ក្រុមហ៊ុន Samsung ចរចារ​អាជីវកម្ម​ថ្មី​ជាមួយ​ក្រុមហ៊ុន GE

​កាលពី​ថ្ងៃ​សៅរ៍​កន្លងទៅនេះ ក្រុមហ៊ុន​អេឡិចត្រូនិក​លំដាប់​យក្ស Samsung បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន GE អំពី​អាជីវកម្ម​មួយ​ក្នុង​ការទិញ​នូវ​ឧបករណ៍ប្រើប្រាស់​ពី​ក្រុមហ៊ុន​អាជីវកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​មួយ តែ​ការចរចារ​នេះ​ត្រូវ​បានបញ្ចប់​ដោយសារ​បញ្ហា​ប្រឆាំង​។​

 

ក្នុង​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Samsung បាន​ផ្តួចផ្តើម​កិច្ចពិភាក្សា​នេះ​ឡើង បន្ទាប់ពី​ក្រុមហ៊ុន GE បាន​ដើរ​ចេញពី​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​ក្រុមហ៊ុន Electrolux AB ដោយមាន​ការជំទាស់​ប្រឆាំង​ពី​ក្រុម​និយតករ​អាមេរិក​។​

 

​ក្រុមហ៊ុន GE បានបញ្ចប់​កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន Samsung បន្ទាប់ពី​មានការ​សម្តែង​ចេញ​នូវ​ការព្រួយបារម្ភ​របស់​និយតករ​អាមេរិក អំពី​បញ្ហា​ប្រឆាំង​។ ក្រុមហ៊ុន​របស់ កូរ៉េខាងត្បូង គឺជា​កត្តា​លី​ករ​យ៉ាងសំខាន់​នៅក្នុង​ទីផ្សារ​ឧបករណ៍ប្រើប្រាស់​របស់ សហរដ្ឋអាមេរិក​។​

 

តំណាង​ក្រុមហ៊ុន​ចិន Haier Group បាន​ប្រាប់​ឲ្យ​ដឹងថា​ខ្លួន​នឹង​ទិញយក​នូវ​អា​ជី​កម្ម​របស់​ក្រុមហ៊ុន GE ក្នុងតម្លៃ​ប្រមាណ ៥,៤ លាន​ដុល្លារ​។​

 

​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Samsung បាន​បដិសេធ​មិន​អ្វើ​ការអត្ថាធិប្បាយ​ឡើយ ខណៈពេលដែល​ក្រុមហ៊ុន GE មិនអាច​ទាក់ទង​បាន​ភ្លាមៗ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: Businessinsider