Apple បញ្ជាក់​​ថា​ការ​បិទ​កម្មវិធី​លើ​ iPhone មិន​បាន​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ឡើយ

អ្នក​ប្រើ​ប្រាស់​ iPhone មួយ​ភាគ​ធំ​​ច្បាស់​ជា​ធ្លាប់​លើ​គេ​និយាយ​ថា​ការ​បិទ​កម្មវិធី​នៅ​លើ​ទូរសព្ទ​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ទូរសព្ទ​បាន​មួយ​ចំណែក។ ប៉ុន្តែ​ថ្ងៃ​នេះ​តំណាង​ក្រុមហ៊ុន​ Apple បាន​បញ្ជាក់​ថា​ នេះ​គ្រាន់​តែ​ការ​ជឿ​តៗ​គ្នា​ដែល​វា​​មិន​​មែន​ជា​ការ​ពិត​ឡើយ។

 

Apple បញ្ជាក់​​ថា​ការ​បិទ​កម្មវិធី​លើ​ iPhone មិន​បាន​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ឡើយ

 

លោក​ Craig Federighi អនុប្រធាន​ជាន់​ខ្ពស់​ខាង​ផ្នែក​វិស្វកម្ម​ Software ប្រចាំ​ក្រុមហ៊ុន​ Apple បាន​​ឆ្លើយ​​តប​នឹង​សំនួរ​មួយ​ថា​ការ​បិទ​កម្មវិធី​លើ​ទូរសព្ទ​ iPhone មិន​បាន​ជួយ​សន្សំសំចៃ​ថាមពល​ថ្ម​​ឡើយ។ ការ​ឆ្លើយ​តប​នេះ​ធ្វើ​ទៅ​កាន់​​អ្នក​ប្រើ​ប្រាស់​មួយ​រូប​​ ដែល​ហ៊ាន​សួរ​សំនួរ​ទៅ​កាន់​​​ប្រធាន​ក្រុមហ៊ុន​ Apple លោក​ Tim Cook ​អំពី​ថា​តើ​ការ​បិទ​កម្មវិធី​លើ​ iPhone ជួយ​សន្សំ​ថាមពល​ថ្ម​ឬ​យ៉ាង​ណា។

 

Apple បញ្ជាក់​​ថា​ការ​បិទ​កម្មវិធី​លើ​ iPhone មិន​បាន​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​ឡើយ

 

បើ​យោង​តាម​​ឯកសារ​ជំនួយ​របស់​ Apple មិន​បាន​​ណែនាំ​​ឲ្យ​អ្នក​ប្រើ​ប្រាស់​បិទ​កម្មវិធី​​លើ​ទូរសព្ទ​ឡើយ ប៉ុន្តែ​គេ​បាន​និយាយ​ថា អ្នក​​មិន​ចាំ​បាច់​បិទ​កម្មវិធី​ឡើយ​ លុះ​ត្រា​តែ​កម្មវិធី​នោះ​គាំង​មិន​ដំណើរការ។ តាម​ឯកសារ​នេះ​បាន​បញ្ជាក់​ទៀត​ថា​ កម្មវិធី​មួយ​ចំនួន​នឹង​ដំណើរ​ការ​មួយ​រយៈ​ខ្លី​​មុន​ពេល​ដែល​វា​កំណត់​ខ្លួន​វា​ឲ្យ​បញ្ឈប់។ នេះ​មាន​ន័យ​ថា​ក្រោយ​ពី​វា​កំណត់​ឲ្យ​បញ្ឈប់​កម្មវិធី​នឹង​​មិន​មាន​ដំណើរ​ការ​អ្វី​ទាំង​អស់​ ហើយ​ក៏​មិន​ប្រើ​ប្រាស់​ថាមពល​ទូរសព្ទ​ដែរ។

 

ដោយឡែក​​កម្មវិធី​​មួយ​ចំនួន​​​ប្រើ​ប្រាស់​ថាមពល​ទូរសព្ទ​ប្រសិន​បើ​មិន​បិទ​វា​ ដោយ​សារ​វា​ដំណើរ​ការ​​លើ​ Background ដូច​ជា​កម្មវិធី​ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​នាំ​ផ្លូវ​​ GPS ​និង​កម្មវិធី​ចាក់​ចម្រៀង​ជា​ដើម៕​​​​​​​​​

 

ចុច​អាន៖ អ៊ីចឹងតើ! បាន​ជាទូរសព្ទ​​​​ iPhone ​បិទ​បើក​កម្មវិធី​​រាង​ស្ទក់​ៗ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DailyMail​​​​​​