ម្ចាស់​រថយន្ត​រត់គេច ក្រោយ​ធ្វើឱ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ស្លាប់​

6 Videos


​បាត់ដំបង​ : កាលពី​វេលា​ម៉ោង ១១ ថ្ងៃទី ០៩ ខែ ០៣ ឆ្នាំ ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ ០៥ ត្រង់ចំណុច​រ៉ា​ចំហៀង​ក្រុមទី ០៤ ស្ថិតនៅ​ភូមិ​អម្ពិល​ឈូង ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ០១ កើតឡើង​រវាង​រថយន្ត និង ម៉ូតូ​កង់ ០៣ បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ស្លាប់ រី់ឯ​អ្នកបើករថយន្ត​រត់គេច​ខ្លួន​បាត់​។​

ម្ចាស់​រថយន្ត​រត់គេច ក្រោយ​ធ្វើឱ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ស្លាប់​

M88


​ សមត្ថកិច្ច​បានឱ្យដឹង​ថា ករណីនេះ​បង្កឡើង​ដោយ​រថយន្ត​ម៉ា​កតា​កូ​ម៉ា ០១ គ្រឿង​ពណ៌​សម្បក​ឪឡឹក​ពាក់​ផ្លាកលេខ​ភ្នំពេញ​២U-៤១៥៥ បើកបរ​ដោយ​បុរស​ម្នាក​មិន​ស្គាល់​អត្តសញ្ញាណ​ទិសដៅ​ស្របគ្នា​ពី​បាត់ដំបង​ទៅ ​ភ្នំពេញ បើក​មកដល់​ចំណុច​ខាងលើ​បាន​បុក​ម៉ូតូ​កង់ ០៣ ហៅ តុ​ក​តុ​ក ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​ធ្លាក់​ផ្លូវ​ចូល​អូរ​ស្លាប់​នៅ​កន្លែង ហើយ​អ្នកបើករថយន្ត​រត់គេច​ខ្លួន​បាត់ ។​

ម្ចាស់​រថយន្ត​រត់គេច ក្រោយ​ធ្វើឱ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ស្លាប់​

​ ជនរងគ្រោះ​បើក​ម៉ូតូ​ឈ្មោះ អ៊ុំ ធន ភេទ​ប្រុស អាយុ ៧៣ ឆ្នាំ​មុខរបរ​រត់​ម៉ូតូ​រស់នៅ​ភូមិ​ទួល​រកា ឃុំ​ឫស្សី​ក្រាំង ស្រុក​មោងឫស្សីខេត្តបាត់ដំបង ។​

ម្ចាស់​រថយន្ត​រត់គេច ក្រោយ​ធ្វើឱ្យ​អ្នកបើក​ម៉ូតូ​កង់​បី​ស្លាប់​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្ត និង ម៉ូតូ​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្នងកា​ ចាត់ការ​បន្ត ៕

                                                                      ( ប្រភព : TV5 )