ប្រតិបត្តិការ​កំពូល​ទាំង ៤ របស់​ក្រុមហ៊ុន Twitter បាន​ចាកចេញ​

តំណែង​ប្រតិបត្តិការ​ធំៗ​ទាំង ៤ របស់​ក្រុមហ៊ុន​បណ្តាញ​សង្គម Twitter បាន​ចាក​ចេញពី​ក្រុមហ៊ុន​រួមមាន ប្រធាន​នាយក​ផលិត​លោក Kevin Weil ប្រធាន​នាយក​ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក Katie Jacobs Stanton អនុប្រធាន​ជាន់ខ្ពស់​ផ្នែក​វិស្វកម្ម​លោក Alex Reotter និង​ប្រធាន​ផ្នែក​លោក Jason Toff នេះ​បើ​យោងតាម​របាយការណ៍​។​

 

មនុស្ស​ម្នាក់​ដែលមាន​ភាពជិតស្និទ្ធ​ក្នុងស្ថានភាព​នេះ​បាន​ប្រាប់​ឲ្យ​សារព័ត៌មាន Business Insider ថា​ការចាកចេញ​របស់លោក Reotter និង​លោក Weil គឺជា​ការសម្រេចចិត្តរ​បស់​ក្រុមហ៊ុន ប៉ុន្តែ​ប្រភព​មួយ​ផ្សេងទៀត​បាន​និយាយថា​ពួកគេ​ពុំបាន​ទទួល​ការបណ្តេញចេញ​នោះទេ តែ​វា​ជាការ​សម្រេចចិត្ត​ដោយ​ខ្លួនគេ​ផ្ទាល់​។ ចំពោះ Stanton វិញ​ធ្លាប់មាន​គម្រោង​ក្នុងការ​ចាកចេញ​ប៉ុន្តែ​លោក​បានសម្រេច​ចិត្ត​បន្ត​មួយរយៈ​ពេល​ទៀត​។​

 

​ក្រុមហ៊ុន Twitter នឹងធ្វើ​ការតែងតាំង​សមាជិក​ក្រុមប្រឹក្សាភិបាល​ថ្មី​ចំនួន ២ នាក់​ក្នុងពេល​ឆាប់ៗ​នេះ​ផងដែរ​។ សារព័ត៌មាន Business Insider បានទទួល​ដឹងផង​ដែរ​ពី​ម្នាក់​ដែល​ចូលមកក្នុង​តំណែង​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​។ នឹងធ្វើ​ការប្រកាស​ផ្សាយ​នូវ​ការចាក់ចេញ​នេះ​នៅ​ថ្ងៃ​ច័ន្ទ រួមទាំង​ការដាក់បញ្ចូល​នូវ​បុគ្គលិក​ថ្មី​ដែលជា​ប្រតិបត្តិការ​ដ៏​ល្បី និង​ជា CMO ដ៏​លេចធ្លោ​។​

 

លោក Weil បាន​ចូលមក​កាន់​នៅ​ក្រុមហ៊ុន Twitter អស់​រយៈពេល ៦ ឆ្នាំ​មកហើយ​ចាប់ពី​ឆ្នាំ​២០០៩ ក្នុង​មុខតំណែង​ជា​អ្នកដឹកនាំ​ផ្នែក​វិស្វកម្ម មុននឹង​គាត់​បាន​ក្លាយទៅជា​ប្រធាន​នាយក​ផ្នែក​ផលិត​។ លោក Stanton បាន​ចូលមកក្នុង​ក្រុមហ៊ុន​នេះ​តាមរយៈ​ក្រុមហ៊ុន Google នឹង Yahoo និង​បាន​បម្រើ​ការងារ​ក្នុង​ក្រុម​បណ្តាញ​សង្គម​របស់​ប្រធានាធិបតី​អាមេរិក​លោក ក្នុងអំឡុងពេល​ដំបូង​នៃ​តំណែង​ជា​ប្រធាន​របស់គាត់​។​

 

​តាម​ការរាយការណ៍​បានលើកឡើង​ថា​លោក Toff បានចេញ​ទៅធ្វើ​ការ​លើ​ផ្នែក VR ឲ្យ​ក្រុមហ៊ុន Google ក៏ដូចជា​អនុប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​សកលលោក​នា​ង Jana Messerschmidt កំពុង​គ្រោង​ធ្វើការ​ចាកចេញ​ផងដែរ​។​

 

ចំពោះ​បញ្ហា​ទាំងអស់នេះ​បណ្តាញ​សង្គម Twitter បាន​បដិសេធ​មិន​ធ្វើការ​អត្ថាធិប្បាយ​។​

Author: ប្រែសម្រួល៖ បញ្ញាស័ក្តSource: Businessinsider