ប្រាក់​បំណាច់​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ត្រូវ​បាន​កំណត់​និង​ដំឡើង​ស្មើ​១០​លាន​រៀល​ក្នុង​១​ខែ​

​យោង​តាម​សំណើ​របស់​ឯកឧត្តម​ អង្គ​ វង្ស​វ​ឌ្ឍា​នា​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​,​ ឯកឧត្តម​ អូន​ ព័ន្ធ​មុនី​រ័​ត្ន​ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ឯកឧត្តម​ ពេជ្រ​ ប៊ុ​ន​ធិ​ន​ រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ បាន​ដំឡើង​ និង​កំណត់​ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ថ្មី​ ដោយ​អនុក្រឹត្យ​លេខ​៣៩​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ ក្នុង​ន័យ​អះអាង​ថា​ ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​ និង​ការ​បង្កើន​ផលិតភាព​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ ព្រមទាំង​ការ​ធានា​នូវ​សមធម៌​ និង​សង្គតិភាព​ក្នុង​ប្រព័ន្ធ​បៀវត្សរ៍​អនុលោម​ច្បាប់​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន​ ហើយ​អនុក្រឹត្យ​នេះ​មាន​វិសាលភាព​អនុវត្តន៍​ចំពោះ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​ឋិត​នៅ​ក្រោម​ច្បាប់​ស្តី​ពី​លក្ខន្តិកៈ​នៃ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ។​

​ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ រួម​មាន​ ៖​ ប្រាក់​បំណាច់​មុខងារ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ប្រាក់​បំណាច់​ឈ្នួល​ផ្ទះ​ ប្រាក់​បំណាច់​អធិមូល​ជីវភាព​ ប្រាក់​បំណាច់​សម្រាប់​ផ្លាស់​ប្តូរ​ទីតាំង​ការងារ​ ប្រាក់​ថ្លៃ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ព្យាបាល​ជំងឺ​ប្រចាំ​កាយ​រយៈពេល​យូរ​របស់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ ដែល​ត្រូវ​បាន​បើក​ផ្តល់​ប្រចាំខែ​តាម​ការ​កំណត់​ ដូច​ខាងក្រោម​ ៖

១-​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ស្មើនឹង​ ១០.០០០.០០០​រៀល​ ។​
២-​អនុប្រធាន​តុលាការ​កំពូល​,​ ប្រធាន​សភា​នៃ​តុលាការ​កំពូល​,​ អគ្គ​ព្រះរាជអាជ្ញា​រង​អម​តុលាការ​កំពូល​,​ ប្រធាន​សាលាឧទ្ធរណ៍​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​ ស្មើនឹង​ ៤.៥០០.០០០​រៀល​ ។​
៣-​ចៅក្រម​តុលាការ​កំពូល​,​ ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​,​ អនុប្រធាន​សាលាឧទ្ធរណ៍​,​ ប្រធាន​សភា​នៃ​សាលាឧទ្ធរណ៍​ និង​អគ្គ​ព្រះរាជអាជ្ញា​រង​អម​សាលាឧទ្ធរណ៍​ ស្មើនឹង​ ៤.០០០.០០០​រៀល​ ។​
៤-​ចៅក្រម​សាលាឧទ្ធរណ៍​,​ ប្រធាន​សាលាដំបូង​,​ ព្រះរាជអាជ្ញា​អម​សាលាឧទ្ធរណ៍​,​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​បម្រើ​ការងារ​នៅ​ក្រសួងយុត្តិធម៌​ ស្មើនឹង​ ៣.៥០០.០០០​រៀល​ ។​
៥-​អនុប្រធាន​សាលាដំបូង​,​ ប្រធាន​តុលាការ​ជំនាញ​នៃ​សាលាដំបូង​ និង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ ស្មើនឹង​ ៣.២០០.០០០​រៀល​ ។​
៦-​ចៅក្រម​សាលាដំបូង​ ស្មើនឹង​ ៣.០០០.០០០​រៀល​ ។​
៧-​ចៅក្រម​កម្មសិក្សា​ និង​ព្រះរាជអាជ្ញា​រងកម្ម​សិក្សា​ ស្មើនឹង​ ១.៥០០.០០០​រៀល​ ។​

​ការ​បើក​ផ្តល់​ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ រួម​ទាំង​ការ​បើក​ផ្តល់​ប្រាក់បៀវត្សរ៍​ប្រចាំខែ​ ត្រូវ​អនុវត្តន៍​តាម​ប្រព័ន្ធ​ធនាគារ​ ខណៈ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​ទទួល​មុខ​តំណែង​លើស​ពី​១​ មាន​សិទ្ធិ​ជ្រើសរើស​ប្រាក់​បំណាច់តែ​១​ប៉ុណ្ណោះ​ ។​ ប្រាក់​បំណាច់​ចៅក្រម​ និង​ព្រះរាជអាជ្ញា​ដែល​បាន​កំណត់​ក្នុង​អនុក្រឹត្យ​នេះ​ ត្រូវ​ចាប់​អនុវត្តន៍​ពី​ថ្ងៃ​ទី​០១​ ខែមេសា​ ឆ្នាំ​២០១៦​តទៅ​ ៕​

ប្រាក់​បំណាច់​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ត្រូវ​បាន​កំណត់​និង​ដំឡើង​ស្មើ​១០​លាន​រៀល​ក្នុង​១​ខែ​ ប្រាក់​បំណាច់​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ត្រូវ​បាន​កំណត់​និង​ដំឡើង​ស្មើ​១០​លាន​រៀល​ក្នុង​១​ខែ​ប្រាក់​បំណាច់​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ត្រូវ​បាន​កំណត់​និង​ដំឡើង​ស្មើ​១០​លាន​រៀល​ក្នុង​១​ខែ​ប្រាក់​បំណាច់​ប្រធាន​តុលាការ​កំពូល​ និង​អគ្គ​ព្រះរាជអាជ្ញា​អម​តុលាការ​កំពូល​ ត្រូវ​បាន​កំណត់​និង​ដំឡើង​ស្មើ​១០​លាន​រៀល​ក្នុង​១​ខែ​

Related