​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​

Harmony of the Seas ​ជា​ឈ្មោះ​នៃ​នាវា​ទេសចរណ៍​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក​​ ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​។​

 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 
នាវា​របស់​ប្រទេស​បារាំង​នេះ ​មាន​ទម្ងន់​រហូត​ដល់​ទៅ​១២ម៉ឺន​តោន​ ​មាន​កម្ពស់​៧០ម៉ែត្រ ​ប្រវែង៣៦២ម៉ែត្រ និង​មាន​បែង​ចែក​ជា ១៦​ជាន់។​ ទឹក​ប្រាក់​ដែល​ត្រូវ​ចំណាយ​សម្រាប់​ការ​សាងសង់​វា​ឡើង គឺជាង​​​ ​១ពាន់លានដុល្លារ​ ​និង​ប្រើ​ពេល​ ​៣ឆ្នាំ​។សម្រាប់​នាវា​ដ៏​ធំ​សម្បើម​នេះ​វា​អាច​ផ្ទុក​មនុស្ស​បាន​ប្រមាណ​ ៨០០០ពាន់​នាក់​ ក្នុង​នោះ​២០០០នាក់​ជា​បុគ្គលិក​របស់​នាវា​ និង​៦០០០នាក់​ទៀត​ជា​ភ្ញៀវ​របស់​នាវា​។​
 
​នៅ​លើ​នាវា​ ​Harmony of the Seas​ ​មាន​សេវា​កម្សាន្ត​ជា​ច្រើន​សម្រាប់​ភ្ញៀវ​ ​ដែល​​សេវា​ទាំង​នោះ​មាន​ដូច​ជា​ សួន​ធម្មជាតិ សួន​ទឹក រោងភាពយន្ត កន្លែង​ហាត់​ប្រាណ​​ ភោជនីយដ្ឋាន​ និង​កន្លែង​កម្សាន្ត​ផ្សេងៗ​ទៀត​ផង​ដែរ​ ​៕
 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 
​នាវា​ទេសចរណ៍​ធំ​ជាង​គេ​បំផុត​ ​ចាប់​ផ្ដើម​ដំណើរ​ការ​ហើយ​
 

 
អានបន្ត ៖ អ៊ីចឹងតើ! បាន​ជាទូរសព្ទ​​​​ iPhone ​បិទ​បើក​កម្មវិធី​​រាង​ស្ទក់​ៗ
 
ប្រែសម្រួល ៖ រដ្ឋ
ប្រភព ៖
theguardian