ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​

6 Videos


​ក្រោយពេល​ឮដំណឹង​ដ៏​ក្រៀមក្រំ និង រន្ធ​ត់នៃ​ការបាត់បង​អាយុជីវិត​របស់​យុវតី​ម្នាក់​ឈ្មោះ សុខ សុវណ្ណ​បញ្ចពណ៌ ជា​សិស្ស​ថ្នាក់​ទី​១២ នៃ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​រួចមក ឯកឧត្ដម លី ឆេង ដែលជា​អគ្គនាយក​​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ផ្ទាល់ បាន​សម្ដែង​នូវ​ការសោកស្ដាយ​ដ៏​ធំធេង​បំផុត​ចំពោះ​ការ​ឃ្លាតឆ្ងាយ​ដោយ​មិន​ត្រឡប់ វិញ​នេះ ហើយ ឯកឧត្ដម​អគ្គនាយក ក៏បាន​ផ្ទេរប្រាក់​ចំនួន ៥៥០ ដុល្លារ ដែល​អាណាព្យាបាល​សិស្ស​បង់​ជូន​ទៅឱ្យ​សាលា ប្រគល់ជូន​មក​គ្រួសារ​សព​វិញ​ព្រមជាមួយ​ប្រាក់​ចូលរួម​រំលែក​ទុក្ខ​បន្ថែមចំនួន ១០០ ដុល្លារ បន្ថែមទៀត ។

ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​

M88


ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្ដម​អគ្គនាយក​នេះ បង្ហាញ​ពី​ការយកចិត្តទុកដាក់​ចំពោះ​សិស្ស ក៏ដូចជា​អាណាព្យាបាល​សិស្ស​ក្នុងពេល​ជួប​គ្រាអាសន្ន​អន់ក្រ ហើយ​នេះ​ក៏​ជាការ​បង្ហាញ​ពី​ភាពកក់ក្ដៅ ក៏ដូចជា​ទំនុកចិត្ត​ខ្ពស់​ដល់​អាណាព្យាបាល​សិស្ស​ទាំងអស់​ដែល​បាន​បញ្ជូន​កូន​ឱ្យទៅ​រៀន​ដើម្បី​ក្រេប​ចំណេះវិជ្ជា​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ផងដែរ ។​ ​

ក្រោយ​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពី​អគ្គនាយក​សាលា​ផ្ទាល់​រួចមក អាណាព្យាបាល​របស់​សិស្ស​ដែល​បាន ស្លាប់បាត់​បង់ជីវិត មាន​ក្ដីរំភើប​ឥតឧបមា ហើយ​ក៏បាន​ថ្លែងអំណរគុណ​ដល់ ឯកឧត្ដម​អគ្គនាយក ដែលមាន ន័យ​ខ្លឹមសារ​ថា «​សូម​ថ្លែងអំណរគុណ ជូន​ចំពោះ ឯកឧត្ដម​អគ្គនាយក លី ឆេង នាយក​សាលា​ប៊ែ​ល​ធី​អន្តរជាតិ​ ​ឯកឧត្ដម​ទី​គោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ ខ្ញុំបាទ​ជា​មាតា​សិស្ស​ឈ្មោះ សុខ សុវណ្ណ​បញ្ចពណ៌ ខ្ញុំ​សូម​សម្ដែង​​នូវ​ការគោរព និង កោតសរសើរ​ចំពោះ​ឯកឧត្ដម​អគ្គនាយក ដែល​បាន​យកចិត្តទុកដាក់ ចំពោះសិស្សានុសិស្ស​របស់​ឯកឧត្ដម ជាពិសេស​កូនស្រី​របស់ខ្ញុំ​បាទ​ឈ្មោះ សុខ សុវណ្ណ​បញ្ចពណ៌ ជា​សិស្ស​ថ្នាក់​ទី ១២ សាលា​ប៊ែ​ល​ធី​អន្តរជាតិ ដែល​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី ២៦-០២-២០១៦ កន្លងទៅ​ថ្មីៗ​នេះ ។

ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​

​ឯកឧត្ដម​ជាទីគោរព អ្វីដែល​ខ្ញុំ​ពុំ​នឹកស្មាន​ដល់​គឺ​ឯកឧត្ដម​បាន​ផ្ទេរប្រាក់​ចំនួន ៥៥០​ដុល្លារ (550$) ដែល​កូនស្រី​ខ្ញុំ​បាន​បង់​ក្នុងការ​សិក្សា​បាន​ផ្ទេរប្រាក់​នោះមក​ឱ្យ​វិញ ក្នុងនោះ​ផងដែរ​ឯកឧត្ដម​បាន​ផ្ដល់​ថវិកា​​ផ្ទាល់ខ្លួន​ចំនួន ១០០ ដុល្លារ បន្ថែមទៀត​ដើម្បី​ចូល​បុណ្យសព​កូនស្រី​ខ្ញុំបាទ​ថែមទៀត ឯកឧត្ដម​ជាទីគោរព​​គ្រួសារ​ខ្ញុំបាទ និង ឯកឧត្ដម​ជា​អ្នកដទៃ​សុទ្ធសាត ប៉ុន្តែ​ឯកឧត្ដម​បាន​យកចិត្តទុកដាក់​ចំពោះ​សិស្ស​ដែល​​ឧស្សាហ៍​ព្យាយាម នៅក្នុង​នោះ​មានកូន​ខ្ញុំ​ផងដែរ ដោយបាន​រៀន​បន្ថែម​ពុំ​គិត​កម្រៃ​ជាដើម ។​ ​ខ្ញុំបាទ​ពិតជា​មាន​កិត្តិយស​ណាស់​ដោយ​បានកូន​ស្រី​ខ្ញុំបាទ​បាន​រៀន​នៅ​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ។

ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​

ខ្ញុំបាទ​សូម​​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម និង សហការី​របស់​ឯកឧត្ដម ដែល​បាន​អញ្ជើញ​មក​ផ្ទាល់ ព្រមទាំង​មិត្ត​រួម​សាលា​​របស់​កូនស្រី​ខ្ញុំបាទ សូម​ឯកឧត្ដម និង លោកជំទាវ ព្រមទាំង​បុត្រាបុត្រី​ទទួលបាន​នូវ​ពុទ្ធពរ​ទាំង ៤ ប្រការ​គឺ អាយុ​​វណ្ណៈ សុ​ខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ។ សូម​ឯកឧត្ដម​ទទួល​នូវ​ការគោរព​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​អំពីខ្ញុំ​​បាទ និង ក្រុមគ្រួសារ ។ ភ្នំពេញ ថ្ងៃទី ១០-០៣-២០១៦ មាតា​សិស្ស សុខ សុវណ្ណ​បញ្ចពណ៌​​សូម​អភ័យទោស​ប្រសិនជា​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ​» ។​

ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​

​គួរ​រំ​ឮ​ក​ឱ្យដឹងថា​យុវតី​ឈ្មោះ សុខ សុវណ្ណ​បញ្ចពណ៌ ជា​សិស្ស​រៀន​ថ្នាក់​ទី ១២ នៃ​សាលា​ប៊ែ​ល​ធី​អន្ដរជាតិ បានទទួល​មរណភាព នៅ​ថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ កន្លងទៅនេះ​ដោយ​ជំងឺ​ដាច់​សរសៃរ​ឈាម​ក្នុង​ខួរ ក្បាល ៕ ភូមិន្ទ​

ទឹកចិត្ត​សប្បុរស​រប​ស់ ឯកឧត្ដម​អគ្គនាយក​ម្នាក់ បានធ្វើឱ្យ​អាណាព្យាបាល​សិស្ស​រំភើបចិត្ត​