កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

ក្រុមហ៊ុន​ Canon ទើប​ប្រកាស​កាមេរ៉ា​ DSLRស៊េរី​ថ្មី​​ម៉ូដែល​ EOS Rebel T6 ​មាន​តម្លៃ​​សមរម្យ​សក្ដិសម​បំផុត​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម​ថត​រូប​កម្រិត​ដំបូង។

 

កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

 

​ម៉ូដែល​ Rebel T6 នេះ​ដែរ​មាន​បំពាក់​នូវ​កាមេរ៉ា​​កម្រិត​ ១៨MP រួម​ជា​មួយ​ Sensor រូបភាព​ប្រភេទ​ APS-C CMOS និង​មាន​ Len ប្រភេទ​ 18-5mm f/3.5-5.6 IS II។ វា​មាន​សមត្ថភាព​អាច​ចាប់​យក​រូបភាព​ជាប់ៗ​គ្នា​បាន​ចំនួន​៣​ប្លង់​ក្នុង​មួយ​វិនាទី និង​មាន​កម្រិត​ ISO ចន្លោះ​ពី​ ១០០-៦៤០០ (​អាច​បង្កើន​បាន​ដល់​ ១២៨០០)។

 

កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

 

អ្វី​ដែល​ជា​ចំណុច​ពិសេស​របស់​កាមេរ៉ា​តម្លៃ​ក្រោម​ពាន់​ដុល្លារ​នេះ​គឺ​ វា​មាន​មក​ស្រាប់​នូវ​ប្រព័ន្ធ​ Wi-Fi និង​ NFC ដែល​ងាយ​ស្រួល​ផ្ទេរ​រូបភាព​ទៅ​កាន់​ឧបករណ៍​ដទៃ។ និយាយ​ពី​ការ​​ Focus វិញ​គឺ​មាន​ប្រព័ន្ធ​ Auto-Focus ចំនួន​៩​ចំណុច ដែល​វា​មាន​សមត្ថភាព​ក្នុង​ការ​​ Auto-Focus បាន​​ល្អ។

 

កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

 

នៅ​លើ​កាមេរ៉ា​នេះ​គេ​ក៏​បាន​បំពាក់​អេក្រង់​ LCD ទំហំ​៣​អ៊ីញ​​ដែល​អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ល្អ។ ចំពោះ​ការ​ថត​វីដេអូ​វិញ​​គឺ​អាច​ធ្វើ​ទៅ​បាន​ក្នុង​កម្រិត​ Full HD ដែល​អាច​ចាប់​យក​ប្លង់​បាន​ចំនួន​៣០​ក្នុង​មួយ​វិនាទី (30frames/sec)។

 

កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

 

 

កាមេរ៉ា​ Canon ស៊េរី​ថ្មី​តម្លៃ​ត្រឹម​៥៥០ដុល្លារ​ ​តែ​​មាន​បំពាក់​ Wi-Fi ​ម៉ាអេម

 

បញ្ជាក់​ថា​កាមេរ៉ា​ម៉ូដែល​នឹង​មាន​ដាក់​លក់​លើ​ទីផ្សារ​​បរទេស​នា​​អំឡុង​ចុង​ខែ​មីនា​ខាង​មុខ​នេះ​ ក្នុង​តម្លៃ​ចាប់​ពី​ ៥៤៩ដុល្លារ៕​​​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ កាមេរ៉ា​ស្មាតហ្វូន​ពិត​ជា​មិន​អាច​ជំនួស​តំណែង​កាមេរ៉ា​អាជីព​ពិត​ប្រាកដ​មែន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ DPReview​​​​​​