ក្រុមចោរ ៣ នាក់ ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​ខេត្តកំពត​

6 Videos


​កំពត : តាមសេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​ប្រចាំ​ខេត្តកំពត បានឱ្យដឹងថា​មាន​ចោរប្លន់​មួយក្រុម​មាន​គ្នា​បីនាក់​ប្រដាប់​ដោយ​អាវុធ AK មួយ​ដើម​បាន​ចូលទៅ​ធ្វើ​សកម្មភាព​បាញ់​ប្លន់​នៅផ្ទះ​លក់​ចាប់​ហូ​យ​ មួយកន្លែង​ស្ថិតនៅ​ភូមិ​ក្រាំង​លាវ ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត​នៅវេលា​ម៉ោង​ជិត ៩:០០ នាទី​យប់ ថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០១៦ នេះ ។

ក្រុមចោរ ៣ នាក់ ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​ខេត្តកំពត​

M88


​ មន្ត្រីនគរបាល​ខេត្តកំពត​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​មាន​គ្នា ៣ នាក់ បាន​ចូលទៅ​ចាក់​សាំង​ម៉ូតូ​ពេលនោះ​ក៏​គំរាម​ដោះយក​ខ្សែដៃ​ប្លា​ក​ទីន​ចំនួន ២ ជី និង បាន​បាញ់​គំរាម​បណ្តាល​ឲ្យ​ត្រូវ​មេជើង​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ផងដែរ ។

ក្រុមចោរ ៣ នាក់ ចូល​ប្លន់​ផ្ទះ​លក់​ចាប់ហួយ​ខេត្តកំពត​

ក្រោយ​កើតហេតុ​ស្នងការ​នគរបាល​ខេត្តកំពត​លោក​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ចុះទៅ​ជួយ​ អន្តរាគមន៍​ភ្លាមៗ​ដើម្បី​តាម​ស្វែងរក​តាម​ចាប់​ក្រុមចោរប្លន់​ទាំងនោះ​។​ ​ពេលនេះសមត្ថកិច្ច​កំពុងតែ​ស្វែងរក​ជនល្មើស​មក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ៕

                                                                     ( ប្រភព : TV5 )