​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​ធ្វើ​កិច្ចការ​សាលា​បានល្អ​?

​គួរ​ធ្វើ​ដូចម្តេច​ទើប​កូន​ធ្វើ​កិច្ចការ​សាលា​បានល្អ​?

​នៅពេល​ដែល​កូន​ទៅ​រៀន លោកគ្រូ ឬ​អ្នកគ្រូ​តែងតែ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​កូន​យក​មក​ផ្ទះ​ធ្វើ​ជា​និច្ច ដូចនេះ​ក្នុងនាម​ជា​ឳ​ពុក​ម្តាយ​គួរតែ​ដឹង​ពី​វិធី​ក្នុងការ​បង្រៀន​កូន ទើប​កូន​អាច​ធ្វើ​កិច្ចការ​ផ្ទះ​របស់​គេ​បាន​ល្អ នោះ​គេ​នឹង​អាច​ទទួលបាន​ពិន្ទុ​ល្អ​។ តើ​មាន​ល្បិច​ណា​ខ្លះ​ទៅ​?

​ប្រាប់​កូន​អាន​ប្រធាន​លំ​ហាត់​ឲ្យ​ច្រើនដង​
តាមពិត​ទៅ​មាន​ប្រធាន​លំ​ហាត់​ជាច្រើន​មិន​លំបាក​ឡើយ គ្រាន់​តែ​កូន​ខ្វះ​ចិត្ត​អំណត់​ក្នុង​ការអាន​ប្រធាន​ប៉ុណ្ណោះ ព្រោះ​មាន​កូន​ខ្លះ​នៅ​ពេល​ដែល​អាន​ម្តង​ហើយ​គិតថា​វា​ពិបាក​ធ្វើ​ខ្លាំងណាស់ ដោយ​ចាំ​ឲ្យ​អ្នកប្រាប់​គេ​ពី​របៀប​ធ្វើ ប្រសិន​ជា​អ្នក​ប្រាប់​គេ​ភ្លាម គេ​នឹង​គ្មាន​ចិត្ត​អំណត់​ក្នុងការ​ធ្វើ​លំ​ហាត់​ទេ ដោយ​គេ​ចាំតែ​អ្នក​ប្រាប់​ទៅ​បាន​ហើយ ដូចនេះ​អ្នក​ត្រូវតែ​លើកទឹកចិត្ត​ឲ្យគេ​អានប្រធាន​ច្រើនដង នោះ​គេ​នឹង​អាច​ដោះស្រាយ​លំ​ហាត់​នោះ​បាន​ហើយ ក្រោយពេល​ដែល​គេ​អាចធ្វើ​បាន អ្នក​ត្រូវ​តែ​សរសើរ​ថា​គេ​ពូកែ នោះ​ថ្ងៃក្រោយ​គេ​នឹង​ខំ​ធ្វើ​ខ្លួនឯង​ដោយ​មិន​ពឹង​លើ​អ្នក​ឡើយ​។​

ប្រើ​ឧទាហរណ៍​ធ្វើ​ជា​ផ្លូវ​
នៅពេល​ដែល​កូន​អាន​ប្រធាន​ច្រើនដង ហើយ​គិតពិចារណា​យ៉ាងយូរ​នៅតែ​ធ្វើ​មិន​បាន នោះ​អ្នក​ត្រូវតែ​បង្កើត​លំ​ហាត់​គំរូ​មួយ​ដែល​ស្រដៀង​នឹង​លំ​ហាត់​ដែល​គ្រូ​ដាក់​ឲ្យ​កូន​គេ​ធ្វើ ដោយ​ពិភាក្សា​ជាមួយ​គេ ជជែក​វែកញែក​ជា​មួយ​គេ ដើម្បី​ជួយ​កូន​ឲ្យ​ចេះ​ធ្វើ​លំ​ហាត់​ដែល​គ្រូ​ដាក់ឲ្យ នោះ​កូន​នឹង​រៀន​កាន់តែ​ឆ្លាត​ក្នុង​ការដោះស្រាយ​លំ​ហាត់​។​

និយាយ​តែ​ចំនុច​សំខាន់​
ចំពោះ​លំ​ហាត់​ដែលមាន​ចំនួន​លេខ​ដែល​អ្នក​ពិបាក​ក្នុង​ការបង្កើត​លំ​ហាត់​មួយ​ខ្ទង់​ទៀត អ្នក​អាច​ប្រើ​លំ​ហាត់​ដែល​គ្រូ​ដាក់​ឲ្យ​នេះ​បាន ដោយ​ប្រាប់​កូន​ពី​ចំនុច​សំខាន់​ក្នុង​លំ​ហាត់​នេះ ដើម្បី​ឲ្យ​កូន​យក​ទៅ​គិតពិចារណា នោះ​កូន​អាច​នឹង​ធ្វើ​បាន​ហើយ ហើយ​អ្នក​ត្រូវតែ​ចងចាំ​ថា​មិន​ត្រូវ​ប្រាប់​កូន​ពី​របៀប​ធ្វើ​ភ្លាម​នោះ​ទេ ត្រូវតែឲ្យ​គេ​ប្រើ​ខួរក្បាល ទើប​គេ​អាច​មាន​ខួរក្បាល​ដ៏​ឆ្លាត​វៃ​បាន​៕
 

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី11 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។