ប្លន់​នៅ​ខេត្តបាត់ដំបង មក​ជាប់​ចំណង​នៅ​ខេត្តពោធិ៍សាត់​

6 Videos


​ខេត្តពោធិ៍សាត់ : លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជេ​ត វ​ណ្ណី ស្នងការរង​នគរបាល​ខេត្តបាត់ដំបង​ដឹកនាំ​កម្លាំង​មន្ត្រីក្រោមឱវាទ​សហការ​ ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​ចាប់ខ្លួន ​ចោរប្លន់​ម្នាក់​បន្ទាប់ពី​ធ្វើ​សកម្មភាព​ប្លន់​នៅ​ខេត្តបាត់ដំបង​រួចរ​ត់ម ​កពួន​សំងំ​នៅ​ខេត្តពោធិ៍សាត់​អស់​រយៈពេល ៧ ឆ្នាំ ។​ ​ការឃាត់ខ្លួន​ចោរប្លន់​កាលពី ៧ ឆ្នាំមុន​ខាងលើ​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី ៧ ខែមីនា ឆ្នាំ ២០១៦ ស្ថិតក្នុង​ភូមិ​ប្រ​ម៉ោ​យ​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

​ក្នុង​កិច្ចប្រតិបត្តិការ​ខាងលើនេះ លោក​វរៈសេនីយ៍ត្រី ធាង ឡេង អធិការនគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹង​ដែរ​ថា ជន​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ កូវ ប្រុស ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​កោះធំ ឃុំ​ព្រៃ​ត្រឡាច ស្រុក​ទុក្ខ​គី​រី ខេត្តបាត់ដំបង ។​

M88


​លោក​បន្តថា កម្លាំង​សហការគ្នា​ចាប់ខ្លួន​បុរស​រូបនេះ​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ ចាប់ខ្លួន​លេខ​២៩៥ ដ​.​ច​.​ខ​ចុះ​ថ្ងៃទី ១៣ ខែ​មី​ថុ​នា ឆ្នាំ ២០១១ ដោយ​ចោទ​ពីបទ​លួច​ដោយ​ហិង្សា​ដែល​ប្រព្រឹត្តឡើង​នៅ​ចំណុច​ភូមិ​បឹង​ប្រិ​យ៍​ មានជ័យ ឃុំ​ឬ​ស្សី​ក្រាំង ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង​កាលពី​ថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០០៩ ក្រោម​បទល្មើស​ព្រហ្មទណ្ឌ​ដែលមាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​មាត្រា ៣៥៧ នៃ​ក្រមព្រហ្មទណ្ឌ តម្រូវ​ដាក់ពន្ធនាគារ​កំណត់ ៤ ឆ្នាំ​គិត​ត្រឹម​ថ្ងៃ​ចាប់ខ្លួន ចេញ​ដោយ​លោក ឌុ​ច សុខ​សារិន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាដំបូង​ខេត្តបាត់ដំបង ។​

ប្លន់​នៅ​ខេត្តបាត់ដំបង មក​ជាប់​ចំណង​នៅ​ខេត្តពោធិ៍សាត់​

​ លោក​អធិការ​ស្រុក​បន្តទៀតថា​ចំពោះ​ជនសង្ស័យ​ចោរប្លន់​ត្រូវបាន​ចាប់ខ្លួន ខណៈ​ធ្វើ​សកម្មភាព​តាំងពី​ឆ្នាំ​២០០៩ ហើយ​ទើប​ចាប់បាន​នៅ​ឆ្នាំ ២០១៦ នេះ​ត្រូវបាន​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​នាំខ្លួន​ យកទៅអនុវត្ត​បន្ត​តាម​និតិ​វិធី ៕

                                                                    ​ខ្ញុំបាទ ប៉ឹម ពិន ពី​ខេត្តពោធិ៍សាត់ (09-03-2016)​