តម្រូវការ​កុំព្យូទ័រ​ពិភពលោក​មានការ​ធ្លាក់​ចុះ​ស្ថិតក្នុង​កំណត់ត្រា​

ការធ្លាក់ចុះ​នូវ​តម្រូវការ​កុំព្យូទ័រ​នៅក្នុង​ពិភពលោក ដោយបាន​កត់សម្គាល់​លើ​ការនាំចេញ​មានការ​ធ្លាក់ចុះ​រហូតដល់​ទៅ ១០,៦ ភាគរយ​ក្នុង​កំណត់ត្រា​នៅ​ត្រីមាស​ទី​បួន​កាលពី​ឆ្នាំទៅ នេះ​បើ​យោងតាម​ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ IDC ។​

 

ប្រមាណ​ជា ៧១,៩ លាន​គ្រឿង​ត្រូវបាន​នាំចេញ​នៅក្នុង​រយៈពេល​មួយ​ដែល​រួមបញ្ចូល​ទាំង​រដូវ​កាល​បុណ្យ​ណូអែល​ផងដែរ​។ IDC បាន​ឲ្យ​ដឹងថា​ការធ្លាក់ចុះ​នេះ​គឺជា ផល​អាក្រក់​មួយ​ដែលមាន​ចាប់តាំងពី ការតាមដាន​ការនាំចេញ​កុំព្យូទ័រ​បានចាប់ផ្តើម​។ ការធ្លាក់ចុះ​នៃ​ការនាំចេញ​នៅ​ជុំវិញ​ពិភពលោក​មាន​ប្រមាណ​ប្រាំ​ភាគ​បួន​រាល់​ត្រីមាស​ជា​បន្តបន្ទាប់ ដោយយោង​តាម​តួលេខ​របស់​ក្រុមហ៊ុន IDC ។​

 

គូប្រកួត​ប្រជែង​ក្រុមហ៊ុន​ស្រាវជ្រាវ Gartner ក៏បាន​លើក​ពី​បញ្ហា​ការនាំចេញ​មានការ​ធ្លាក់ចុះ​ផងដែរ ដោយ​ការប្រើប្រាស់​នូវ​វិធីសាស្ត្រ​ផ្សេងគ្នា​ដែល​បានបង្ហាញ​នូវ​ការធ្លាក់ចុះ​ចំនួន ៨,៣ ភាគរយ​នៅ​ត្រីមាស​ទី​បួន​កាលពី​ឆ្នាំមុន​។​

 

ក្រុមហ៊ុន Apple គឺជា​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ​លំដាប់​កំពូល​ទាំង​ប្រាំ​តែមួយគត់ ដែល​គេ​កត់សម្គាល់​ឃើញថា​មា​ការកើនឡើង​ក្នុងការ​នាំចេញ​កាលពី​ឆ្នាំមុន ដោយមាន​កំណើន​ប្រមាណ​ជាង ៦ ភាគរយ​ខណៈពេលដែល​ក្រុមហ៊ុន Acer មានការ​ធ្លាក់ចុះ​ច្រើនជាង ១៨ ភាគរយ​។​

 

​អ្នកគ្រប់គ្រង​ការស្រាវជ្រាវ IDC លោក Jay Chou បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អារម្មណ៍​របស់​អ្នកប្រើប្រាស់​កុំព្យូទ័រ​នៅតែ​ជា​បញ្ហា​ប្រឈម​នឹង​កំណើនសេដ្ឋកិច្ច​យ៉ាងច្បាស់ ទោះបីជា​កុំព្យូទ័រ​យួរដៃ និង​កុំព្យូទ័រ​លើ​តុ​បានឃើញ​ច្បាស់​នៃ​អាយុកាល​យូរអង្វែង​របស់​ក្រុមហ៊ុន Apple ដែលជា​ក្រុមហ៊ុន​លំដាប់​កំពូល​ទាំង​ប្រាំ​ក្នុង​ពិភពលោក​ក្នុង​ឆ្នាំ​២០១៥ បានបង្ហាញ​ថា​វា​អាចជា​តម្រូវការ​ខ្លាំង​សម្រាប់​ការច្នៃប្រឌិត​ថ្មី សូម្បីតែ​ប្រព័ន្ធ​ធានារ៉ាប់រង​តម្លៃ​ដែល​បានដាក់​អ្នកប្រើប្រាស់​សាកល្បង​ជា​លើកដំបូង​។​

 

​ទោះជា​យ៉ាងណា ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​របស់​ចិន Lenovo នៅតែ​ស្ថិតនៅ​លំដាប់​កំពូល​នៃ​ទីផ្សារ​ប្រមាណ​ជា ២០ ភាគរយ​។ ក្រុមហ៊ុន HP ស្ថិតនៅ​លំដាប់​ទី​ពីរ ក្រុមហ៊ុន Dell សិ្ថ​ត​នៅ​លំដាប់​ទី​បី និង​លំដាប់​ទី​បួន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Apple នឹង​ក្រុមហ៊ុន ASUS ។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: BBC