ប្តី​ស្លាប់ចោល​រស់​យ៉ាង​វេទនា​ពីរ​នាក់​កូនតូច​កណ្តាល​វាលស្រែ​

6 Videos


ស​ឡេង​ក្មេង​យំ​កណ្តាល​វាលស្រែ​ជា​រៀងរាល់​យប់​-​ថ្ងៃ នៅ​ភូមិ​កំបោ ឃុំ​គោ​លាប់​ ​ស្រុក​ចិត្ត​បុរី ខេត្តក្រចេះ​បានធ្វើ​ឲ្យ​អ្នកស្រុក​នេះ​មានការ​ងឿងឆ្ងល់​ថា ហេតុអ្វី​បានជា​ក្មេង​យំ​យ៉ាងនេះ​រាល់ថ្ងៃ ។ កា​រយំ​របស់​ក្មេងប្រុស​អាយុ ៦ ខែ នៅ​ដេក​លើ​អង្រឹង​ចង​ចោល​​ក្នុង​ខ្ទម​ម្នាក់ឯង ដែលជា​ក្មេង​កំព្រា​ឱ​ពុក ហើយ​រស់នៅ​ជាមួយ​ម្តាយ​វ័យ ២៦ ឆ្នាំ ។​

ប្តី​ស្លាប់ចោល​រស់​យ៉ាង​វេទនា​ពីរ​នាក់​កូនតូច​កណ្តាល​វាលស្រែ​

M88


​កា​រយំ​នេះ​ត្រូវ​អ្នកភូមិ​ចាត់ទុកថា ជាការ​យំ​ស្រេកឃ្លាន ព្រោះ​ម្តាយ​ត្រូវ​ចេញ​ទៅ​ច្រូតស្បូវ និង ជញ្ជាត់​កំពឹស ចាប់​ក្តាម​នៅ​ឆ្ងាយ​ពី​ភូមិ​ដើម្បី​យកមក​ធ្វើ​ម្ហូប សម្រាប់​ហូប ​ឲ្យ​មាន​កម្លាំង ដើម្បី​បំបៅ​ដោះ​កូន ។ ក្រោយពី​បុរស​ជា​ប្តី​បាន​ស្លាប់ចោល​ទាំង​កូន​នៅក្នុង​ផ្ទៃ ដោយសារ​តែមាន​ជម្ងឺ នៅពេល​ទៅធ្វើជា​កម្មករ​ដក​ដំឡូង ។​​នាង​មេម៉ាយ​វ័យ ២៦ ឆ្នាំ ឈ្មោះ វេត ស្រី​ឡា រស់​ទៅតាម​យថាកម្ម ក្លាយជា​ជីវិត ទុគ៌ត​រហូតដល់​សព្វ​ថ្ងៃ​ជាមួយ​កូនប្រុស​អាយុ ៦ ខែ ។

ប្តី​ស្លាប់ចោល​រស់​យ៉ាង​វេទនា​ពីរ​នាក់​កូនតូច​កណ្តាល​វាលស្រែ​

ក្នុង​ជីវភាព​កាន់តែ​ដុន​ដាប​ទៅៗ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង បាន​អាហារ​ហូប​ដោយ​ការផ្តល់​ពី​អ្នកជិតខាង ក្នុង​សភាព​​ខ្វះខាត​ដូចគ្នា​។ ដោយសារតែ​ក្រ​ពេក គ្មាន​ល​ទ្ឋ​ភាព​ទើប​ប្ដី​ចេញ​ទៅរក​ការងារ​ធ្វើ​​ដើម្បី​ចិញ្ចឹម​កូន​ប្រពន្ធ ជា​អកុសល​គាត់​ក៏​ស្លាប់ចោល​គ្មាន​ថ្ងៃ​វិល​វិញ ធ្វើ​ឲ្យ​គ្រួសារ​មួយ​នេះ​ធ្លាក់​ក្នុង​សភាព​ដុនដាប​កាន់តែខ្លាំង​រហូត​គ្មាន​ផ្ទះសម្បែង ហើយ​នាង​បាន​សុំ​រោង​ស្រែ​អ្នកភូមិ​នៅ​កណ្តាល​ព្រៃ និង វាលស្រែ​ដើម្បី​រស់នៅ ។ រាល់ថ្ងៃនេះ នាង​រស់នៅ​គ្មាន​ទីពឹង ហើយ​រស់​នៅតាម​ព្រេងវាសនានៅពេល​យប់​គ្មាន​ភ្លើង​បំភ្លឺ​ក្នុង​រោង​ខ្ទម​នោះទេ ឮ​តែ​ស​ឡេង​ក្មេង​យំ និង ស​ឡេង​ច្រៀង​បំពេរ​ពី​ម្តាយ​ធ្វើ​ឲ្យ​អ្នកភូមិ​ព្រឺព្រួច​នឹក​អាណិត អាសូរ ដល់​នាង​យ៉ាងខ្លាំង​ ។​

ប្តី​ស្លាប់ចោល​រស់​យ៉ាង​វេទនា​ពីរ​នាក់​កូនតូច​កណ្តាល​វាលស្រែ​

​ប្រជាជន​រស់នៅ​ក្បែរៗ​នោះ​និយាយថា សព្វថ្ងៃ​បើសិនជា​នាង និង កូន កើត​ជំងឺ ក៏​គ្មាន​លុយ​ព្យាបាល​ដែរ ។ ហើយ​អ្វីដែល​កាន់តែ​គួរ​ឲ្យ​អាសូរ ទៅទៀត​នោះ​គឺ​ក្មេងប្រុស​អាយុ ៦ ខែ ដែល​មិនបាន​បំបៅ​ដោះ​គ្រប់គ្រាន់ ដោយសារ តែ​ម្តាយ​ត្រូវ​ចេញទៅ​ឆ្ងាយ​ពី​ផ្ទះ​ដើររក​ជញ្ជាត់​កំ​ពិស រក​ក្តាមខ្ចង់​ទុក​កូន​ឲ្យ​ដេក​ក្នុង​អង្រឹង​ក្នុង​រោង​ចោល​តែម្នាក់ឯង មានពេលខ្លះ​គេ​ឮ​ស​ឡេង​ក្មេង​នោះ​យំ​ក្នុង​អង្រឹង​តែម្នាក់ឯង ដោយ​មិនឃើញ​ម្តាយ​នៅក្បែរ​ឡើយ ខ្លាច​ក្រែងតែ​ថ្ងៃ​ណាមួយ មាន​សត្វ​មក​ខាំ ឬ​មាន់​ចឹក​ភ្នែក​ទេ ។​

ប្តី​ស្លាប់ចោល​រស់​យ៉ាង​វេទនា​ពីរ​នាក់​កូនតូច​កណ្តាល​វាលស្រែ​

​ដៃ​ម្ខាង​យោលអង្រឹង​កូន ដៃ​ម្ខាង​ជូត​ទឹកភ្នែក​ស្ត្រី​មេម៉ាយ វេត ស្រី​ឡា បាន​សុំ​​អំពាវនាវ​ឲ្យ​សប្បុរសជន​ទាំ​ឡាយ​មេត្តាជួយ​ដល់​ជីវិត​របស់​នាង​ផង ព្រោះ​នាង​ក្រីក្រ​ខ្លាំងណាស់ ៕ សុថា​ត

ទូរស័ព្ទ​អ្នកជិតខាង វេត ស្រី​ឡា​: 0976100063