រំលោភ​បានសម្រេច​ហើយ ប៉ុនប៉ង​សម្លាប់​បំបិតមាត់​ទៀត​

6 Videos


​ករណី​រំលោភ​ហើយ​ប៉ុនប៉ង​សម្លាប់​ក្មេងស្រី​អាយុ ១៦ ឆ្នាំ​ម្នា​ក់នៅ​ស្រុក​ថ្មគោល ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​សម្រេច​ឃាត់ខ្លួន​នៅ​ព្រឹក​ថ្ងៃទី ០៧ ខែមីនា នេះ បន្ទាប់ពី ជនសង្ស័យ​បាន​សារភាព ។ ប្រភពព័ត៌មាន​ពី​ខេត្តបាត់ដំបង​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ម៉េ​ក ពឿ​ន អាយុ ១៨ ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទំពូង ឃុំ​តា​ពួ​ង ស្រុក​ថ្មគោល ។ ក្រោយពេល​ឃាត់ខ្លួន​ភ្លាមៗ ជននេះ​មិនបាន​ឆ្លើយ​សារភាព​ទេ ។ លុះ​ក្រោយមក បន្ទាប់ពី​មានការ​ចង្អុល​បង្ហាញ​ពី​សាច់ញាតិ​ជនរងគ្រោះ និង សាក្សី​មួយចំនួន​ផង ទើប​ជនសង្ស័យ​រូបនេះ ឆ្លើយ​សារភាព ។

រំលោភ​បានសម្រេច​ហើយ ប៉ុនប៉ង​សម្លាប់​បំបិតមាត់​ទៀត​

M88


​គេ​បាន​សារភាពថា មូលហេតុ​ដែល​ខ្លួន​ប៉ុនប៉ង​សម្លាប់​នាង គឺ​ដោយសារ​ក្រោយពេល​រំលោភ​បានសម្រេច​ហើយ នាង​យំ ហើយ​នាង​បាន​ស្ដីបន្ទោស​ឱ្យ​ខ្លួន​ថា «​ចាំ​ធ្វើ​ចឹ​ង​ធ្វើ​អ្វី ធ្វើ​ចឹ​ង​ធ្វើឱ្យ​ឪពុកម្ដាយ​នាង​ខ្មាស​គេ​» ។ ពេលឮ​នាង​និយាយ​បែបនេះ ម្យ៉ាង​ខ្លាច​បែកការណ៍​ផង ទើប​ខ្លួន​ទាញ​ដំបង និង ចបកាប់​វាយ​សំពង​ទៅលើ​នាង ក្នុង​បំណង​សម្លាប់​បំបិតមាត់ តែ​ចៃដន្យ​នាង​មិន​ស្លាប់ ។​ ​ពេលនេះ ជនសង្ស័យ​រូបនេះ ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី ចាត់ការ​តាមផ្លូវ​ច្បាប់​៕
​សុថា​ត់​

រំលោភ​បានសម្រេច​ហើយ ប៉ុនប៉ង​សម្លាប់​បំបិតមាត់​ទៀត​

​​​​​​​​​រំលោភ​បានសម្រេច​ហើយ ប៉ុនប៉ង​សម្លាប់​បំបិតមាត់​ទៀត​​​

រំលោភ​បានសម្រេច​ហើយ ប៉ុនប៉ង​សម្លាប់​បំបិតមាត់​ទៀត​