់ ទី៥ លទ្ធផលចុងក្រោយ... (មានវីដេអូ)

ញាក់សាច់! ក្មេងប្រុស អាយុ១ខួប ធ្លាក់ពីយ៉រជាន់ ទី៥ លទ្ធផលចុងក្រោយ... (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត