Amazon អង្រួន​ទីផ្សារ​មួយ​ផ្សេងទៀត​យ៉ាង​ពេញទំហឹង​

​ក្រុមហ៊ុន Amazon អាចធ្វើ​ការលក់​ឧបករណ៍​តន្ត្រី Echo របស់ខ្លួន​ដែលមាន​តម្លៃ ១៩៩ ដុល្លារ​សម្រាប់​ជា​ជំនួញ​ការ​នៅក្នុង​ផ្ទះ ប៉ុន្តែ​វា​ហាក់ដូចជា​បាន​គ្របដណ្តប់​ទាំងស្រុង​ទៅលើ​ទីផ្សារ​នៃ​ឧបករណ៍​តន្ត្រី​ឥត​ខ្សែ​ផងដែរ​នៅក្នុង​ឆ្នាំ​២០១៥​។​

 

​ដោយ​យោងតាម​របាយការណ៍​ថ្មី​នៃ 1010data ថា​មាន​ក្រុមហ៊ុន​មួយ​សុំ​ធ្វើ​ការមិន​បញ្ចេញ​ឈ្មោះ បាន​តាមដាន​ការទិញ​ទំនិញ​នៃ​មនុស្ស​រាប់លាន​អ្នក​ដែល​បាន​បញ្ជា​ទិញ​តាម​អន​ឡាញ​។​

 

​វា​ជា​ដំណឹង​ដ៏​ល្អ​បំផុត​សម្រាប់​ក្រុមហ៊ុន Amazon ដែល​បាន​ចេញលក់​ជា​លើកដំបូង​នៃ​ឧបករណ៍​តន្ត្រី Echo នៅក្នុង​ឆ្នាំ​២០១៤​។ នៅក្នុង​ទិន្នន័យ​នោះ បាន​បង្ហាញថា​ផលិតផល Echo នេះ​ទទួលបាន​ការលក់​ដាច់​ច្រើន​ឆ្ងាយ​ជាង​ក្រុមហ៊ុន​ល្បីៗ​មួយចំនួន​ដូចជា Bose, Sonos និង Logiteach ជាដើម​ដែលមាន​តម្លៃ​ស្មើនឹង ២៥,៩ ភាគរយ​នៃ​ចំនួន​លក់​ឧបករណ៍​តន្ត្រី​ទាំងអស់​ក្នុង​ឆ្នាំ​២០១៥​។​

 

​សូម​ធ្វើការ​ទស្សនា​នូវ​តារាង​របាយការណ៍​លក់​របស់ 1010data ខាងក្រោម​នេះ​៖
​កូនសោរ​ដ៏​សំខាន់​នៃ​ឧបករណ៍​តន្ត្រី​របស់​ក្រុមហ៊ុន Amazon ឈ្មោះថា Echo នេះ​គឺ​លោកអ្នក​អាច​បញ្ជា​វា​បាន​ដោយ​ប្រើ​សម្លេង​របស់​អ្នក​។ ឧទាហរណ៍​៖ លោកអ្នក​និយាយ​ពាក្យ​ថា “Alexa ចាក់​បទ​របស់លោក David Bowie” នោះ​បទ​ចម្រៀង​ល្បី​របស់លោក David Bowie នឹង​ចាប់ផ្តើម​ដំណើរការ​។ លើសពីនេះ​ទៀត​នោះ ឧបករណ៍​តន្ត្រី​នេះ​មាន​លក្ខណៈ​ជា​ជំនួយការ​ពិសេស​ដូច​កម្ម​វិធិ Siri ផងដែរ​ដែល​វា​អាច​រំលឹក​អ្នក​នូវ​រឿង​អ្វីមួយ ការស្វែងរក​ក្នុង​បណ្តាញ​អ៊ីនធឺណិត និង​និយាយ​រឿង​ក​ម្លែ​ង​ផងដែរ​។​

 

​ខណៈពេលដែល​សម្លេងរ​បស់​ឧបករណ៍​តន្ត្រី Echo នេះ​វា​ពុំ​អាច​ផ្តល់​សម្លេង​ខ្លាំង​ជា​លក្ខណៈ audiophile ដូច​ប្រព័ន្ធ​ឧបករណ៍​តន្ត្រី​ដទៃទៀត​ក៏ដោយ ប៉​ន្តែ​វា​មានតម្លៃ​ត្រឹមតែ ១៩៩ ដុល្លារ​ដែលជា​ចំណុច​មួយ​និង​មុខងារ​ទូលំទូលាយ​នៃ​ឧបករណ៍​នេះ​ធ្វើ​ឲ្យ​វា​ឈានដល់​ចំណុចកំពូល​នៃ​ការលក់​។ ឧបករណ៍​តន្ត្រី Amazon Echo ក៏មាន​ដាក់លក់​នៅតាម​ហាង​លក់​បន្ត​ដូចជា Home Depot និង Sears ផងដែរ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: Businessinsider