Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​

Page​ នៃ​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ មួយ​ឈ្មោះ​ "​រឿង​ពិត​ CNRP"​ ដែល​គ្មាន​អត្តសញ្ញាណ​ច្បាស់លាស់​ បាន​និង​កំពុង​បន្ត​សម្រុក​ "​វាយប្រហារ​"​ Post​ ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​អ្វី​ដែល​ខ្លួន​អះអាង​ថា​ "​រឿងអាស្រូវ​លោក​ កឹ​ម​ សុខា​"​ ពី​វគ្គ​ទី​០១​រហូត​ដល់​វគ្គ​ទី​២៦​យ៉ាង​រលូន​ ហើយ​ត្រូវ​បាន​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​យក​មក​ចុះ​ផ្សាយ​បន្ត​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​(​បច្ចុប្បន្ន​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​)​ និង​ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ខេត្តកំពង់ចាម​ បែរជា​ស្ងាត់ស្ងៀម​មិន​បាន​ប្រើប្រាស់​សិទ្ធិ​តបត​វ៉ា​(​ដាក់​ពាក្យ​ប្តឹង​)​តាម​នីតិវិធី​ច្បាប់​ឡើយ​ និង​ខណៈ​កញ្ញា​ម្នាក់​ឈ្មោះ​ ខុ​ម​ ច័ន្ទ​តារា​ទី​ អាយុ​២៥​ឆ្នាំ​ ប្រើប្រាស់​ Account​ Facebook​ ឈ្មោះ​ "Mon​ Srey"​ ជា​តួអង្គ​សន្ទនា​តាម​ទូរស័ព្ទ​រឿង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ចូលខ្លួន​ឆ្លើយ​បំភ្លឺ​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ នៅ​ថ្ងៃ​ទី​១១​ ខែមីនា​ ឆ្នាំ​២០១៦​នេះ​ បន្ទាប់​ពី​ធ្លាប់​បាន​អះអាង​ប្រាប់​អង្គ​សិទ្ធិ​មនុស្ស​ ADHOC​ កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​ថា​ នាង​មិន​មាន​ទំនាក់ទំនង​សេ្ន​ហា​ និង​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ព្រមទាំង​មិនមែន​ជា​សំឡេង​ពិត​របស់​នាង​ឡើយ​ ។​

​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ បាន​បញ្ជាក់​អះអាង​ប្រាប់​អង្គ​សិទ្ធិ​មនុស្ស​ ADHOC​ កាលពី​ថ្ងៃ​ទី​០៩​ ខែមីនា​ ឆ្នាំ​២០១៦​ថា​ Account​ Facebook​ មួយ​ឈ្មោះ​ "Mon​ Srey"​ គឺជា​របស់​នាង​ពិតប្រាកដ​ ព្រមទាំង​រូបថត​ប្រើ​ក្នុង​ Profile​ ក៏​ជា​រូបថត​ពិត​របស់​នាង​ ។​ ប៉ុន្តែ​នាង​មិន​បាន​បង្ហោះ​សារ​ជា​សំឡេង​ពាក់ព័ន្ធ​នឹង​ទំនាក់ទំនង​ស្នេហា​លួចលាក់​ជាមួយ​ឯកឧត្តម​ កឹ​ម​ សុខា​ ក្នុង​ Timeline​ របស់​នាង​ទេ​ ហើយ​សារ​ជា​សំឡេង​ដែល​បង្ហោះ​នោះ​ ក៏​មិនមែន​ជា​សំឡេង​ពិត​របស់​នាង​ដែរ​ ។​ ការ​បង្ហោះ​សារ​ជា​សំឡេង​ចូល​ក្នុង​ Timeline​ របស់​នាង​ ធ្វើ​ឲ្យ​នាង​តក់ស្លុត​ និង​ខ្មាស​គេ​យ៉ាង​ខ្លាំង​ ជា​ពិសេស​នៅ​កន្លែងធ្វើការ​ក្នុង​ហាង​កាត់សក់​មួយ​ឈ្មោះ​ "​ខ្មែរ​អង្គរ​"​តែ​ម្តង​ ដ្បិត​នាង​មិន​បាន​ប្រព្រឹត្ត​អំពើ​អ​សីលធម៌​បែប​នេះ​ទេ​ ។​

​ប្រិ​យ​មិត្ត​អ្នកលេង​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ បាន​រក​ឃើញ​ថា​ រូបថត​របស់​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ ដែល​ប្រើប្រាស់​ក្នុង​ Account​ Facebook​ ឈ្មោះ​ "Mon​ Srey"​ នោះ​ ក៏​មានការ​ប្រើប្រាស់​នៅ​ក្នុង​ Account​ Facebook​ មួយ​ផ្សេង​ទៀត​ឈ្មោះ​ "Davy​ Tey"​ ផង​ដែរ​ ។​ ប៉ុន្តែ​បន្ទាប់​ពី​មានការ​ចុះ​ផ្សាយ​របស់​បណ្តាញសារព័ត៌មាន​នានា​ Account​ Facebook​ ឈ្មោះ​  "Davy​ Tey"​ មក​ទល់​បច្ចុប្បន្ន​ ត្រូវ​បាន​លុប​ចោល​ "Remove"​ ចេញពី​បណ្តាញ​ព័ត៌មាន​សង្គម​ Facebook​ វិញ​អស់រលីង​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ Page​ ឈ្មោះ​ "​រឿង​ពិត​ CNRP"​ នៅ​តែ​បាន​បន្តសកម្មភាព​សម្រុក​ "​វាយប្រហារ​"​ ទៅ​លើ​ឯកឧត្តម​ កឹ​ម​ សុខា​ យ៉ាង​រលូន​ ដោយ​មានការ​ប្រើប្រាស់​រូបថត​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ ទៀត​ផង​ ។​

​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ថា​ ប្រសិនបើ​ការ​បញ្ជាក់​អះអាង​របស់​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ ដែល​ប្រើប្រាស់​ Account​ Facebook​ ឈ្មោះ​ "Mon​ Srey"​ ជា​ការ​ពិត​ ហើយ​ការ​ផ្សព្វផ្សាយ​របស់​ Page​ ឈ្មោះ​ "​រឿង​ពិត​ CNRP"​ មិនមែន​ជា​ការ​ពិត​ គឺ​ទាំង​ឯកឧត្តម​ កឹ​ម​ សុខា​ ទាំង​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ អាច​អនុវត្តន៍​នូវ​សិទ្ធិ​របស់​ខ្លួន​ដូច​ខាងក្រោម​ ៖

១-​កញ្ញា​ ខុ​ម​ ច័ន្ទ​តារា​ទី​ អាច​ប្តឹង​ឲ្យ​សមត្ថកិច្ច​ និង​តុលាការ​ស្វែងរក​ និង​ផ្តន្ទាទោស​ទៅ​លើ​ជនខិលខូច​ដែល​លួច​បង្ហោះ​សារ​សំឡេង​មិន​ពិត​ចូល​ក្នុង​ Timeline​ របស់​នាង​ និង​អាច​ប្តឹង​ម្ចាស់​ Page​ ឈ្មោះ​ "​រឿង​ពិត​ CNRP"​ ដែល​ប្រើប្រាស់​រូបថត​ពិត​របស់​នាង​ទាំង​បំពាន​ ក្នុង​បំណង​ទុច្ចរិត​ដោយ​ចេតនា​ តាម​នីតិវិធី​នៃ​ច្បាប់​ ដើម្បី​ទាមទារ​រក​យុត្តិធម៌​ ៕

២-​អនុលោម​តាម​មាត្រា​៤០​ កថាខណ្ឌ​ទី​៣​ នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​ការ​រក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅ​ឋាន​ និង​អាថ៌​កំបាំង​នៃ​ការ​ឆ្លើយឆ្លង​តាម​លិខិត​ តាម​សារ​ទូរលេខ​ ទូរពុម្ព​ ទូរ​គម​ន៍​ និង​តាម​ទូរស័ព្ទ​ ត្រូវ​បាន​ធានា​ ។​ "​ និង​មាត្រា​៣១៨​ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​អំពើ​ប្រព្រឹត្ត​ដោយ​គំនិត​ទុច្ចរិត​ ស្តាប់​ ឬ​ធ្វើ​ឲ្យ​ច្របូកច្របល់​ការ​សន្ទនា​តាម​ទូរស័ព្ទ​ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​០១​ខែ​ដល់​១​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​១០​ម៉ឺន​រៀល​ ទៅ​២​លាន​រៀល​ ។​ "​ គឺ​ឯកឧត្តម​ កឹ​ម​ សុខា​ អាច​ប្តឹង​ម្ចាស់​ Page​ ឈ្មោះ​ "​រឿង​ពិត​ CNRP"​ ដើម្បី​ធានា​រក្សា​ផលប្រយោជន៍​ច្បាប់​ផង​ និង​ផលប្រយោជន៍​កិត្តិយស​ផ្ទាល់ខ្លួន​ផង​ បើ​ទោះបី​ដឹង​ថា​ ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បច្ចុប្បន្ន​ "​មិនសូវ​មាន​យុត្តិធម៌​"​ ក៏​ដោយ​ ៕​

Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​ Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​Page​ ឈ្មោះ​ “​រឿង​ពិត​ CNRP”​ បន្ត​សម្រុក​ “​វាយប្រហារ​”​ ខណៈ​ឯកឧត្តម​ កឹ​ម​ សុខា​ ស្ងាត់ស្ងៀម​មិន​តបត​វ៉ា​តាម​ច្បាប់​

Related